» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8718 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698889 នាក់

រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​

 

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​ប្រកាសថា​បាន​រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ ដែលមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​ឈានដល់​បាត់បង់​អាយុជីវិត​របស់​អ្នកប្រើប្រាស់ ក្នុងករណី​ប្រើប្រាស់​រយៈពេល​ច្រើន​ខែ នៅក្នុង​ខេត្តកំពង់ចាម​។​​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល​នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ បានឱ្យដឹងថា នាពេល​ថ្មីៗ​នេះ មន្ត្រី​ជំនាញ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​នៃ​ក្រសួងសុខាភិបាល សហការ​ពី​មន្ត្រី នៃ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តកំពង់ចាម និង​អាជ្ញាធរ​ដែនដី ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​តំណាង អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះបង្ក្រាប​ទីតាំង​លក់​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​ស្ថិតនៅ​ភូមិ​ផ្អាវ ឃុំ​ផ្កា​វ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​a fake pharma 

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា នៅ​ទីតាំង​នោះ​សមត្ថកិច្ច​ចំរុះ​បាន​រកឃើញ​មាន​ឧ​បករ​ណ៏​សម្រាប់​ការ​វេច​ខ្ចប់ និង ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ មាន​សារធាតុ​សកម្ម​មិន​ត្រឹមត្រូវ​តាម​ឱសថ​ដើមឡើយ មានដូចជា NUTRIENT CALCIUM Tablet, NUTRIENT CALCIUM Capsule M. NUTRIENT ANTACID Tablets, SYMPTOMS, CONSTIPAION និង​ថ្នាំ​បន្តក់​ភ្នែក EYE PLUS​។​
​យោងតាម​លទ្ធផល​វិភាគ​គុណភាព របស់​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​បានបញ្ជាក់​ថា​ឱសថ NUTRIENT CALCIUM Tablet មាន​ផ្ទុក​សារ ធាតុ​សកម្ម​ឱសថ Diclofenac Sodium និង NUTRIENT CALCIUM Capsule មាន​ផ្ទុក​សារធាតុ​សកម្ម​ឱសថ Betamethasone ដែលមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​ឈានដល់​បាត់បង់​អាយុជីវិត​របស់​អ្នកប្រើប្រាស់ ក្នុងករណី​ប្រើប្រាស់​រយៈពេល​ច្រើន​ខែ​។​

​ក្រសួងសុខាភិបាល​បាន​ចាត់វិធានការ និង​ការណែនាំ​ដោយបាន​បញ្ជូន​ជនសង្ស័យ ដែល​បាន​វេច​ខ្ចប់ និង​លក់​ឱសថ​ក្លែងក្លាយ ទៅ​សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​បន្ត​នីតិវីធី​តាមផ្លូវ​ច្បាប់ និង​ស្នើ​សាធារណជន​បញ្ឈប់​ការទិញ​ឱសថ​ខាងលើ និង​ផលិតផល​បំប៉ន​សុខភាព ឬ​អាហារ​បំប៉ន​សុខភាព គ្រប់​ប្រភេទ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដូចជា Facebook, TikTok, Telegram និង Youtube ព្រោះ​ឱសថ និង​ផលិតផល​ទាំងនេះ​ពុំ​អាច​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​ឡើយ​។​
ក្រសួងសុខាភិបាល​ណែនាំ​ឱ្យ​សាធារណជន​រក​ទិញ​ឱសថ និង​ផលិតផល​បំប៉ន​សុខភាព ឬ​អាហារ​បំប៉ន​សុខភាព ដែលមាន​លេខ​ទិដ្ឋាការ និង​បញ្ជី​កា​ពី ក្រសួងសុខាភិបាល នៅតាម​ឱសថស្ថាន និង​ឱសថស្ថាន​រង​ស្របច្បាប់ ដើម្បី​ជៀសវាង​ការខាតបង់​ថវិកា​ផ្ទាល់ខ្លួន និង​ប៉ះពាល់​សុខភាព​ទៀត​នោះ​៕a fake pharma1 

​