» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6786 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696957 នាក់

ឈ្មួញ​ឈើ​ខ្មែរ​យើង​ជើង​ខ្លាំង​រកស៊ី​ដឹក​ក្រញូង​តាម​ទូក​ត្រូវ​តម្រួត​ខេត្ត​ត្រាត​ចាប់បាន​

 

​ប្រទេស​ថៃ ៖ ឈើ​គ្រញូង​ចំនួន ២៤ ដុំ ដែលមាន​ប្រវែង​ចាប់ពី ១ ម៉ែត្រ ដល់ ២ ម៉ែត្រ ត្រូវបាន​ក្រុម​ទាហានជើងទឹក​ថៃ ប្រចាំខេត្ត​ត្រាត រឹបអូស​ពី​កាណូត​មួយគ្រឿង​កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់ចំណុច ច្រក​ប៉ាក​ខ្លង ក្នុងភូមិ​ខ្លង​សុន ឃុំ​ឡែ​មកា​ត់ ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ ។​a trat 

​ប្រភពពី​ប្រជាពលរដ្ឋ​ថៃ​នៅក្នុង​តំបន់​នោះបាន​ចោទថា គឺ​ជនជាតិខ្មែរ​គឺ ជា​អ្នក​លបចូល​ទៅ​ដឹកឈើ​គ្រញូង​ពី​ស្រុក​សៀម​នេះ ។ កាណូត​មួយគ្រឿង​ផ្ទុក​ឈើ​ក្រញូង​សៀម​នេះ ជា​កាណូត​នេះ​មាន​ធ្លុះ​បាត បណ្តាលអោយ​ទឹក​ចូល​ផង ទើប​មិនអាច​ធ្វើដំណើរ​ទៅមុខទៀត​បាន​ហើយ​ចត​ទុកចោល​ទើប​ទ​ហ៊ាន​សៀម​រកឃើញ ហើយ​បាន​ប្រមូលយក​ទុកជា​វត្ថុតាង និង បាន​បញ្ជូនទៅ​អោយកំលាំង​អង្គភាព​ជំនាញ យកទៅ​រក្សាទុក​តាម​នី​តិ​វិធី​ច្បាប់ ។​

​ប្រជាពលរដ្ឋ​ថៃ ដែល​រស់នៅក្នុង​តំបន់​ខាងលើ បាន​និយាយប្រាប់​ក្រុម​ទាហាន​នោះ​ថា​៖ កាលពី ២ ថ្ងៃមុន គេ​បានឃើញ​ជនជាតិខ្មែរ ២ នាក់​បាន​បើកបរ​កាណូត​នេះ មក​ស្ទូចត្រី នៅ​កណ្តាលទន្លេ ហើយ​ទំនង​ជាមាន​ឱកាសល្អ គេ​ក៏បាន​លបចូល​ទៅ​ដឹកឈើ​គ្រញូង​ទាំងនេះ បម្រុង​យកទៅអោយ​ឈ្មួញ​នៅលើ​ទឹកដី​កម្ពុជា ប៉ុន្តែ​ជា​អកុសល កាណូត​ក៏បាន​ប៉ះទង្គិច​ជាមួយ និង ដុំថ្ម​ក្នុង​ទឹក បណ្តាលអោយ​កាណូត​ត្រូវ​ធ្លាយ​បាត​ក្រោម ដោយសារ​មិនអាច​ទៅមុខទៀត​បាន គេ​ក៏​ទុក​កាណូត​ចោល ហើយ​គេចខ្លួន​បាត់អស់ ?!៕a trat1 
​