» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5604 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695775 នាក់

លោក​តាន់ ផាន់​ណា​រ៉ា អគ្គនាយកដ្ឋាន​បសុពេទ្យ​ក្រសួងកសិកម្ម​គេច​ពេល​សួរ​រឿង​ពេទ្យសត្វ​ក្រុង​សៀមរាប​ពុករលួយ​?

 


​សៀមរាប​៖​មន្ត្រី​ពេទ្យសត្វ ខេត្តសៀមរាប​ប្រព្រឹត្ត​អំពើ ពុករលួយ​ពេញ​ម៉ា​ខេត្ត​រាប់​ឆ្នាំ​ត្រូវ​បែកធ្លាយ​លោក​ទា​គឹម​សុទ្ធ​ដែល​ជ្រែ​ដូ​តំណែង​ពី​មេព្រៃ​ខេត្ត​មកជា​ប្រធាន​មន្ទីរ​ក​សិ​មក​ម្ម​ខេត្ត​ដែលជា​មេ​កើយ​លោក​ព្រុំ​វិច​មេ​ពេទ្យសត្វ​ខេត្ត​ធើ​មិនដឹង​ធើ​ភ្លេច​មិន​ហ៊ា​ម​ប្រឈមមុខ​ជាមួយ​អា​ជីករ​រកស៊ី​សាច់ជ្រូក​គោ​។a pic sim5 

អា​ឡុ​វ​ដល់​លោក​តាន់ ផាន់​ណា​រ៉ា ដែលជា​អគ្គនាយក​ដ្ឋា​នាយកដ្ឋាន​ទៀត​ក៏​មិន​ហ៊ាន​ប្រឈមមុខ​ដោះស្រាយ​លុបបំបាត់​អំពើពុករលួយ​ដែល​បង្កឡើង​ដោយ​លោក​ព្រុំ​វិច​នៅ​ខេត្តសៀមរាប​ផងដែរ​បើទោះជា​អភិក្រម​ទី​៥​ស្តីពី​ការវះកាត់​មន្ត្រីរាជការ​ស្អុយ​ត្រូវបាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រកាស​អនុវត្តន៍​ក៏ដោយ​។

​សម្រាប់​អាជីវករ​លក់​សាច់ជ្រូក គោ​នៅ​ក្រុង​សៀមរាប​ទ្រាំ​មិនបាន និង​អំពើរ​ពុករលួយ​បង្កឡើង​ដោយ​កូនចៅ​លោក​ព្រុំ​វិច​ធ្វើ​មកលើ​ពួកគាត់​បាន ស្រែកប្រាប់​អ្នកកាសែត​ថា​៖ ​ទី ១៖​ពួកគាត់​ទិញ​ជ្រូក​ពី​ក្រុមហ៊ុន ស៊ី​ភី​ឃេ​ម​ប៊ូ​ឌៀ​ចំកាត់ និង​ក្រុមហ៊ុន​ប៉េ​ត្រូ ក្រុមហ៊ុន​ថៃ ដែល​ចិញ្ចឹម​ជ្រូក នៅ​ស្រុក​បន្ទាយស្រី​។ ទិញ​ចូល​មួយ​គីឡូ ១០៤០០​រៀល គឺ​ឡើងថ្លៃ​សំបើម​ណាស់ អា​ឡូ​វ ហើយ​លក់​មិន​ដាច់​ទៀត​ព្រោះ​មិនសូវមាន​មនុស្ស​ចូល​ផ្សារ​។

ទី ២ ៖​មន្ត្រី​ពេទ្យសត្វ​កាត់​យក​សាច់ជ្រូក​សាច់គោ​ទៅ​ពិសោធ​តាមតែ​អំពើ​ចិត្ត គឺ​ជ្រូក គោ ១​ក្បាល​ចាប់ពី កន្លះ​គីឡូ​រហូតដល់​ទៅ ២​គីឡូ ក្រាម​។ ទោះ​ពួកគាត់​អង្វរ​ពេទ្យសត្វ​កូនចៅ​លោក​ព្រុំ​វិច ថា​គ្រាន់តែ​ពិសោធ​សោះ​យក​សាច់​តែ ១​ខាំ​២​ខាំ​បាន​ហើយ ? តែ​ពួកគេ​មិន​ស្ដាប់​ទេ ថែមទាំង​ផ្គើន​ថែម​ទៀតផង ។​គិត​ទៅ​ចំណាយលុយ រកស៊ី​សព្វថ្ងៃ​ដូច​ចិញ្ចឹម​តែ​មន្ត្រី​ពេទ្យ​សត្វលោក​ព្រុំ​វិច​ចឹ​ង ។

​ទី ៣៖ កម្មករ​ធ្វើឃាត​ជ្រូក គោ អោយប្រាក់​ឈ្នួល​ហើយ​វា​មិន​គ្រប់​ទេ តែ​ពួកវា​លួច​កាត់​សាចជ្រូក គោ​ក្នុង​១​ក្បាល​ចាប់ពី កន្លះ​គីឡូ​រហូតដល់​០២​គឺ​ឡូ​ក្រាម ក៏មាន​ទោះ​ពួកគាត់​ទៅប្ដឹង លោក​ឧក​ញ៉ាំ​ទូច សៀ ម្ចាស់​ម៉ៅ​កុងស៊ី​សត្វ​ឃា​ត្ត​យ៉ាងណា​ក៏​ឧកញ៉ា​និង​មន្ត្រី​ជំនាញ​ធើ​មិនដឹង​។ បាន​អន់​តែមួយ​យប់​ពី​យប់​ក្រោយមក​លួច​លើស​ដើម ។

