» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10994 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701165 នាក់

មានការ​បង្ក្រាប​បទល្មើស​នេសាទ​ហើយ​នៅ​កំពង់ឆ្នាំង​បន្ទាប់ពី​មាន​កាសែត​សុំតែមិនធ្វើ​

 

​កំពង់ឆ្នាំង​៖​បន្ទាប់ពី​មានការ​ចេញផ្សាយ​ព័ត៌មាន​ស្ដីអំពី​ក្រុម​ទូក​រុញ​ហ្ស៊ី​ប​(​ជន៍​)​ខុសច្បាប់​ចំនួន 5​គ្រឿង​ដែល​បានចេញ​ធ្វើ​សកម្មភាព​រុញ​ចូក​យក​ត្រី​នៅ​ចំណុច​ឡូត៍​លេខ 2 ស្ទួន​តំបន់​កោះ​ក្រ​ញាណ​ស្ថិតក្នុង​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​កាលពី​យប់​ថ្ងៃទី 13 ខែវិច្ឆិកា​ឆ្នាំ 2023 មក​​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បាន ជំរុញ​ការសហការ​ជាមួយ​មន្ត្រីនគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ និង​ព្រមាន​ពិន័យ​រដ្ឋបាល​ចំពោះ​មន្ត្រី​ណា​ដែល​មិន​ទទួលខុសត្រូវ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​គ្រប់គ្រង​.​។​a fish catch 

​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​លោក តាត សីហា​ក់ ប្រធាន​ផ្នែក​រដ្ឋបាល​ជលផល​ផ្សារឆ្នាំង នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ ការដាក់​របាំង​លប​ន​រ៉ាវ​ដែលមាន​ប្រវែង​វែងៗ និង លប​លូរ​បាំងសាច់​អួន​ក្រឡាញ់​ញឹក​ខុសច្បាប់ រួមទាំង​របាំង​ស្បៃ​មុង​សរុប​ចំ​នួ ន​៧​កន្លែង នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​ឆ្នុក​ទ្រួ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ចម្រុះ​បានឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើនេះ​មាន​ចំនួន​ជិត​២០​នាក់ ដោយបាន​ប្រើប្រាស់​មធ្យោបាយ​កាណូត​បា​ឡា​ស្មាច់​ចំនួន​៣ គ្រឿង និង​បាន​ចុះបង្ក្រាប​នៅ​ទីតាំង​ក្នុងភូមិ​សេះ​ស្លាប់ និង​ភូមិ​កំពង់ព្រះ ស្ថិតក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌​។​​សមត្ថកិច្ច​ចម្រុះ​បាន​កាប់បំផ្លាញចោល​របាំ​ង​លប​លូ​សាច់​អួន​វែងៗ​រួម​និង​របាំង​ស្បៃ​មុង​ចំនួន​៧​កន្លែង​ដែលមាន​ប្រវែង​សរុប​ចំនួន​១.៤០០​ម៉ែត្រ​លប​លូ​ចំនួន​១ ៤​មាត់ បង្គោល​៤០០​ដើម និង​ចាក់​លែង​កូន​ត្រី​ដែល​ជាប់​នៅក្នុង​លបចូល​ទៅក្នុង​ទន្លេ​ធម្មជាតិ​វិញ​ចំនួន​១០​គីឡូ​ផងដែរ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា យោងតាម​ច្បាប់​ស្ដីពី​ជលផល​ការដាក់​របាំង​លប​សាច់​អួន​និងរ​បាំងសាច់​ស្បៃ​មុង​គឺ​មិន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​នោះឡើយ ក្នុង​ច្បាប់​ស្ដីពី​ជលផល​គឺ​អនុញ្ញាតឱ្យ​ដាក់​បានត្រឹមតែ​ប្រវែង ៥០​ម៉ែត្រ​ប៉ុណ្ណោះ ដែលមាន​ក្រឡា​ត្រឹមតែ​៣​ហ៊ុន ចំណែក​ការដាក់​លើស​ប្រវែង​កំណត់​ខាងលើ និង​ប្រើ​ឧបករណ៍​ស្បៃ​មុង​គឺ​ច្បាប់​មិន​អនុញ្ញាត​នោះឡើយ ដូច្នេះ​ប្រជា​នេ សាទ​ដែល​ដាក់​របាំង​លប​សាច់​អួន​ប្រវែង​វែងៗ​រាប់រយ ឬ​រាប់ពាន់​ម៉ែត្រ គឺ​ត្រូវតែ​បង្ក្រាប​ដោយ​រុះរើ​ចេញ​និង​ដុតបំផ្លាញ​ចោ ល​ដោយ​មិនមាន​ការលើកលែង​ជាដាច់ខាត ព្រោះ​កន្លងមក​ប្រជា​នេសាទ​នៅតាម​សហគមន៍​នានា​សមត្ថកិច្ច​ធ្លាប់បាន​ចុះ​ធ្វើ​ការអប់រំ​ជាច្រើនលើក​ច្រើនសា​រួចមកហើយ ចំណែក​សកម្មភាព​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​គឺ​បាន​រុះរើ និង​កាប់បំផ្លាញចោល និង​យកមក​ដុត​កម្ទេចចោល​បែបនេះ គឺ​បាន​អនុវត្ត​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ពួកគាត់​មួយ​ចំ នួន​តូច​នៅតែ​មិន​ព្រម​រាងចាល​ឡើយ​។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ មា​ញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ 2023 នេះ​លោក​ក៏បាន​បញ្ជាក់ប្រាប់​អ្នកយកព័ត៌មាន​យើង​តាម​ទូរ​សព្ទ​ឲ្យ​ដឹង​ដែរ​ថា ដោយ សារ​តែ​ប្រជា​នេសាទ​នៅ​រឹងរូស​មិន​ព្រម​រាងចាល​បែបនេះហើយ​ទើប​នៅពេល​ថ្មីៗ​កន្លងទៅនេះ​លោ ក​ប្រធាន​សង្កាត់​នេសាទ​ស្រុក​ជល​គី​រី​ម្នាក់ ត្រូវបាន​មន្ទីរ​កសិកម្ម​ចេញ​សេចក្តីសម្រេច​ផ្លាស់ប្ដូរ​ភារកិច្ច​ឲ្យ​មក​ធ្វើការ​នៅ​សង្កាត់​នេសាទ​ស្រុក​រលាប្អៀរ​វិញ ព្រោះតែ​មិន​យកចិត្តទុកដាក់​ក្នុងការ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​គ្រប់គ្រង​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ជល់​គី​រី ករណី​បើ​នៅតែ​មិន​ព្រម​កែប្រែ​ខ្លួន​នឹងត្រូវ​ទទួល​វិន័យ​រដ្ឋបាល​តា ម​ផ្លូវច្បាប់​ជា​បន្តទៀត​។​​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ការអនុវត្ត​ធម៌​ក្តៅ​បែប នេះ គឺជា​ការព្រមាន​ដល់​មន្ត្រី​ផ្សេងៗ​ទៀត ឲ្យ​ចេះ​ទទួល ខុសត្រូវ​ទៅតាម​តួរ​នាទី​និង​ភារកិច្ច​របស់ខ្លួន បើ​ពុំ​ដូច្នោះ​ទេ​បទល្មើស​នេសាទ និង​បទល្មើស​ផ្សេងៗ​ទៀត ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​មាន​ភារកិច្ច​ជា​អ្នកទទួលខុសត្រូវ និង​មិនអាច​ទប់ស្កាត់បាន​នោះឡើយ​៕a fish catch2 

​