» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5387 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695558 នាក់

ឃាត់​រថយន្តក្រុង​៨​គ្រឿង មកពី​វៀតណាម​ដឹកទំនិញ ទាក់ទង​បទល្មើស​ក្លែងបន្លំ

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.»​នៃ​ក្រសួងពាណិជ្ជកម្ម នៅ​រសៀល​ថ្ងៃ​ពុធ​ទី​០២ ខែមីនា ឆ្នាំ​២០២២​នេះ បានឱ្យដឹងថា​៖​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១ ខែមីនា មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ស្ទាក់​ឃាត់​រថយន្តក្រុង​ចំនួន​៨​គ្រឿង ដែល​បាន​ដឹកទំនិញ​ចូល​ពី​ព្រំដែន​ប្រទេស​វៀតណាម នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។a good vn2

កិច្ចការ​នេះ​ធ្វើតាម​ការចង្អុលបង្ហាញ ពី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មាន​គោលបំណង​ដើម្បី​ស្វែងរក​ភាពមិន​អនុលោម​នៃ​ទំនិញ​ទៅនឹង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​សុខុមាលភាព និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ការពារ​សិទ្ធិ​របស់​អ្នកប្រើប្រាស់ និង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា ធានាបាន​ការប្រកួតប្រជែង​ប្រកបដោយ​ស្មោះត្រង់ និង​សុចរិត​ក្នុង​ធុរកិច្ច​។

លទ្ធផល មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. រកឃើញ​នូវ​បទល្មើស​ក្លែងបន្លំ មិនមាន​អនុលោមភាព​លើ​លិខិតបទដ្ឋាន​គតិយុត្ត រំលោភ​កម្មសិទ្ធិបញ្ញា និង​មិនមាន​ឯកសារ​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល លើ​ប្រភេទ​ទំនិញ​មួយចំនួន​។ មន្ត្រី​ជំនាញ​នឹង​បន្ត​អនុវត្ត​វិធានការ ស្របតាម​នីតិវិធី​ជា​ធរមាន​។​a good vn a good vn1 

​