» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1192 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468694 នាក់

ជម្លោះដីធ្លី​មួយ​នៅ​បន្ទាយមានជ័យ​រវាង​មន្ត្រីនគរបាល​និង​អាជីវករ​កើត​២០​ឆ្នាំ​មិនទាន់​ចប់​!

 

​បន្ទាយ​មាន​ជ័​យះ​​រឿង​រាវ​ជម្លោះដីធ្លី រវាង​លោក​ជូ ផារិន អតីត​នាយការិយាល័យ​​កំរឹត​ស្រាល​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ ជាមួយ​លោក ម៉ៅ​សែ ម្ចាស់​ភោគ​​នី​យ​ដ្ឋា​ន​ស្ទឹងសែន កើតឡើង​អស់​រយះ​កាល​ជិត​២០​ឆ្នាំ​មកហើយ​​។​រហូតមក​ទាល់​ពេលនេះ នៅតែ​ជា​ចំណុចក្តៅ មិនទាន់​បានបញ្ចប់ ឬ​ភាគី​ខា​​ង​ណា បាន​ឈ្នះក្តី​នៅឡើយ​ទេ​។​a land rong 

​ដី​ដែលមាន​ជម្លោះ​នេះ​គឺ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​​ដោយ​ប្រវត្តិ​ដី​នេះ លោក​ម៉ៅ សែ បាន​ទិញ​ពី​ឈ្មោះ រ៉ៃ ប៊ូ​ន​ធឿន​អតីត​នគរបាល​ខេត្តបន្ទាយមានជ័យ មាន​ទំហំ​៧១​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ ឯ​ដី​លោក​ជូ ផារិន មាន​ទំហំ​២៣​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ ។​ដូចនេះ​ទាំង​ដី​លោក ជូ ផារិន និង​លៅ​ក ម៉ៅ សែ មាន​ព្រំប្រទល់​មិន​ដល់​បារ៉ែត​ដូចគ្នា ។​ម្ចាស់​ដី​ដែល​​នៅ​ពី​ក្រោយនេះ​គឺ​ឈ្មោះ ប៉ម ឡាំ ទើប​គាត់​មាន​ព្រំប្រទល់​ជាប់​នឹង​បារ៉ែត​។​

​លោក​ប៉ម ឡាំង បាន​បំភ្លឺ​ជុំវិញ​ប្រវត្តិ​ដី​នេះ​ថា ដី​គាត់​នៅ​ពីក្រោយ​លោក​ម៉ៅ សែ មូ​ន​ដំបូង​គាត់​បាន​ទៅ​​និយាយ​លក់​ឲ្យ​លោក​ម៉ៅ សែ ដែរ តែ​លោក ម៉ៅ សែ មិន​ទិញ ក្រោយមក​ទើប​ដី​នេះ​គាត់​បាន​លក់​ឲ្យ​​លោក ជូ ផារិន​ទំហំ​ដី​៧៦០០​ម៉ែត្រ​ការេ មាន​ព្រំ​ជាប់​នឹង​បារ៉ែត ហើយ​លោក​បញ្ជាក់ថា​គ្មាន​ឯកសារ​ណា​
​ដែល​បាន​លក់​ឲ្យ​ម៉ៅ សែ នោះទេ​។​

​លោក រ៉ៃ ប៊ុនធឿន បាន​សរសេរ​ក្នុង​លិខិត​មួយ បញ្ជាក់​អះអាង​នៅ​តុលាការ​ថា ដី​ដែល​លោក​លក់​​ឲ្យ​លោក ម៉ៅ សែ គឺ​មានតែ​ទទឹង​៧១​ម៉​ត្រ​នឹង​បណ្តោយ​១០០​ម៉ែត្រ តែ​មិន​ដល់​បា​រែ​ត​ទេ​។​

