» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11638 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701809 នាក់

សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​​ក្រសួង​បង្កើត​គណៈកម្មកា​!

 


​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​១២​កញ្ញា​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ពិនិត្យ និង​ដោះស្រាយ ការតវ៉ា​របស់​បេក្ខជន ចំពោះ​លទ្ធផល​ប្រឡង សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុប​) ដើម្បី​ដោះស្រាយ​ករណី​ទាំងនោះ​។​a bak complain 

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា “​ដើម្បី​ជាការ​ឆ្លើយតប ចំពោះ​សំណូមពរ និង​ការតវ៉ា​របស់​បេក្ខជន មួយចំនួន​តូច ចំពោះ​លទ្ធផល នៃ​ការប្រឡង​នេះ ក្រសួង​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា របស់​បេក្ខជន ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​ករណី​ទាំងនោះ ក្នុង​បំណង​ធ្វើ​ឲ្យ​បេក្ខជន និង​អ្នកអាណាព្យាបាល មាន​សេចក្តីទុកចិត្ត និង​ទទួលយក​លទ្ធផល នៃ​ការប្រឡង​” ។​

 ក្រសួង​បាន​សង្កត់ធ្ងន់ថា បេក្ខជន​ទាំងអស់​ត្រូវ​ចងចាំ​ថា លទ្ធផល​ប្រឡង​ឆ្លុះបញ្ចាំង ពី​សារៈសំខាន់​បីយ៉ាង​គឺ ទី​១. អ្នកចេះ គឺជា​ប់ , ទី​២. ការប្រឡង បាន​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌ តម្លាភាព គោលការណ៍​ច្បាប់ និង​ភាព​ទទួលយកបាន និង​ទី​៣. លទ្ធផល​ប្រឡង ពុំមែន​ជាការ​កំណត់​វាសនា របស់​បេក្ខជន​ទេ ប៉ុន្តែ​ជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញ​ឲ្យ​មានការ ខំប្រឹង​បន្ត​ទៅមុខទៀត​។​

​ក្រុម​សិស្សានុសិស្ស ដែល​ធ្លាក់​ការប្រឡង បាក់​ឌុប​ព្រមទាំង អាណាព្យាបាល របស់​ពួកគេ បាន​ប្រមូល ផ្ដុំ នៅខាងមុខ​ក្រសួង អប់រំ​នៅ​ថ្ងៃទី​១១ កញ្ញា​នេះ ដើម្បី​ធ្វើការ​តវ៉ា និង​ស្នើ​ដល់​ក្រសួង​អប់រំ ធ្វើការ​ត្រួតពិនិត្យ​បូក​ពិន្ទុ​ឡើងវិញ​​។​​ចំពោះ​ការតវ៉ា​របស់​បេក្ខជន​នេះ ក្រសួង​បញ្ជាក់ដែរថា មាន​បេក្ខជន​មួយចំនួន បាន​តវ៉ា​ពុំ​សុខចិត្ត​លើ​លទ្ធផល ធ្លាក់ ប៉ុន្តែ​ក៏មាន​បេក្ខជន​មួយ ចំនួន​ទៀត​ពុំ​សុខចិត្ត ដោយសារ​ទទួលបាន​និទ្ទេស​ត្រឹម “B” ឬ “C” តែ​ទាមទារ​យក​និទ្ទេស “A” ។​

កាលពី​ថ្ងៃទី​១១​កញ្ញា​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឆ្លើយតប​ទៅវិញ​ថា ក្រសួង​មិនមាន​គោលការណ៍ បើកចំហរ​ជូន​បេក្ខជន ដូច​ឆ្នាំ​២០១៨​ទេ ។​“​ក្រសួង​មិនមាន​គោលការណ៍​បើកចំហរ ជូន​បេក្ខជន​ដូច​ឆ្នាំ​២០១៨​ទេ​។ ក្រសួង​យល់​ពី​មនោសញ្ចេតនា​របស់​បេក្ខជន និង​ក្រុមគ្រួសារ​ក្រោយពី​ទទួលលទ្ធផល​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នីមួយៗ​” ។​
​លោក​ថា សុក្រឹតភាព និង​ប្រសិទ្ធភាព​នៃ​គ្រប់​ដំណាក់កាល​ប្រឡង​ឆ្នាំនេះ បានមកពី​កិច្ចសហការ​របស់​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រុមការងារ​កំណែ​ក្រដាស​កិច្ចការ​បេក្ខជន ក្រុមការងារ​ស្រង់ បូក​ពិន្ទុ​ដោយ​កំ​ព្យូ​ទ័​រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​។​

​កាលពី​ឆ្នាំ​២០១៨ ក៏មាន​បេក្ខជន​ប្រឡង ជាប់​មក​តវ៉ា​ផងដែរ ទាក់ទង​នឹង​ពិន្ទុ​មានការ​បូក​ស្រង់​ខុស ហើយ​ក្រសួង​ក៏បាន​យល់ព្រម ធ្វើការ​បូកសរុប​សារជាថ្មី​។ ខាង​ក្រសួង​ក៏បាន​បកស្រាយ​ថា ការ​ស្រង់​ពិន្ទុ​ខុស​នេះ ដោយសារ​បញ្ហា​បច្ចេកទេស​កុំ​ព្យូ​រ​ទ័​រ​។ ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ បើតាម​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ដោយសារ​មានបទពិសោធន៍​បូក​ពិន្ទុ​ខុស​ដូច​ឆ្នាំ​២០១៨​នោះ លោក​បាន​ប្តេជ្ញា​មុន​ការប្រឡង​នៅ​ឆ្នាំនេះ ថា មិន​ឲ្យ​មាន​កំហុស​ដូច​ឆ្នាំ​២០១៨​ទេ ព្រោះ​មានការ​សម្រិតសម្រាំង យ៉ាងច្បាស់​លាស់​។​

​បេក្ខជន​ម្នាក់ ក្នុងចំណោម​ជាច្រើន​នាក់មក​តវ៉ា​នេះ បាន​ឲ្យ​ដឹងថា មុខវិជ្ជា​ខ្លះ ធ្វើ​បានល្អ​ស្ទើរតែ​ទាំងអស់ ហើយ​ថា និទ្ទេស​បាន​សុទ្ធតែ E តែ​លទ្ធផល​បែរជា បាន​និទ្ទេស​ធ្លាក់​ទៅវិញ​។
​សូមជម្រាបថា ក្រសួង​អប់រំ​នៅ​ថ្ងៃទី​០៩-១០ ខែកញ្ញា ឆ្នាំ​២០១៩​ទើប​ប្រកាស​លទ្ធ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩ ដោយមាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩,០៥២​នាក់ ស្មើនឹង​៦៨.៦២​ភាគរយ ក្នុងនោះ​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤៤៣​នាក់​, ជាប់​និទ្ទេស B ចំនួន​២៤៣០​នាក់​, ជាប់​និទ្ទេស C ចំនួន​៥៨៤៧​នាក់​, ជាប់​និទ្ទេស D ចំនួន ១៤១០០​នាក់ និង​និទ្ទេស E ចំនួន​៥៦២៣២​នាក់​៕a bak com1 a bak com2 a bak com3 a bak com4 


​