» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7029 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671669 នាក់

កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​បង់​ក្លា​ដេ​ស ផ្ទុះ​ការតវ៉ា​បង្ក​ជា​អំពើហិង្សា​រឿង​តម្លើង​ប្រាក់​ឈ្នួល​

 

​បង់​ក្លា​ដេ​ស​៖ កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​ស បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹង​កង​នគរបាល​បង្ក្រាប​កុប្បកម្ម​មួយឈុត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៥​វិច្ឆិកា​នេះ​ស្រប​ពេលដែល​ការតវ៉ា​សុំ​តម្លើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​ឡើងដល់​កំរិត​៣​ដង​នៃ​ប្រាក់​ឈ្នួល​មូលដ្ឋាន​។​a banclades strike1 

​សូមបញ្ជាក់ថា​នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​សមាន​រោងចក្រ​កាត់ដេរ​ប្រមាណ​ជា ៣​ពាន់​ក្រុមហ៊ុន​នៅ​ទូទាំងប្រទេស​។​ប្រទេស​នេះ​បានធ្វើ​ការនាំចេញ​សម្លៀកបំពាក់​ប្រមាណ​ជា ៨៥%​ចេញទៅ​កាន់​តំបន់​អាស៊ី​ខាងត្បូង​និង​ក្រុម​ប្រទេស​លោកខាងលិច ដែល​គិត​ជា​ចំណូល​នាំចេញ​ប្រមាណ​ជា ៥៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​ជាប្រចាំ​ឆ្នាំ​។​​នគរបាលជាតិ​បង់​ក្លា​ដេ​ស ឲ្យ​ដឹងថា មាន​ហាង​លក់ដូរ​ប្រមាណ​ជា ៦០០​កន្លែង​ផ្សេងទៀត​ទទួលរង​នូវ​ការដុត​បំផ្លាញ​ចេញពី​ការធ្វើ​កូដកម្ម​របស់​កម្មករ​កម្មការិនី​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​។​

​ចំណុចកើតហេតុ​ផ្ទុះ​អំពើហិង្សា​នេះ​បាន​កើតមានឡើង​នៅក្នុង​តំបន់​អា​សូលី​យ៉ា ជាទី​ប្រជុំជន​សំបូរ​ទៅដោយ​ធុរកិច្ច​វាយ​ន​ភណ្ឌ​(​សម្លៀកបំពាក់​) បន្ទាប់ពី​មាន​ក្រុម​កូដ​ករ​ប្រមាណ​ជា​១​ម៉ឺន​នាក់​បាន​សម្រុក​ទៅ​រារាំង​មិនឱ្យ​មានដំណើរ​ការធ្វើ​ធុ​រកម្ម​ប្រចាំថ្ងៃ​ជាហេតុ​បង្កឱ្យមាន​ការផ្ទុះ​នូវ​ការប៉ះទង្គិច​គ្នា​តែម្តង​។​​អាជ្ញាធរ​បង់​ក្លា​ដេ​សបាន​លើកឡើងថា សមត្ថកិច្ច​បានដាក់​ពង្រាយ​កង​នគរបាល​ប្រមាណ​ជា ១,៥០០​នាក់​ដើម្បី​បង្ក្រាប​នឹង​ទប់ស្កាត់​ការតវ៉ា​នេះ ខណៈដែល​ពុំមាន​សេចក្តីរាយការណ៍​អំពី​តួលេខ​នៃ​ជនរងគ្រោះ​ចេញពី​អំពើហិង្សា និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ស្ថាប័ន​នោះឡើយ រហូតមក​ទល់នឹង​ព្រឹក​ថ្ងៃអាទិត្យ ទី​៥ ខែវិច្ឆិកា​នេះ​៕
​ប្រភព​៖ AFPa banclades strike 

​