» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4098 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016265 នាក់

បារាំង មានបំណង​ស្វែងរក​ជំនួយ ៥០០​លាន​អឺរ៉ូ សម្រាប់​លី​បង់ ក្នុង​កិច្ចប្រជុំ​ទីក្រុង​ប៉ារីសក្នុងពេលអ៊ីរ៉ងសុំប្រ៊ីកជួយ


​លី​បង់​៖​កាលពី​ថ្ងៃ​ពុធ ទី​២៣ ខែតុលា ប្រធានាធិបតី​អ៊ីរ៉ង់ លោក Masoud Pezeshkian បាន​ទទូច​ឱ្យ​ក្រុម​ប្រទេស​ជា​សមាជិក BRICS ជួយ​បិទ​បញ្ចប់សង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា និង​ប្រទេស​លី​បង់​។ ទីភ្នាក់ងារ​ព័ត៌មាន AFP​បាន​ឲ្យ​ដឹងថា​អំឡុង​ការ​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​កំពូល BRICS នៅ​ប្រទេស​រុស្ស៊ី លោក Pezeshkian បាន​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​សូម​ទទូច​ឱ្យ​សមាជិក​ទាំងអស់​នៃ​ក្រុម BRICS ដ៏​មាន​ឥទ្ធិពល ប្រើប្រាស់​សមត្ថភាព​ដាច់ដោយឡែក និង​សមត្ថភាព​រួម​របស់ខ្លួន ដើម្បី​បញ្ចប់សង្គ្រាម​នៅ​ហ្កា​ហ្សា និង​លី​បង់​»​។a libanon france

សូមបញ្ជាក់ថា​ប្រទេស​អ៊ីង់​បាន​ចូលរួម​ជា​សមាជិក BRICS ជា​ផ្លូវការ​ក្នុងឆ្នាំនេះ​។ BRICS ត្រូវបាន​បង្កើតឡើង​ដំបូង កាលពី​ឆ្នាំ​២០០៩​។ បច្ចុប្បន្ន​សមាជិក BRICS រួមមាន​ចិន រុស្ស៊ី ឥណ្ឌា ប្រេ​ស៉ី​ល អាហ្វ្រិក​ខាងត្បូង អ៊ីរ៉ង់ អេ​ហ្ស៊ី​ប អេ​ត្យូ​ពី និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​​ទាក់ទង​ប្រទេស​លី​បង់​ដែល​កំពុង​រង​ការ​វាយ​ប្ឲ្រ​ហារ​ពី​អ៊ីស្រាអែល​ក្រោម​មូលហេតុ​កំចាត់​ក្រុម​សកម្ម​ប្រុ​ទ្ធ​ហេស​បូ​ឡា​ប្រទេស​បារាំង រំពឹងថា​ជំនួប​ប្រជុំ​នៃ​ក្រុម​ប្រតិភូ​ប្រមាណ ៧០​នាក់ ដើម្បី​ជួយ​ដល់​ប្រទេស​លី​បង់ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែតុលា​នេះ នឹង​គាំទ្រ​ដល់​ការ​រៃអង្គាស​ថវិកា​ប្រហែល ៥០០​លាន​អឺរ៉ូ ឬ​ស្មើនឹង ៥៤០​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌​។

យោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​តាម​ឯកសារ​ក្របខ័ណ្ឌ​នៃ​ក្រសួងការបរទេស សន្និសីទ​ស្តីពី​លី​បង់ នឹង​នាំទៅរក​ការបង្កើត​គំនិត​ផ្តួចផ្តើម សម្រាប់​គាំទ្រ​ដល់ ប្រទេស​លី​បង់ ជាពិសេស​លើ​ផ្នែក​មនុស្សធម៌ ដែល​បារាំង ដាក់​គោលដៅ​ចង់បាន​ការគាំទ្រ​ពី​អន្តរជាតិ ជា​ថវិកា​ប្រហែល ៥០០​លាន​អឺរ៉ូ​។ ជំនួយ​ជា​ចម្បង នឹង​ប្រើ​សម្រាប់​ជួយ​ជនភៀសខ្លួន ក្នុង​វិស័យ​នានា រាប់​ចាប់ពី​សុខភាព អាហារ ទឹក អនាម័យ និង​ការអប់រំ​។​

​លី​បង់​និយាយថា ខ្លួន​ត្រូវការ​ថវិកា​ចំនួន ២៥០​លាន​ដុល្លារ​ក្នុង​មួយខែ ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្លាស់​ទីលំនៅ​របស់​ប្រជាជន ពី​ចន្លោះ​ពី ៥០០,០០០​នាក់​ទៅ ១​លាន​នាក់ ពី​ភាគខាងត្បូង​លី​បង់ ចាប់តាំងពី​អ៉ី​ស្រា​អែល បាន​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ លើ​ក្រុម​ហេស​បូ​ឡា​គាំទ្រ​ដោយ​អ៉ី​រ៉ង់ នៅក្នុង​ខែកញ្ញា​។​​សន្និសីទ​នេះ ក៏​នឹង​អំពាវនាវ​ផងដែរ ឱ្យមាន​ដំណោះស្រាយ​ការទូត ចំពោះ​វិបត្តិ ដោយ​ផ្អែកលើ​ដំណោះស្រាយ​លេខ ១៧១០ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បានបញ្ចប់​ជម្លោះ​ចុងក្រោយ រវាង​អ៉ី​ស្រា​អែល និង​ក្រុម​ហេស​បូ​ឡា ក្នុង​ឆ្នាំ ២០០៦ ហើយ​ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​កងកម្លាំង​សន្តិសុខ​ជាតិ របស់​លី​បង់ ឱ្យ​ក្លាយជា​អ្នកធានា​ឯកភាព និង​ស្ថិរភាព​ប្រទេស​៕a brice a libanon france1