» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 640 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654216 នាក់

ប្រណាំងទូក​៣​ថ្ងៃ​! ទូក​ឈ្មោះ «​កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» មកពី​ខេត្ដ​ព្រះវិហារ ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូទាំងប្រទេស​


​ភ្នំពេញ​៖ នៅ​ទីបំផុត​លទ្ធផល​នៃ​ការ​ប្រណាំងទូក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក សម្រាប់​ឆ្នាំ​២០១៨​នេះ រកឃើញថា ទូក​អុំ​ផ្នែក​បុរស ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​ទូទាំងប្រទេស​បាន​ទៅលើ​ទូក​ឈ្មោះ «​កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» មកពី​ខេត្តព្រះវិហារ មាន​ចំណុះ​៧៧​នាក់ ដែល​ប្រើ​ថេរវេលា​សរុប ២៧​នាទី​:២៣​វិនាទី ឧបត្ថម្ភ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀន អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​។​a boat hing 

​បើតាម​លទ្ធផល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្ដរជាតិ ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក៏បាន​បង្ហាញ​ដែរ​ថា ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ទូក​ឈ្មោះ «​សារាយ​តេ​ជោ​សែន​ជ័យ​» មកពី​ខេត្តកណ្ដាល មាន​ចំណុះ​៧៧​នាក់ ឧបត្ថម្ភ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក គុណ ញឹម និង​ចំណាត់ថ្នាក់​លេខ​៣ ទូក​ឈ្មោះ «​សម្ដេច​វិបុល​បញ្ញាបារមី​មានជ័យ​» មកពី​ខេត្តតាកែវ មាន​ចំណុះ​៧៥​នាក់ ឧបត្ថម្ភ​ដោយ លោក សុខ សូ​កាន​។​

​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​លោក អ៊ុន ចាន់​ដា ដែលជា​ម្ចាស់​ឧបត្ថម្ភ​ដល់​ទូក​ដែល​ទទួលបាន​ជ័យជម្នះ​លេខ​១ សម្រាប់​ការប្រកួត​នៅ​ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ទទួលបាន​ទាន​រង្វាន់​ភ្លាមៗ នៅ​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ បាន​ជួប​សំណេះសំណាល​លើកទឹកចិត្ត កោតសរសើរ និង​ផ្ដល់​រង្វាន់​បន្ថែមទៀត ជូន​ដល់​កីឡា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ចំណាត់ថ្នាក់​នេះ​។​

​សូមជម្រាបថា ថ្ងៃ​ចុងក្រោយ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ បាន​ប្រព្រឹត្ត​ទៅដោយ​ល្អប្រសើរ និង​មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​៩០​ម៉ឺន​នាក់ (​គិតពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា​)​។ នេះ​បើ​យោង​របាយការណ៍​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឌឿ​ន ដែលជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ការពារ​។​
​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃ​ចុងក្រោយ​នេះ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​២៩៥​ទូក រួមមាន​៖ ទូក​អុំ​ចំនួន​១៦៤​ទូក ស្រី​១​ទូក​, ទូក​ចែវ​ចំនួន​៣៣​ទូក ស្រី​១​ទូក​, ទូក​អន្តរជាតិ​ចំនួន​៩៨​ទូក ស្រី​២​ទូក និង​ចំណុះ​ទូក​ចំនួន​សរុប​១៩.០១៧​នាក់ ស្រី​១៤១​នាក់​។​

​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​តារាង​លទ្ធផល​ផ្លូវការ​នៅ​ខាងក្រោម​នេះ​៖a boat hing1 a boat hing2 a boat hing3 a boat hing4 a boat hing5 a boat hing6 a boat hing7