» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10115 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700286 នាក់

សភាវៀតណាមប្រជុំអនុមត័តំណែងប្រធានាធិបតីនិងប្រធានរដ្ឋសភាថ្មីកម្ពុជាផ្ញើសារអបអរសាទរ

វៀតណាម​៖ រដ្ឋសភា​វៀតណាម បាន​កោះប្រជុំ​លើក​ទី ៧ ឡើងវិញ កាលពីដើម​សប្តាហ៍​នេះ ដើម្បីបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី បន្ទាប់ពី​មេដឹកនាំ​លំដាប់​កំពូលៗ បាន​លាលែង​ពីមុខ​តំណែង ក្រោយ​ប្រឈម​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​លក្ខ​ខណ្ឌ​ផ្សេងៗ ។a vn president 

​មកទល់នឹង​ពេលនេះ បក្សកុម្មុយនិស្ត​កំពុងកាន់​អំណាច បានតែងតាំង​បេក្ខភាព​ពីររូប រួមមាន រដ្ឋមន្ត្រី​សន្តិសុខវៀតណាម លោក តូ ឡឺម (To Lam) ឲ្យជំនួស​តំណែង​ប្រធានាធិបតី និង​លោក ចិន ថា​ញ់​មិន (Tran Thanh Man) ជំនួស​តំណែង​ប្រធានរដ្ឋសភា ។

​បន្ទាប់ពី​ការអនុម័ត​ពី​សភា​នៅ​សប្តាហ៍​ក្រោយ ឧ​ត្ត​ម​សេនីយ៍ តូ ឡឹម (To Lam) អាយុ ៦៦ ឆ្នាំ​នឹង​ជំនួស​តំណែង​លោក វ៉ូ វ៉ាន់​ធឿ​ង (Vo Van Thuong) ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ខែមីនា បន្ទាប់ពី​ទទួលរង​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ច្បាប់​របស់​គណបក្ស ហើយ​ការ​ចុះចេញ​នេះ មាន​រយៈពេល​ត្រឹមតែ​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពី​លោក វ៉ូ វ៉ាន់​ធឿ​ង ទទួលបាន​ការតែងតាំង​។

​បើតាម​លោក ប៊ុ​យ វ៉ាន់​កឿង (Bui Van Cuong) អគ្គលេខាធិការ​សភា បាន​រៀបរាប់ថា ខណៈ​នេះ លោក តូ ឡឹម (To Lam) នឹង​រក្សា​មុខតំណែង​ជា​រដ្ឋ​មន្ត្រីនគរបាលរ​បស់​លោក​ដដែល បើទោះបីជា​លោក​បាន​ជាប់ឆ្នោត​ជា​ប្រធាន​រដ្ឋ​ក៏ដោយ ។

​ កាលពី​ថ្ងៃ​ចន្ទទី២០ឧសភា បក្សកុម្មុយនិស្ត​វៀតណាម បាន​បោះឆ្នោត​ជ្រើសរើស​លោក ចិន ថា​ញ់​មិន (Tran Thanh Man) ជា​ប្រធានរដ្ឋសភា​ថ្មី ជំនួស​លោក វឿ​ង ឌី​ញ​ហ៊ី​វ (Vuong Dinh Hue) ដែល​បាន​លាលែង​ពី​តំណែង កាលពី​ខែ​មុន ក្រោយ​រង​ការចោទប្រកាន់​ពី​ការរំលោភបំពាន និង​មាន​ចំណុច​ខ្វះខាត​ជាច្រើន​នៅក្នុង​លក្ខខណ្ឌ​បក្ស ។ លោក ថា​ញ់​មិន មាន​អាយុ ៦១ ឆ្នាំ បាន​បម្រើការ​ជា​អនុ​ប្រធានសភា​ចាប់តាំងពី​ឆ្នាំ ២០២១ ។

ពីប្រទេសកម្ពុជាសម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​ផ្ញើ​សារ​អបអរសាទរ​ដល់ លោក ត្រិ​ន ថា​ញ់​មិន (Tran Thanh Man) ដែល​ត្រូវបាន​សម័យប្រជុំ​ពេញអង្គ លើក​ទី​៧ បោះឆ្នោត​ជ្រើសតាំង​ជា ប្រធានរដ្ឋសភា នីតិកាល​ទី​១៥ របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​តាមរយៈ​សារលិខិត​ដែល​បណ្តាញ​ព័ត៌មាន Fresh News ទ​ទួ​៧​បាន សម្តេច​បាន​លើកឡើងថា តួនាទី​ដ៏​ស័ក្តិសម​សម្រាប់ លោក ត្រិ​ន ថា​ញ់​មិន ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់ ដែល​គណ​បក្សកុម្មុយនិស្ត និង​ប្រជាជន​វៀតណាម មាន​ចំពោះ​លោក ក្នុងការ​ដឹកនាំ រដ្ឋសភា​ដើម្បី​ភាពប្រសើរឡើង និង​វិបុលភាព​ខ្ពស់ជាង​មុន​សម្រាប់​ប្រទេស​វៀតណាម​។​

​សម្តេច​បាន​បន្ថែមថា ចាប់តាំងពី​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​របស់​យើង​កាលពី ៥៧ ឆ្នាំមុន​មក កម្ពុជា និង​វៀតណាម មាន​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដែល​បន្ត​រីកចម្រើន​ឥតឈប់ឈរ និង​មាន​កិច្ចសហប្រតិបត្តិការ កាន់តែ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​។

​សម្តេច​ទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ លោក ត្រិ​ន ថា​ញ់​មិន ដើម្បី​ធ្វើឱ្យ​កាន់តែ​ស៊ី ជម្រៅ​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង​របស់​យើង ក្រោម​គោលការណ៍​នៃ ភាពជា​អ្នកជិតខាង​ល្អ ចំណងមិត្តភាព ប្រពៃណី ការយោគយល់​គ្នា​ទៅវិញទៅមក និង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ព​ហុ​វិស័យ​រវាង​ប្រទេស និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​យើង​ទាំងពីរ​។​

​សម្តេច​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់ លោក ត្រិ​ន ថា​ញ់​មិន​, រដ្ឋសភា​វៀតណាម នឹង​បន្ត​គាំទ្រ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ស​ភា​របស់​យើង ឱ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រសិទ្ធ​ផល ទាំង​ក្រោម ក្របខណ្ឌ​ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី ដើម្បី​រួមចំណែក​បន្ថែមទៀត​ដល់​សន្តិភាព ស្ថិរភាព និង​វិបុល ភាព​នៃ​ប្រទេស​យើង​ទាំងពីរ និង​តំបន់​៕a vn president1 

​


​