» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4960 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695131 នាក់

ចោល​អគារ​សម័យ​អ៊ឹម​ឈុនលឹម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី​សម័យ​លោក​ជា​សុផារ៉ា​ចាប់​បុកគ្រឹះ​សង់​អគារ​ថ្មី​នៅ​ភូមិ​អន្លង់​ក្ងាន​

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨​មករា​ឆាំ្ន​២០២០ អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី​នឹង​ចាប់ផ្តើម​សាងសង់​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​មាន​កម្ពស់ ៥ ជាន់ សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​៣ ហិកតា មាន​ផ្ទៃក្រឡា​សំណង់​សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និង​ក្រឡា​ផ្ទៃ​ប្រើប្រាស់​សរុប​ប្រមាណ ២៦.៥៦៧ ម៉ែត្រក្រឡា មាន​ផលធៀប​ក្រឡា​ផ្ទៃ​បាត​សំណង់ ៣២,៥៣​ភាគរយ​។​a chea office3 

​បើតាម​ការប្រកាស​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក​ថា​៖​អគារ​នេះ​មាន​ចំណតរថយន្ត​ប្រមាណ ៤៥០ កន្លែង ដែល​អគារ​ក្រសួង ដែនដី​សព្វ​ថៃ្ង​ខ្វះ​ចំណត បង្ក​ការលំបាក​ដល់​ការ​ធើ្វ​ដំណើរ សាល​បដិសណ្ឋារកិច្ច អាហា​រដ្ឋា​ន សម្រាប់​មន្ត្រី​បុគ្គលិក និង​លំហ​សួន​កណ្តាល​អគារ សាលប្រជុំ​តូចៗ មាន​៣០០​នាក់ ១៥០ នាក់ និង សាល​សន្និបាត​ចំណុះ ១.៥៨៤ នាក់ កន្លែង​តម្កល់​ឯកសារ​សុរិយោដី និង​រដ្ឋបាល សាល​បច្ចេកវិជ្ជា មន្ទីរពិសោធន៍​ជាតិ​សំណង់ បន្ទប់​សិក្សា​បណ្តុះ​ប​ណា្ត​ល​វិ​ជា្ជ​ជីវៈ បណ្ណាល័យ កន្លែង​កីឡា​។​

​អគារ​ទីស្តីការក្រសួង​ថ្មី​នេះ មាន​រចនាបថ​ខ្មែរ រចនា​លម្អ​ដោយ​បុស្បុក​ប្រាំពីរ​ថ្នាក់ ដំបូល​ហោជាង​មុខដាច់ ប្រកបដោយ​ក្បូរក្បាច់​ពិពិត​វិចិត្រ​រចនា ដែល​ក្រុមការងារ​ប្រមូលផ្តុំ​សិក្សា​ចង់​លើកស្ទួយ​នូវ​សា្ន​ដៃ លម្អ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ។ ដោយឡែក​ប្លង់​បាត​មាន​លំហ​សួន​ក្នុង​អគារ​។​​សំណង់​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ និង​ទម្រង់​ស្ថាបត្យកម្ម​ខ្មែរ ក្នុងសម័យ​តេ​ជោ​ដែល​ប​ងា្ហ​ញ​ពី​សន្តិភាព ស្ថិរភាព ការវិវឌ្ឍ និង​សង្គ្រោះ​សំណង់​ប្រភេទ​នេះ​ឲ្យ​រស់​ឡើងវិញ ជា​សំណង់​របស់​រដ្ឋ​ទុកត​ជំនាន់​!​។​

​ទីស្តីការក្រសួង​ដែនដី​សព្វ​ថៃ្ង រាជរដ្ឋាភិបាល​បានប្រគល់​ឲ្យ​មន្ទីរ​ដែនដី​រាជធានី​វិញ​។​សូមបញ្ជាក់ថា​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​មុនី​វង្ស​សង់​ឡើង​ក្នុង​រជ្ជកាល​លោក​អ៊ឹម​ឈុនលឹម​ធ្វើជា​រដ្ឋមន្ត្រី​។​ប្រភពពី​មន្ត្រី​ក្រសួង​បាន​បង្ហើប​ថា​អគារ​ទីស្តីការ​នេះ​សង់​ឡើង​ដោយ​លុយ​ដែល​បាន​ពី​ការលក់​ទីតាំង​របស់​ក្រសួង​ជាច្រើន​កន្លែង​ដែល​បើ​ទុក​ដល់​ឥឡូវ​មានតម្លៃ​រាប់រយ​លាន​ដុល្លារ​ឯនោះ​?​។​a chea office a chea office1 a chea office2 

​