» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4174 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468481 នាក់

ក្រសួង​សុខ​ភិ​បាល​បញ្ជូន​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ករ​ណី​យ៍​ពុល​ទឹក​អណ្តូង​នៅ​វាលស្រែ​និង​ពុល​ស្រា​ស្លាប់​ពេលធ្វើ​បុណ្យសព​

 


​កំពង់ឆ្នាំង​៖​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ក្រុមការងារ​មួយ​របស់​ក្រសួងសុខាភិបាល​ត្រូវបានចាត់តាំង​ឲ្យ​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ពិនិត្យ​ករណី​ពុល​ស្រា នៅក្នុង​ពិធី​បុណ្យសព​អ្នកពុល​ថ្នាំ​ដោយសា​ផឹកទឹក​អណ្តូង ក្នុង​ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​។​a die drinka 

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ឲ្យ​ដឹងថា ក្រុមការងារ​ក្រសួងសុខាភិបាល​ដែល​ចុះ​ពិនិត្យ​ករណី​ខាងលើនេះ ដឹកនាំ​ដោយ លោក​សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួម​ដំណេ​ី​រ​ដោយ លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​លោក​វេជ្ជបណ្ឌិត ង៉ូ​វ កាង អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងសុខាភិបាល​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​, បច្ចុប្បន្ន អ្នក​សង្ស័យថា ពុល​ស្រា​ចំនួន​០៤​នាក់ (​ស្រី​២​នាក់ និង​ប្រុស​២​នាក់​) មាន​សភាព​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។ ​សូមបញ្ជាក់ថា មុននឹង​មាន​ករណី​ពុល​ស្រាស​ក្នុង​កម្មវិធី​បុណ្យសព​នេះ គឺមាន​ស្ត្រី​២​នាក់​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​បង្អែក​ខេត្ត និង​១៣​នាក់​ផ្សេងទៀត​ដែល​ចុះ​ច្រូតស្រូវ​ជាមួយគ្នា មាន​អាកា​រៈ​ធ្ងន់ និង​ស្រាល​កំពុង​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ពួកគាត់​បាននាំគ្នា​ហូប​ទឹក​អណ្តូង​នៅតាម​វាលស្រែ ពេល​សម្រាក​ហូបបាយ​ថ្ងៃត្រង់​រួច កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ជនរងគ្រោះ​ដែល​ស្លាប់​ក្នុងករណី​ពុល​ទឹក​នេះ​ម្នាក់​ឈ្មោះ ណុល វ៉ា​រ៉ុ​ម អាយុ​៤៥​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ម៉ៅ ចិន្តា អាយុ​៤៧​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ជី​ប្រង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​ករ​ណិ​យ៍​នេះ​សម​ត្ត​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា វិត អាយុ ៤៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ទ័ព​តា​ឡា​ត់​ឃុំ​ជៀប ស្រុក​ទឹកផុស ។​

​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ុល​វុទ្ធី​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​មាន​ករណី​ពុល​ទឹក​កម្លាំង​នគរបាល​ខេត្ត​បានធ្វើការ​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​។​តាម​ការស្រាវជ្រាវ​ឃើញថា​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​យក​ធុង​ថ្នាំ​និង​សម្ភារៈ​ទៅ​លាង​នៅ​អណ្ដូងទឹក​ដែល​នៅ​ជិត​នោះ​ចំនួន​បី​ធុង​។​ការលាង​នេះ​បន្ទាប់ពី​បាន​បាញ់ថ្នាំ​ឪឡឹក​រួច​។​លោក​បន្តថា​អណ្តូងទឹក​នេះ​ស្ថិតនៅក្នុង​ចម្ការ​របស់​ជនសង្ស័យ​។​ក្រោយ​ការលាង​សម្អាត​រួច​ជនសង្ស័យ​បាន​យក​សម្បក​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត​បី​ប្រភេទ​ដាក់​ជា​សញ្ញា​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ដែរ​។​

​បន្ទាប់មក​ក៏មាន​មនុស្ស​ស្រី​ប្រុស​ប្រមាណ​ជាង​៣០នាក់ ត្រូវ​ដឹក​សង្គ្រោះបន្ទាន់​មក​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​ជា​បន្តបន្ទាប់ ដែល​សង្ស័យថា​នាំគ្នា​ផឹកស្រា​កំដរ​បុណ្យសព កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៤​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​a die drinka a die drinka1 a die drinka1 a die drinka2