» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8355 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698526 នាក់

បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​

​អាម៉េរិក​៖ មន្ត្រី​អ្នកនាំពាក្យ​សេត​វិមាន លោក John Kirby ថ្លែង​ចាត់ទុកថា​ជា​រឿង​មួយ​ដ៏​ធ្ងន់ធ្ងរ​និង​គួរ​ព្រួយបារម្ភ​សម្រាប់​កិច្ចទំនាក់ទំនង​រវាង​អាម៉េរិក​និង​ឥណ្ឌា នៅ​ស្របពេល​លទ្ធផល​នៃ​ការស៊ើបអង្កេត​មួយ​ទៅលើ​ជនសង្ស័យ​មួយរូប​ដែលមាន​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា លោក Nikhil Gupta គឺ​បានបង្ហាញ​ពី​ការជាប់​ពាក់ព័ន្ធ​នៅក្នុង​ផែនការ​មនុស្សឃាត​ទៅលើ​លោក Singh Pannun ត្រូវជា​សកម្មជន​នយោបាយ​និកាយ​សិក្ខ (Sikh) ដ៏​ល្បីឈ្មោះ​មួយរូប​ក្នុង​ទីក្រុង​ញូវយ៉ក​។a us spoke 

​រដ្ឋអាជ្ញា​សហព័ន្ធ​នៅ​សង្កាត់ Manhattan របស់​ទីក្រុង​ញូវយ៉ក​បានឱ្យដឹងថា លោក Nikhil Gupta មាន​អាយុ ៥២​ឆ្នាំ ជា​មន្ត្រី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​សន្តិសុខ​និង​ចារកម្ម​របស់​រដ្ឋាភិបាល​ឥណ្ឌា ដោយ​លោក​គឺជា​អ្នករៀបចំ​បញ្ហា​ពី​ចម្ងាយ​ទៅលើ​ក្រុមមន្ត្រី​សម្ងាត់​របស់ខ្លួន​ដែល​រស់​នៅលើ​ទឹកដី​អាម៉េរិក​ដើម្បី​រៀបចំ​ផែនការ​ធើ្វ​ឃាត​ទៅលើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​រូប​ណា​ដែល​សកម្ម​ក្នុងការ​ដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ​នៅក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដែល​គេ​ស្គាល់​ថា​ជា​ចលនា Khalistan ។​សូមបញ្ជាក់ថា​កាលពី​ខេ​កញ្ញា​កន្លងទៅនេះ​ប្រទេស​កាណាដា​និង​ឥណ្ឌា​ក៏មាន​អា​រិះ​ភាព​ជាមួយគ្នា​លើ​ករណី​យ៍​សម្លាប់​សកម្មជន​ជ​ជនជាតិ​សិក្ខ​ក្នុងប្រទេស​កាណាដា​ផងដែរ​។​

​ប្រទេស​ឥណ្ឌា បាន​ផ្អាក​សេវាកម្ម​ទិដ្ឋាការ​នៅក្នុង​ប្រទេស​កាណាដា ដោយ​បង្កើន​ភាព​តានតឹង​ផ្នែក​ការទូត​របស់ខ្លួន​ជាមួយ​ទីក្រុង​អូ​តា​វ៉ា ជុំវិញ​ការសម្លាប់​មេដឹកនាំ​ស៊ី​ក​កាណាដា​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៣​។​​ទីភ្នាក់ងារ​ឥណ្ឌា BLS ដែល​ផ្តល់​សេវាកម្ម​សុំ​ទិដ្ឋាការ​សម្រាប់​ជនជាតិ​កាណាដា បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា «​ដោយសារតែ​ហេតុផល​ប្រតិបត្តិការ ចាប់ពី​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ​សេវាកម្ម​ទិដ្ឋាការ​ឥណ្ឌា នឹងត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន រហូតដល់​មានការ​ជូនដំណឹង​សាជាថ្មី​»​។​

​ការផ្អាក​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ បាន​ព្រមាន​ពលរដ្ឋ​របស់ខ្លួន​នៅក្នុង​ប្រទេស​កាណាដា កុំឱ្យ​ធ្វើដំណើរ​ទៅកាន់​តំបន់​ដែល​ងាយ​នឹងធ្វើ​សកម្មភាព​ប្រឆាំងនឹង​ឥណ្ឌា​។​
​ទាក់ទង​រឿងនេះ​ប្រទេស​កាណាដា​បាន​បណ្ដេញ​អ្នកការទូត​កំពូល​ឥណ្ឌា​ម្នាក់ ពីបទ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ធ្វើឃាត​មេដឹកនាំ​សាសនា​ស៊ី​គ (Sikh) ដែល​ជនជាតិភាគតិច​កាណាដា លោក Hardeep Singh Nijjar​។ ប្រទេស​ឥណ្ឌា​បាន​ប្រតិកម្ម​តប​វិញ ដោយ​ការបណ្តេញ​អ្នកការទូត​ជាន់ខ្ពស់​កាណាដា​ម្នាក់​វិញ​ផងដែរ ដោយ​លើកឡើង​ពី​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ឥណ្ឌា​ចំពោះ​ការជ្រៀតជ្រែក​របស់​អ្នកការទូត​កាណាដា នៅក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​ឥណ្ឌា និង​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ក្នុង​សកម្មភាព​ប្រឆាំង​ឥណ្ឌា​។​

​គួរ​បញ្ជាក់ថា លោក ហា​ឌី​ប សាញ នី​ច​ចា (Hardeep Singh Nijjar) វ័យ ៤៥​ឆ្នាំ ដែលជា​មេដឹកនាំ​ផ្ដាច់ខ្លួន​ជនជាតិភាគតិច ស៊ី​គ (Sikh) ត្រូវគេ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១៨ ខែមិថុនា នៅឯ​ជាយក្រុង វេន​ខូ​វឺ (Vancouver) នៃ​ខេត្ត British Columbia ជាទី​ដែលមាន​ជនជាតិភាគតិច​ស៊ី​គ​រស់នៅ​ច្រើន​។ លោក នី​ច​ចា (Nijjar) បាន​ដឹកនាំ​ក្រុម​នេះ​ក្នុង​ទម្រង់​ជា រដ្ឋ​ឯករាជ្យ​មួយ ដែល​ឥណ្ឌា​ចាត់ទុកថា​ជា​ក្រុម​ភេរ​វករ នៅក្នុង​ខែកក្កដា ឆ្នាំ​២០២០​។​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​ចន្ទ​ថា ភ្នាក់ងារ​សន្តិសុខ​ជាតិ​កំពុង​ស៊ើបអង្កេត «​ការចោទប្រកាន់​ដ៏​គួរឱ្យ​ទុកចិត្ត​» ដែលថា «​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ឥណ្ឌា​» អាច​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សម្លាប់​មេ​សាសនា​ស៉ី​គ (Sikh) នៅ​ខេត្ត British Columbia ប្រទេស​កាណាដា កាលពី​ខែមិថុនា កន្លងទៅ​។​ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោក SubrahmanyamJaishankar បាន​និយាយ​នៅមុន​នោះ​ថា មាន «​បរិយាកាស​បែប​អំពើហិង្សា និង​បែប​បំភិតបំភ័យ​» ប្រឆាំងនឹង​អ្នកការទូត​ឥណ្ឌា​នៅក្នុង​ប្រទេស​កាណាដា ដែលមាន​ក្រុម​អ្នក​កាន់សាសនា​ស៊ិ​ខ​ជាង ៧៧០ ០០០ នាក់ រស់នៅ​។​ប្រភព​កាសែត​បរទេស​។a us spoke1 a canada india a canada india1
​