» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6954 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671594 នាក់

សមាជិកសភា​បក្សប្រឆាំង​រក​មិនបាន​សម្លេងគាំទ្រ​សេចក្ដីព្រាងច្បាប់​កាត់បន្ថយ​អំណាច​របស់​យោធា ក្នុង​ឆាកនយោបាយ

​ប្រទេស​ថៃ​៖ សភាជាតិ​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ​នេះ បាន​ច្រានចោល​សេចក្ដីព្រាងច្បាប់​ថ្មី​មួយ​ដែលមាន​គោលដៅ​កាត់​បន្ថយអំណាច និង​តួនាទី​របស់​យោធា​ថៃ នៅក្នុង​ឆាកនយោបាយ​។a thai par 

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​ការច្រានចោល​ខាងលើ ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​រួមមួយ​របស់​សភា​ជាន់​ទាប និង​ព្រឹទ្ធសភា​ថៃ ដែល​បាន​បោះឆ្នោត​ជំទាស់​នឹង​សេចក្ដីព្រាងច្បាប់​នេះ​ក្នុង​សំឡេង​ជំទាស់ ៤៧៣ ទល់នឹង ២០៦​សំឡេងគាំទ្រ និង​អនុប្បវាទ ៦​សំឡេង​។ សេចក្ដីព្រាងច្បាប់​នេះ គឺមាន​គោលដៅ​កាត់បន្ថយ​អំណាច និង​តួនាទី​របស់ យោធា​ថៃ នៅក្នុង​ឆាកនយោបាយ តាមរយៈ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវបាន​អនុម័ត​នៅក្រោម​ការដឹកនាំ​នៃ​របប​យោធា​កាលពី​ឆ្នាំ​២០១៧​។​

ប្រសិនបើ​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​លោក​ប្រា​យុទ្ធ​នៅតែមាន​កម្លាំង​ក្នុងការ​គ្រប់គ្រង​គណបក្ស​ចំរុះ​ក្នុង​រដ្ឋាភិបាល​តាមរយៈ​ផ្តល់​ផលប្រយោជន៍​អ្វី​តាម​ជាក់ស្តែង​នៃ​ស្ថានភាព​នយោបាយ​ស្រុកថៃ​។​ព្រោះ​គណបក្សប្រឆាំង​ពិសេស​គណបក្ស​ភឿ​ថៃ​មិនអាច​ប្រមូល​កម្លាំង​បង្ក្រាប​លោក​ប្រា​យុទ្ធ​បានឡើយ​។​

​គួរ​បញ្ជាក់ថា សេចក្ដីព្រាងច្បាប់​ថ្មី​ខាងលើ​ដែល​ទទួលបាន​ការគាំទ្រ​ពី​អ្នក​ដាក់​ញ្ញ​តិ​ចំនួន ១៣០,០០០​នាក់ ក៏មាន​បំណង​លុបចោល​អាសនៈ​សមាជិក​ព្រឹទ្ធសភា តែងតាំង​ដោយ​យោធា​ថៃ ចំនួន ២៥០​រូប​ផងដែរ​។ ប្រទេស​ថៃ​ធ្លាប់បាន​ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​ចំនួន ២០​លើក និង​រដ្ឋប្រហារ ១៣​លើក​រួចមកហើយ គិត​ចាប់តាំងពី​ឆ្នាំ​១៩៣២​មក​៕a thai demo2 a thai par1 

​