​សូមបញ្ជាក់ថា ប្រវត្តិ​នៃ​ការ​ប្តឹងផ្តល់​គ្នា មាន​ច្រើន​ដំណាក់កាល នៅ​សាលាដំបូង​ខែ​ត្ត​បន្ទាយមានជ័យ​​ចៅក្រម លោក​ទឹ​ត្យ រិទ្ធី បាន​កាត់​ដី​លោក ជូ ផារិន ទំហំ​១២៩០​ម៉ែត្រ​ការេ ឲ្យ​ទៅ​លោក ម៉ៅ សែ ដើម្បី​បង្គ្រប់​ប្រវែង​១០០​ម៉ែត្រ​ដែលមាន​ក្នង​ប្លង់ ឯ​លោក ជូ ផារិន មិនបាន​ប្តឹង​ជំទាស់​អ្វី​ដែរ ហើយ​សាលក្រម​នេះ​ក៍បាន​ចូល​ជា​ស្ថាពរ ព្រមទាំង​បាន​ចុះ​អនុវត្ត វាស់វែង ជូន​លោក​ម៉ៅ សែ ដោយបាន​កំណត់​ធ្វើ​របង​ត្រឹមត្រូវ ក្នុង​ឆ្នាំ​២០០៤ ។​

​រហូតដល់​ឆ្នាំ​២០០៧ លោក​ម៉ៅ សែ បានដាក់​ពាក្យបណ្តឹង​ម្តងទៀត ទៅ​អាជ្ញាធរ​ជាតិ​ទំនាស់​ដីធ្លី សុំ​ដី សេវ​ភាព តែ​ត្រូវបាន​ច្រានចោល ។​បន្ទាប់មក​លោក ម៉ៅ សែ ប្តឹង​នៅ​ចៅក្រម លោក ពេជ្រ វិជ្ជាធរ សុំ​ដី​សេវ​ភាព​ក្នុង​ឆ្នាំ​២០១៣ តែ​ត្រូវ​ច្រានចោល​។ លោក​ម៉ៅ សែ ក៍បាន​ប្តឹង​សុំ​ដី​សេវ​ភាព​ម្តងទៀត
​ទៅ​ចៅក្រម​លោក ថៃ គឹ​មនុ​ន្នី​ក្នុង​ឆ្នាំ​២០១៤ តែ​ចៅក្រម​សម្រេច​ច្រានចោល​។ លោក​ម៉ៅ សែ បាន​ប្តឹង​លោក នៅ យ៉ា​រ័ត្ន តែ​ត្រូវ​ច្រានចោល​ដូចគ្នា​។
​បើ​និយាយ​ពី​អាណត្តិ​ចៅហ្វាយខេត្ត​វិញ លោក​ម៉ៅ សែ បាន​ប្តឹង​ទាំងអស់​។​ចុង​ក្រោ​យមក​ទៀត​លោក ម៉ៅ សែ បាន​ប្តឹង​នៅ​ចៅក្រម​លោក អ៉ិត ស​ម្ភ​ស្ស សុំ​ដី​សេវ​ភាព ហើយ​ចៅក្រម​នេះ បាន​កាត់​ឲ្យ​លោក ម៉ៅ សែ ឈ្នះ​ទុក​ដី​នេះ​ជា​ដី​សេវ​ភាព​ដូច​បំណង​។​

​បន្ទាប់ពី​ចាញ់ក្តី​លោក ម៉ៅ សែ នៅ​សាលាដំបូង លោក ជូ ផារិន បាន​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​​ហើយ​ខាង​សាលាឧទ្ធរណ៍ ក៍បាន​កាត់ក្តី​ឲ្យ​លោក ជូ ផារិន ឈ្នះក្តី​វិញ​។ ចំណែក​លោក ម៉ៅ សែ កើតទុក្ខ​មិន​សុខចិត្ត បាន​ប្តឹង​ជំទាស់​នឹង សេចក្តីសម្រេច​នេះ ទៅ​សាលា​កំពូល ដោយ​ដាក់​ក្នុង​ពាក្យបណ្តឹង នៅក្នុង​កម្មវត្ថុ​ប្តឹង​សុំ​ទាមទារ​ដី​សេវ​ភាព ។​