​សូមបញ្ជាក់ថា ៖​នៅ​ខេត្តសៀមរាប​សត្វ​ជ្រូក​ត្រូវ​សម្លាប់​មួយ​យប់​ពី ៣៥០​ទៅ​៤០០​ក្បាល ។ គោមួយ​យប់​ពី​៧៥​ក្បាល​រហូត​៨០​ក្បាល​។ ពួក​ពេទ្យ​លោក​ព្រុំ​វិច​កាត់​សាច់សត្វ​ប្រាប់ថា​យកទៅ​ពិសោធ តែ តាមពិត​ពួកគេ​យកទៅលក់​មួយ​ព្រឹក​បាន​ប្រាក់ ជាង​២​លាន​រៀល​។​ចឹ​ង មួយខែ​ពួកគេ​ច្រះ​សាច់គោ​ជ្រូក​គិត​ជា​ប្រា​ក់ជាង​ជាង​៧០​លាន​រៀល ។ នេះ​មិន​គិតពី​មន្ត្រី​ពេទ្យសត្វ​ទាំង​១០​ស្រុក​ក្នុង​ខេត្តសៀមរាប​ដែល ប្រ​ម៉ូ​ល​ប្រាក់​យកមក​អោយ​លោក​ព្រុំ​វិច​ផង​។

ពួក​ពេទ្យសត្វ​ខេត្តសៀមរាប​ធ្វើស្រែ​លើ​ខ្នង​អាជីវករ យ៉ាង​ពេញបន្ទុក រាប់សិប​ឆ្នាំ​មកហើយ​។ លោក​ព្រុំ​វិច​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​។​ជាក់ស្តែង
លោក​ប៉ោយ​ជ្រឹង​ម្ចាស់​កុងស៊ី​សត្វ​ឃា​ត្ត​នៅ ស្រុក​បន្ទាយស្រី​បានអោយដឹងថា​៖ ខំ​កៀប​ឫ​បង្ខំ​អោយ​អាជីវករ​បង់លុយ​អោយ​ខ្លួន ជ្រូក​០១​ក្បាល ១៩០០០​រៀល ដើម្បី​យកប្រាក់​ទៅអោយ​ជុំនាញ​ច្រើន​លាន​រៀល នៅ​ខេត្ត ។ ​លោក​លី​ម្ចាស់​ផ្សារ​បន្ទាយស្រី​និង​ជា​អ្នកលក់​សាច់ជ្រូក​ផងដែរ ថ្លែងថា​ពេទ្យសត្វ​គេ​អោយ​បង់ប្រាក់​មួយ​ក្បាល​៥០០០​រៀល​ទេ តែ​ខ្លាំង​បំផុត​អា​កៀប​យកប្រាក់​ខាងក្រៅ​តែម្តង​។

​ចំណែក​លោក​ទៀ​គឹម​សុទ្ធ​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ជា​មន្ត្រី​កន្ទេល​ធំ​បន្លំ​ដេក​បាន​លាភសក្ការៈ​មិន​ហ៊ាន កា​រលើ​មន្ត្រី​ពេទ្យសត្វ​ប្រព្រឹត្ត​អំពើពុករលួយ​នេះ​ទេ​តែ ថែមទាំង​ជួយ​ការពារ​លោក​ព្រុំ​វិច​ដេ​ល​ជា​កូនចៅ​ខឹ​ល​ខូច​ទៀត​។ ​ពេលនេះ​មិនអាច​សុំ​ការបកស្រាយ​ពី​លោក ទៀ​គឹម​សុទ្ធ​បានទេ​ព្រោះ​មិនមាន​លេខ​ទូ​ស័ព្ទ
​ចំណែក​លោក​ព្រុំ​វិច​ធ្លាប់​ប្រាប់ថា ពេទ្យសត្វ​គេ​កាត់​សាច់ជ្រូក គោមួយ​ក្បាល​០១​ខាំ​០២​ខាំ​ទេ ច្រើនជាង​ណឹ​ង​លោក​មិន​ជឿ​ឡើយ ?​។​

រឿង​ដែល​គួ​ឲ្យ​ហួសចិត្ត​ទាក់ទង​និង​សកម្មភាព​ពុករលួយរ​បស់​ពេទ្យសត្វ​ខេត្តសៀមរាប​គឺ​​លោក​តាន់ ផាន់​ណា​រ៉ា អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​បសុព្យាបាល​ក្រសួងកសិកម្ម​ដែល​ត្រួ​ត្រា​ពីលើ​ពេល​ទូរ​សព្ទ័​ចូល ហើយ​ពេល​ប្រាប់ថា កាសែត​មាតុភូមិ សុំ​សួរថា​តើ​លោក​កំណត់អោយ​ពេទ្យសត្វ​តាម​ខេត្ត​កាត់​សាច់ជ្រូក គោ​យកទៅ​ពិសោធ​មួយ​ក្បាល​ប៉ុន្មាន​ខាំ ?​លោក​តាន់ ផាន់​ណា​រ៉ា មិន​ឆ្លើយ​សំនួរ​នេះ​ទេ​ហើយ​ចុច​ផ្ដាច់​ថែមទៀត​។ ទូរ​សព្ទ័​ចូល​ច្រើនដង​យ៉ាងណា​ក៍លោក​តាន់​ផាន់​ណា​រ៉ា​មិន​ខ្ចី​លើក​ដែរ​ធើ​អី​អញ​?! ។​

a pic sim1 a pic sim2 a pic sim3 a tea kim sot 
​