» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5532 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695703 នាក់

ប្រមុខ NATO និយាយ​នៅ​ជប៉ុន​ថា​ការពង្រីក​ខ្លួន​នៃ​កងកម្លាំងប្រដាប់អាវុធ​ចិន «​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​»


​តូ​ក្យូ​៖ អគ្គលេខាធិការ​អង្គការ​ណា​តូ (NATO) លោក Mark Rutte បាន​និយាយ​នៅក្នុង​ប្រទេស​ជប៉ុន​ថា ការកសាង​កងកម្លាំង​ប្រដាប់អាវុធ ការវិនិយោគ​ក្នុង​ឧស្សាហកម្ម​ការពារជាតិ និង​សមត្ថភាព​ការពារជាតិ​របស់​ចិន គឺ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៩ ខែមេសា ឆ្នាំ ២០២៥​។​a nato chief 

​លោក​រូត​( Rutte) បាន​ទៅ​ទស្សនា​មូលដ្ឋាន​កងទ័ពជើងទឹក Yokosuka និង​អ្នកម៉ៅការ​ផលិត​អាវុធ​របស់​ជប៉ុន កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​ដ់ម​ខែម​សា មុនពេល​ជួប​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក​ហ្គឹ​ន​ណា​កាតា​ណៃ​( Gen Nakatani )​ដើម្បី​អំពាវនាវ​រក​កិច្ចសហប្រតិបត្តិការ​បន្ថែម​។ នៅពេល​ជួប​លោក Nakatani លោក Rutte គូសបញ្ជាក់ថា «​ណា​តូ និង​ជប៉ុន​បានរួម​ចំណែក ហើយ​ប្រឈមមុខ​ចំពោះ​បញ្ហា​ច្រើន​ដូចគ្នា​។ កិច្ចសហប្រតិបត្តិការ​កាន់តែ​រឹងមាំ​រវាង​ជប៉ុន និង​ណា​តូ គឺមាន​ភាពចាំបាច់ ក្នុងពេលដែល​ពិភពលោក​មាន​គ្រោះថ្នាក់​ជាង​មុន​»​។ ចំណែក​លោក Nakatani បាន​និយាយថា ជប៉ុន​កំពុង​ឈានទៅរក​គម្រោង​រយៈពេល​ច្រើន​ឆ្នាំ ដើម្បី​បង្កើន​ការចំណាយ​ផ្នែក​យោធា​របស់ខ្លួន​ឱ្យបាន​ទ្វេដង ឆ្លើយតប​ទៅនឹង​ការកើនឡើង​នូវ​ការគំរាមកំហែង​។​

​សូមបញ្ជាក់ថា ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ យន្តហោះ​ចម្បាំង​ជប៉ុន​ចេញទៅ​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ផ្ទៃមេឃ​កាន់តែ​ច្រើនឡើងៗ ដើម្បី​ទៅ​បណ្តេញ​យន្តហោះ​ចម្បាំង​របស់​ប្រទេស​អមិត្ត​ដែល​ចេះតែ​ហោះ​ឆ្វែល ឬ​រំលោភ​ចូលក្នុង​ដែនអាកាស​របស់​ជប៉ុន​។ ជាក់ស្តែង ក្នុង​រយៈពេល​មួយឆ្នាំ គិតពី​ខែមីនា ឆ្នាំ ២០២៤ ដល់​ខែមីនា​ឆ្នាំ ២០២៥ ជប៉ុន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ដល់​ទៅ ៧០៤​ដង ដោយ​ចាប់បាន​សញ្ញា​របស់​យន្ត​ហោះ​រុស្ស៊ី​ចំនួន ២៣៧​គ្រឿង​។ បើតាម​ទីបញ្ជាការដ្ឋាន​ទ័ព​ជប៉ុន ក្នុង​រយៈពេល​តែមួយ​ឆ្នាំ ចំនួន​យន្តហោះ​ចម្បាំង​រុស្ស៊ី​ដែល​ធ្លាប់​ហោះ​ឆ្វែល​ប្រទេស​ជប៉ុន​បាន​កើនឡើង​ប្រមាណ ៣៦% ពី​ចំនួន​១៧៤​គ្រឿង កាលពី​ឆ្នាំមុន​។​