​នៅក្នុង​សាល​ដិ​ការបស់​តុលាការ​កំពូល លេខ​៣២​ចុះ​ថ្ងៃទី​០៩​ខែសីហា​ឆ្នាំ​២០១៨ សាលា​កំពូល​បានសម្រេច​ប្រគល​ដី​ទំនាស់​នេះ​ប្រគល់​ឲ្យ​ទៅ​លោក​ម៉ៅ សែ គ្រប់គ្រង​និង​អាស្រ័យ​ផល​ដោយ​ស្របច្បាប់​។ តែ​ក្នុង​កម្មវត្ថុ​បណ្តឹង​របស់លោក​ម៉ៅ សែ ទាមទារ​ដី​សេវ​ភាព​ពី​ឈ្មោះ ជូ ផារិន បានន័យថា ដី​សេវ​ភាព គឺអាច​បើកផ្លូវ បើករបង​ឲ្យ​ភាគី​ដែល​ទាមទារ អាច​ចេញចូល​បាន​ដោយ​សេរី​។​ចុះ​ហេតុអ្វី​បានជា​តុលាការ​កំពូល កាត់​ប្រា​គល់​ដី​នេះ​ឲ្យ​ទៅ​លោក ម៉ៅ សែ​គ្រប់គ្រង​ទៅវិញ​។​

​លោក​ជូ ផារិន ក្រោយពី​សាលា​កំពូល បាន​កាត់ក្តី​ដី​នេះ​ឲ្យ​លោក ម៉ៅ សែ លោក​ក៍បាន​ដាក់ពាក្យ​​បណ្តឹង​ជំទាស់ សុំ​ឲ្យ​សាលា​កំពូល​ជំនុំ​ជំ​រះ​សាជាថ្មី​ម្តងទៀត ។​តែដោយសារ​ខាង​សាលា​កំពូល មាន​​ការយឺតយ៉ាវ មិនទាន់បាន​ជំ​រះ​ជាថ្មី ។​ទើប​នៅ​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩ មាន​ដិ​កា​ចុះ​អនុវត្ត ប្រគល់​ដី​​នេះ​ឲ្យ​លោក ម៉ៅ សែ​។ តែ​មិនបាន​ចុះ​អនុវត្ត​ទេ ដោយ​លោក ជូ ផារិន បានដាក់​ពាក្យបណ្តឹង សុំ​ផ្អាក​នៅ​ការអនុវត្តន៍​នេះ ទាន់ពេលវេលា នៅ​ចៅក្រម​លោក ជួន វ​ណ្ណះ កាលពី​ថ្ងៃទី​២៧​ខែ​​មីនាឆ្នាំ​២០១៩ ។​

 

​តទៅទៀត​គេ​នៅ​មិនទាន់​ដឹងថា ជម្លោះ​ក្តីក្តាំ​ដីធ្លី រវាង​បុរស់​ខ្លាំង​ទាំងពីរ​ខាងលើ មិនដឹង​អ្នកណា​ជា​​អ្នក​ចុះចាញ់ រត់ចោល​សមរភូមិ​នោះទេ ។​បើតាម​អ្នកវិភាគ បាន​ឲ្យ​ដឹងថា ចុងក្រោយ​អស់​ខោ អស់​អាវ​​ដូចគ្នា​មិន​ខាន​។​​លោក ណ​យ ប៊ុន​សួន ប្រធាន​ភូមិបាល​ក្រុង​សិរីសោភ័ណ បាន​បង្ហើប​ប្រាប់ថា ដី​លោក​ម៉ៅ សែ​
​មាន​គ្រប់​ចំនួន​ក្នុង​ប្លង់ មិន​បាត់បង់​អ្វី​ទេ​។​​លោក​ម៉ៅ សែ មិនអាច​ទំនាក់ទំនង​សុំ​បំភ្លឺ​បានទេ​៕a land rong3 a land rong2 a land rong1 a land rong4 a land rong5