» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9417 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699588 នាក់

សភាថៃបោះឆ្នោតជ្រើសតាំងលោក Anutin ជានាយករដ្ឋមន្រ្តីហើយគណរដ្ឋមន្ត្រីថ្មីថៃនឹងចេញខែមេសា

 

ប្រទេសថៃ៖ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា រដ្ឋសភានៃប្រទេសថៃ បានបោះឆ្នោតជ្រើសតាំងលោកអានុទីៅនឆានវិរៈគុន( Anutin Charnvirakul) ជានាយករដ្ឋមន្រ្តី ក្រោយការបោះឆ្នោតសកល កាលពីខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។a anutin prim1  

លោក Anutin ទទួលបានសំឡេងគាំទ្រលើសពី២៥០សំឡេង ដែលចាំបាច់ដើម្បីជាប់ជានាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោតនៅសភា។ គណបក្សភូមិចៃថៃរបស់លោក បានឈ្នះអាសនៈចំនួន១៩១ ក្នុងចំណោមអាសនៈទាំង៥០០នៅក្នុងសភា។ ក្រោយការបោះឆ្នោតសកលថ្ងៃ៨កុម្ភៈ គណបក្សរបស់លោក បានបង្កើតក្រុមចម្រុះជាមួយគណបក្សនយោបាយសរុបចំនួន១៦ ក្នុងនោះរួមមានទាំងបក្សភឿថៃ ដែលឈ្នះបានអាសនៈច្រើនលំដាប់ទី៣ នាំឱ្យក្រុមចម្រុះរបស់លោកគ្រប់គ្រងអាសនៈសរុបទាំងអស់២៩២។

ក្នុងការបោះឆ្នោតនៅសភាថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦ លោក Anutin ទទួលបានសំឡេងគាំទ្រពីតំណាងរាស្រ្ត២៩៣រូប យកឈ្នះលោក Natthapong Ruangpanyawut ខាងគណបក្សប្រជាជន ដែលទទួលបានសំឡេងពីតំណាងរាស្រ្តត្រឹម១១៩រូប ខណៈ៨៦រូបទៀត អនុបវាទ។ក្រោយការបរាជយ័ក្នុងការបោះឆ្នោតសកលលោក Natthapong Ruangpanyawut ខាងគណបក្សប្រជាជន ក៏បានចេញមុខមកសុំទោសប្រជាពលរដ្ឋអ្នកគាំទ្ររបស់ខ្លួនដែលបានប្រព្រឹទ្ធកំហុសក្នុងការបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃឲ្យលោកអនុទិនឡើងធ្វើជានាយករដ្ឋមន្ត្រីដោយមិនគាំទ្រគណបក្សភឿថៃ។

បន្ទាប់ពីទទួលបានការគាំទ្រពីសភានេះហើយ ឈ្មោះរបស់ Anutin នឹងត្រូវបញ្ជូនទៅថ្វាយព្រះមហាក្សត្រ ដើម្បីសុំការតែងតាំងជាផ្លូវការ។សូមជម្រាបថា Anutin គ្រោងបង្ហាញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី និងថ្លែងគោលនយោបាយទៅកាន់សភា ដើម្បីចាប់ផ្តើមការងារជាផ្លូវការឲ្យបានមុនពិធីបុណ្យចូលឆ្នាំថៃ.។

គួរបញ្ជាក់ថា លោក Anutin ដំបូងបានក្លាយជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រោយរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃដួលរលំ។ នៅខែធ្នូ ឆ្នាំដដែល លោកអានុទិនបានក្បត់កិច្ចសន្យាជាមួយគណបក្សសម្ពន្ធ័ភាពគឺគណបក្សប្រជាជនដែលស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញហើយបានប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦បន្ទាប់ពីបានប្រើប្រាសសង្គ្រាមឈ្លានពានកម្ពុជាធ្វើជាសន្លឹកបៀឃោសនាបោះឆ្នោត។a anutin prim