» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12354 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702525 នាក់

ចិន​អាច​នឹង​បើក​ឲ្យ​កម្ពុជា​នាំ​ទឹកមាត់​ត្រចៀកកាំ​ចូល​បន្ថែម​លើ​មុខទំនិញ​ផ្សេងទៀត​

 

​ភ្នំពេញ​៖ គម្រោង​ការនាំ​សំបុក​ត្រចៀកកាំ ទៅកាន់​ប្រទេស​ចិន កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន ខណៈ​កម្ពុជា​បានរៀបចំ​ឯកសារ​ពាក់​ព័ន្ធ​ចុងក្រោយ ឆ្លើយតប​ទៅនឹង​ការស្នើរ​សុំ​ពី​ភាគី​ចិន​រួចរាល់ និង​កំពុង​រង់ចាំ​ចម្លើយ​ពី​ភាគី​ចិន​។ ន​លោក​ឧកញ៉ា ណា​ង សុធី ប្រធាន​សហព័ន្ធ​សំបុក​ត្រចៀកកាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា នា​សប្ដាហ៍​មុន​ភាគី​ចិន​បាន​ឆ្លើយ និង​បន្ថែម​សំណួរ​ចំនួន​៦​បន្ថែមទៀត​ដល់​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​ភាគី​ចិន យើង​ក៏បាន​រៀបចំ​កិច្ចប្រជុំ​មួយ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​សហ​សហព័ន្ធ​សំបុក​ត្រចៀកកាំ​កម្ពុជា ដើម្បី​លម្អិត​សំណួរ​ដែល​ត្រូវ​ឆ្លើយ បានរៀបចំ​ចម្លើយ ព្រមទាំង​បាន​ផ្ញើ​ទៅកាន់​ភាគី​ចិន​រួចរាល់​ផងដែរ​។​a china bird2 

​លោក​ឧកញ៉ា​ណាងសុធីបញ្ជាក់ថា ប្រសិនបើ​រដ្ឋាភិបាល​ចិន​យល់ព្រម​អនុញ្ញាត​ឲ្យ​កម្ពុជា ការនាំចេញ​សំបុក​ត្រចៀកកាំ​ដោយផ្ទាល់ នឹងធ្វើ​ឲ្យ​សំបុក​ត្រចៀកកាំ​ទាំងពីរ​ប្រភេទ ទាំង​សំបុក​ត្រចៀកកាំ​មិនទាន់​សម្អាត និង​សំបុក​ត្រចៀកកាំ​បាន​សម្អាត ទទួលបាន​តម្លៃ​ខ្ពស់ ព្រោះ​ការនាំចេញ​មិនបាន​ឆ្លងកាត់​ប្រទេសជិតខាង ការមិន​ឆ្លងកាត់​នេះ ធ្វើ​ឲ្យ​យើង​រក្សាបាន​តម្លៃ​ខ្ពស់ សំបុក​ត្រចៀកកាំ​មាន​ទីផ្សារ​ល្អ ជួយ​បង្កើន​ការងារ​ដល់​បងប្អូន​ក​សិ​ករ ព្រមទាំង​មានការ​វិនិយោគ លើផ្ទះ​អភិរក្ស​ត្រចៀកកាំ នៅ​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​។​

​សូម បញ្ជាក់ថា បច្ចុប្បន្ន​ការវិនិយោគ​លើ​វិស័យ​ត្រចៀកកាំ​នេះ មាន​ទូទាំងប្រទេស​កម្ពុជា ក្នុង​មួយខែ​យើង​ប្រមូលបាន​សំបុក​ត្រចៀកកាំ មាន​ចន្លោះ ៣​កន្លះ​ទៅ​៥​តោន ដូច្នេះ​នៅពេល​កម្ពុជា សម្រេចបាន​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​ដោយផ្ទាល់ នឹងធ្វើ​ឲ្យ​ការផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​ទាំង​សម្អាត​រួច និង​មិនទាន់​សម្អាត​កាន់តែ​កើនឡើង​ច្រើន​។​មកដល់ពេលនេះ ផលិតផល​កសិកម្មរ​បស់​កម្ពុជា ដែល​អាច​នាំ​ចូលទៅ​លក់​ក្នុងប្រទេស​ចិន​រួមមាន​៖ អង្ករ ដំឡូង​មី​ក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ និង​ផ្លែ​មៀន ៕a china bird1 

​