​កាលពី​ខែកញ្ញា​កន្លងទៅ យន្តហោះ​ចម្បាំង​ជប៉ុន​បាន​បាញ់​គ្រាប់​ភ្លើង​ក្រហម​ជា​លើក​ទី​១ ដើម្បី​រុញច្រាន​យន្តហោះ​ចម្បាំង​រុស្ស៊ី​ដែល​បាន​ហោះ​មក​រំលោភ​ចូលក្នុង​ដែនអាកាស​ជប៉ុន នៅ​ពីលើ​កោះ​ហុក​កៃ​ដូ​ភាគ​ខាងជើង​ប្រទេស ក្បែរ​ប្រជុំ​កោះ​ដែល​ជប៉ុន និង​រុស្ស៊ី​កំពុង​ជាប់​ជម្លោះទឹកដី​នឹង​គ្នា​។ នេះ​ជា​លើក​ទី​២ ដែល​រុស្ស៊ី​បញ្ជូន​យន្តហោះ​ចម្បាំង​មក​ហោះ​រំលោភ​ចូល​ដែនអាកាស​របស់​ជប៉ុន គិត​ចាប់តាំងពី​ឆ្នាំ ២០១៩​។​​មិនទាន់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​នឹង​គ្នា ជប៉ុន​និង​រុស្ស៊ី​មាន​ទំនាក់ទំនង​រកាំរកូស​ដោយសារ​ជម្លោះ​ប្រជុំ​កោះ​នៅ​ភាគ​ខាងជើង​ជប៉ុន​ផង និង ម្យ៉ាង ជប៉ុន​ជា​អ្នកផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​កំពុង​ធ្វើសង្គ្រាម​ឈ្លានពាន​ជាង​៣​ឆ្នាំ​មកនេះ​។​
​ងាក​មក​និយាយ​ពី​ការដាក់​សម្ពាធ​របស់​ចិន​វិញ ជប៉ុន​ទទួលស្គាល់ថា ចិន​បាន​ប្រើ​បច្ចេកវិទ្យា​យោធា​កាន់តែ​ទំនើប​ដើម្បី​រំលោភ​ចូល​ដែនអាកាស​របស់​ជប៉ុន​។ ក្រៅពី​បញ្ជូន​យន្តហោះ​ចម្បាំង​ឲ្យ​ទៅ​ហោះ​ឆ្វែល​ដែនអាកាស​ជប៉ុន​ដល់​ទៅ​៤៦៤​លើក ចិន​បាន​ប្រើប្រាស់​ដ្រូ​ន​យោធា​ចំនួន​៣០​គ្រឿង ដែល​ជប៉ុន​ជឿថា មាន​សមត្ថភាព​វាយប្រហារ​ទៅលើ​ជប៉ុន​។​

“​ដ្រូ​ន​ដែល​ចិន​បញ្ជូនមក​ហោះ​ឆ្វែល​ជប៉ុន មាន​សមត្ថភាព​បើក​ប្រតិបត្តិការ​យោធា​ជាក់ស្តែង ពោលគឺ​មិនមែនជា​ការហោះ​សាកល្បង លេងៗ​នោះទេ​” នេះ​ជា​ប្រសាសន៍​របស់លោក​Yoshihide Yoshida អ្នកនាំពាក្យ​របស់​ទីបញ្ជាការដ្ឋាន​ទ័ព​ជប៉ុន​។ បើតាម​អ្នកនាំពាក្យ​ខាងលើ ជប៉ុន​ចាប់បាន​សញ្ញា​របស់​យន្ត​ហោះ​ចិន​ភាគច្រើន​នៅក្នុង​ដែនអាកាស​ចន្លោះ​កោះ​តៃវ៉ាន់​និង​តំបន់​ភាគខាងត្បូង​រប​ស់ជ​ប៉ុន នៅ​ម្តុំ​កោះ​អូ​គី​ណា​វ៉ា​។​​ប្រឈម​នឹង​ការរំលោភ​ចូល​កាន់តែ​ច្រើនឡើងៗ​របស់​យន្តហោះ​ចម្បាំង​ចិន ក្រសួងការពារជាតិ​ជប៉ុន​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី ៨​មេសា​ថា កងទ័ព​អាមេរិក​ដែល​ប្រចាំការ​នៅលើ​កោះ​អូ​គី​ណា​វ៉ា នឹង​បញ្ជូន​ដ្រូ​ន​ឲ្យ​ទៅ​ហោះ​អណ្តែត​នៅតាម​បណ្តោយ​កោះ​អូ​គី​ណា​វ៉ា ជាប់​កោះ​តៃវ៉ាន់ ដើម្បី​ប្រមូលយក​ព័ត៌មាន​សម្ងាត់​ពី​គូសត្រូវ​៕a nato japon 
​