» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9251 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659758 នាក់

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ចុះសួរសុខទុក្ខ​កង​ទ​ព័​នៅ​សមរភូមិ​បាក់​មុត​

​អ៊ុយ​ក្រែ​ន​៖​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី កាលពី​ថ្ងៃ​ពុធ​ទី​២​មិនា​ឆ្នាំ​២០២៣​បានធ្វើ​ដំណើរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដើម្បី​សួ​សុខទុក្ខ​កងទ័ព​នៅ​សមរភូមិ​ជួរមុខ​នៃ​ទីក្រុង​បាក​មុត​ដែល ជា​សមរភូមិ​យូរ​បំផុត​និង​បង្ហូរឈាម​បំផុត​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​a bak mut sky1 

​ទីក្រុង​ខ្ទេចខ្ទាំ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ក្នុង​តំបន់​ដុន​បាស​នេះ​បាន​ក្លាយជា​និមិត្តរូប​នៃ​ការតស៊ូ​ក្រាញននៀល​របស់​អ៊ុយ​ក្រែ​ន​ប្រឆាំងនឹង​កងកម្លាំង​រុស្ស៊ី​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។​លោក​ហ្សេ​លេន​ស្គី​ឱប​និង​ស្វាគមន៍​កងទ័ព ហើយ​បាន​ជួប​ជាមួយ​អ្នក​ដែល​បាន​រងរបួស​ក្នុង​សង្គ្រាម​។ លោក​បានផ្តល់​មេដាយ​យោធា​និង​អរគុណ​កងទ័ព​សម្រាប់​ការការពារ​អធិបតេយ្យភាព​អ៊ុយ​ក្រែ​ន​។​​ដំណើរ​ចុះសួរសុខទុក្ខ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បានបង្ហាញ​ពី​ភាព​ផ្ទុយគ្នា​ស្រឡះ​ពី​ប្រធានាធិបតី​រុស្ស៊ី ដែល​ចុះទៅ​មើល​តំបន់​គ្រី​មៀ​និង​ទីក្រុង​ម៉ា​រី​វ​ប៉ូល​ក្រោម​ការបិទបាំង​ទាំងយប់​កាលពី​ចុង​សប្តាហ៍​។ វា​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោកពូ​ទីន​ទៅកាន់​ផ្នែក​ណាមួយ​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​នៃ​តំបន់​ដុន​បាស​របស់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម និង​ជា​កន្លែង​ដែល​លោក​បាន​ទៅជិត​បំផុត​សម្រាប់​សមរភូមិ​ជួរមុខ​។​

​ដំណើរ​ចុះ​សមរភូមិ​មុខ​របស់លោក​ហ្សេ​លេន​ស្គី​បានកើត​ឡើង​នៅ​ថ្ងៃ​ដែល​រុស្ស៊ី​បន្ត​ការវាយលុក​យ៉ាង​ព្រៃផ្សៃ​មកលើ​ប្រទេស​នេះ ដោយ​មុននេះ​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​និង​ដ្រូ​ន​លើ​អគារ​ផ្ទះល្វែង​មួយ និង​សាលារៀន​ក្នុង​ទីក្រុង​គៀវ​។​​លោក​ហ្សេ​លេន​ស្គី​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​របស់លោក​ជា​ភាសា​អង់គ្លេស​ថា “​តំបន់​ដុន​បាស​។ ទីតាំង​សមរភូមិ​ជួរមុខ​របស់​យោធា​អ៊ុយ​ក្រែ​ន​នៅ​តំបន់​ទីក្រុង​បា​ឃ្មុ​ត​”​។​
“​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បានមក​ទីនេះ​ថ្ងៃនេះ​ដើម្បី​ផ្តល់​មេដាយ​ដល់​វីរបុរស​របស់​យើង​។ ដើម្បី​ចាប់ដៃ​និង​អរគុណ​ពួកគេ​ដែល​បានការ​ពារ​អធិបតេយ្យភាព​របស់​ប្រទេស​យើង​”​។​“​ជោគវាសនា​របស់​អ្នក​ពិបាក​ណាស់ ប៉ុន្តែ​ពិតជា​មានន័យ​ជា​ប្រវត្តិសាស្ត្រ​។ ដើម្បី​ការពារ​ទឹកដី​របស់​យើង​និង​ប្រគល់​អ្វីៗ​គ្រប់យ៉ាង​ឱ្យទៅ​អ៊ុយ​ក្រែ​ន​សម្រាប់​កូនៗ​របស់​យើង​។ ខ្ញុំ​សូម​ឱនក្បាល​គោរព​នៅ​ចំពោះមុខ​វីរបុរស​ទាំងអស់ សម​មិត្ត​ជិតស្និទ្ធ​របស់​អ្នក ដែល​អ្នក​បាន​បាត់បង់​ជីវិត​នៅ​ភាគ​ខាងកើត និង​ជាទូទៅ​នៅក្នុង​សង្គ្រាម​នេះ​”៕a bak mut sky a bak mut sky2 
​