» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10580 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700751 នាក់

ថៃ​យល់ព្រម​ឲ្យ​កម្ពុជា​ប្រើពាក្យ​គុន​ខ្មែរ​និង​បញ្ជូន​ប្រតិភូ​ចូលរួម​ក្រោម​ហេតុផល​!

​ភ្នំពេញ ៖ ប្រទេស​ថៃ និង​៦​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​ប្រើ​ឈ្មោះ​«​គុន​ខ្មែរ​»​ដោយ​មិនមាន​ការកែប្រែ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣​។​a box thai1 

ក្នុង​កិច្ចប្រជុំ​ពិសេស​ថ្នាក់ដឹកនាំ​កីឡា​គុន​ខ្មែរ​អន្តរជាតិ នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី រាជធានី​ភ្នំពេញ ដែលមាន​៨​ប្រទេស​ចូលរួម​ដូចជា ម្ចាស់ផ្ទះ​កម្ពុជា​, ឡាវ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​,​ឥណ្ឌូណេស៊ី​, ហ្វីលីពីន​, វៀតណាម និង ភាគី​ថៃ​ដែល​បាន​ជំទាស់​កម្ពុជា​ក្នុងការ​ប្រើពាក្យ​«​គុន​ខ្មែរ​»​ជំនួស​ឱ្យ​ពាក្យ​«​មួយ​ថៃ​»​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រហូត​​គំរាម​ធ្វើពហិការ​មិន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​គុន​ខ្មែរ​នោះ​ក៏បាន​បញ្ជាក់ថា ពួកគេ​នឹងចូលរួម​វិញ ក្រោម​ហេតុផល​មួយ​គឺ​ពួកគេ​ជា​អ្នក​ស្រឡាញ់​ក្បាច់គុន​ទាំងអស់​នៅលើ​ពិភពលោក​នេះ​។​

​ពាក់ព័ន្ធ​នឹង​រឿង​ថៃ​ជំទាស់​ការប្រើ​ពាក្យ​គុន​ខ្មែរ​ជំនួស​ឱ្យ​ពាក្យ​មួយ​ថៃ​ក្នុង​ព្រឹត្តិការណ៍​កីឡា​​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​បានឱ្យដឹងថា អ្នករៀបចំ​ស៊ី​ហ្គេម​មិនមាន​ការព្រួយបារម្ភ​ចំពោះ​ការសម្រេចចិត្ត​ពី​ប្រទេស​ថៃ​​រឿង​មិន​ប​ញ្ចូ​ន​អត្ត​ពលិកម​ក​នោះទេ ដោយ​នោះ​គឺជា​សិទ្ធិ​របស់គេ ហើយ​កម្ពុជា​ក៏​នឹង​ត្រៀម​​រៀបចំ​ការប្រកួត​«​គុន​ខ្មែរ​»​ឱ្យខាងតែបាន​ដែរ ។​ប៉ុន្តែ​ឥឡូវ​បញ្ហា​ត្រូវបាន​ដោះស្រាយ​ហើយ​។​

​សូមជម្រាបថា បញ្ហា​ប្រទាំង​ប្រទើស​គ្នា​ជុំវិញ​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​មួយ​ថៃ​នេះ បានក្លាយ​​ជា​បញ្ហា​ចាក់ឫស​យ៉ាងជ្រៅ ដែល​ពិបាក​ដោះស្រាយ ពោលគឺ​កញែក និង​ចោទ​គ្នា​ទៅវិញទៅមក ជាពិសេស​ភាគី​ថៃ​ដែល​ចោទ​មក​កម្ពុជា​ថា បាន​លួច​ចម្លង​ប្រដាល់​របស់ខ្លួន​ក្នុងពេល​កម្ពុជា​មាន​ភ​ស​ត្តុ​តាង​រូបចម្លាក់​ក្បាច់គុន​នៅតាម​ជញ្ជាំង​ប្រាសាទ ។ ថ្មីៗ​នេះ គ្រាន់តែ​កម្ពុជា​ផ្លាស់ប្តូរ​មក​ប្រើ​វិញ្ញាសា​គុន​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ ស្រាប់តែ​ថៃ​ព្រមាន​មិន​ចូលរួម​ប្រកួត ព្រោះតែ​មិន​ប្រើពាក្យ​មួយ ឬមួយ​ថៃ ដែល​នេះ​បង្ហាញ​ពី​ចេតនា​មិនល្អ​សម្រាប់​ភាគី​ថៃ​មកលើ​កម្ពុជា ។​​បើតាម​ការសម្រេច​ជា​ផ្លូវការ កាលបរិច្ឆេទ​នៃ​ការប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​នេះ គឺ​នឹង​រៀបចំ​ធ្វើ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣ ពោលគឺ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ (32nd SEA Games) នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ (12th ASEAN Para Games) នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ៕a box thai 
​