» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5929 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619169 នាក់

សម្ពោធ​ស្ពាន​ហាល​អង្គ​តូច​ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​លើកទឹកចិត្ត​ឲ្យ​បន្ត​អភិ​វ​ឌ្ឈ​ន៍​ធនធានមនុស្ស​លើ​វិស័យ​អភិរក្ស​និង​ស្រាវជ្រាវ​បុរាណវិទ្យា​

 

​ខេត្តសៀមរាប​៖ ព្រះបាទ​សម្តេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបណ្ទូល​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​អភិរក្ស និង​ស្រាវជ្រាវ​បុរាណវិទ្យា​តាម​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ក្រោយ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ពិសេស​ប្រទេស​ជប៉ុន ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​កម្ពុជា​ក្នុង​វិស័យ​មួយ​នេះ​។a king gate angkor1

អំឡុងពេល​ស្តេចយាង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី មាន​ព្រះ​រាជ្យ​បន្ទូល​ថា «​ខ្ញុំ​[..]​សូម​លើកទឹកចិត្ត និង​គាំទ្រ ឱ្យ​បន្ត​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​អភិរក្ស និង​ស្រាវជ្រាវ​របស់​កម្ពុជា តាម​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ជាមួយ​ស្ថាប័ន​នានា​នៃ​ប្រទេស​ជប៉ុន ព្រមទាំង​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ ស្របតាម​ចក្ខុវិស័យ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ស្មារតី​នៃ​ចក្ខុវិស័យ​១០​ឆ្នាំ​ទៅមុខទៀត និង​យន្តការ​អាយ​ស៊ី​ស៊ី​(ICC) អង្គរ​-​សំបូរ​ព្រៃ​គុក និង​អនុលោម​ទៅតាម​កិត្តិនាម​ជា​ប្រទេស​កំពុង​ឈានមុខ​គេ ក្នុងចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ក្នុងនាម​អង្គរ​ជាទី​តាំង​បុរាណវិទ្យា​ដ៏​ធំជាងគេ​របស់​យូណេស្កូ សម្រាប់​កិច្ចការ​បណ្ដុះបណ្តាល​ធន​ធាន​មនុស្ស សម្រាប់​វិស័យ​បេតិកភណ្ឌ​វប្បធម៌​»​។​

ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត​» គឺជា​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់​នៃ​មហាវីរក្សត្រ​សម័យអង្គ​រ ព្រះបាទ​សូរ្យ​វរ្ម័នទី​២​។ ព្រះករុណា​បន្ត​មាន​ព្រះរាជបន្ទូល​យ៉ាង​ដូច្នេះ​ថា​៖«​ការ​ប្រារព្ធ​ព្រះ​រាជពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត នៅ​ចំ​ពីមុខ​នៃ​ប្រាសាទអង្គរវត្ត ដែលជា​ស្នា​ព្រះហស្ត និង​ជា​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់​នៃ​មហាវីរក្សត្រ​សម័យអង្គ​រ ព្រះបាទ​សូរ្យ​វរ្ម័នទី​២ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​តម្លៃ​ជា​សាកល​ពិតប្រាកដ​»​។​​សូមជម្រាបថា ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​៤​វិច្ឆិកា​បន្ទាប់ពី​ជួសជុល​ហើយដោយ​ជំនួយ​ជប៉ុន​។ ប៉ុន្តែ​ស្ពាន​ហាល​នេះ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ឯកទិស​សម្រាប់អ្នកទេសច​រ​ប៉ុណ្ណោះ ពោលគឺ​ចាត់ទុកជា​ផ្លូវ​ដើរចូល ហើយ​រក្សា​ស្ពាន​បណ្ដែត​ទឹក​នៅ​ដដែល ដោយ​ដាក់​សម្រាប់​ជា​ផ្លូវ​សម្រាប់​ដើរចេញ​ពី​ប្រាសាទអង្គរវត្ត​៕a king gate angkor 

​