» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4311 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016478 នាក់

អង្គការ​WWF ស្វាគមន៍​បទបញ្ជារ សម្ដេច​តេ​ជោ រឿង​ការពារ​តំបន់​អភិរក្ស​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ដើម្ពិទេសចរណ៍

​ភ្នំពេញ​៖ អង្គការ WWF បាន​សម្តែង​ការស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ នៅក្នុង​ខេត្តក្រចេះ​អំពី​ភាពចាំបាច់​នៃ​ការពង្រឹង​ការការពារ​ដោយ​ពេញលេញ និង​តឹងរឹង​នូវ​តំបន់​អភិរក្ស​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ធានាថា​សត្វ​ផ្សោត​ដែល​នៅ​សេសសល់ និង​ត្រី​មេ​ពូជ ត្រូវបាន​ការពារ​ពី​សកម្មភាព​នេសាទ​ខុសច្បាប់​។a fish psot1 

​លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា បាន​មានប្រសាសន៍ថា “​អង្គការ WWF សូម​អបអរសាទរ និង​គាំទ្រ​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្តីពី​ការបង្កើត​តំបន់​អភិរក្ស​ស្នូល​អចិន្ត្រៃយ៍ និង​តំបន់​អភិរក្ស​ស្នូល​តាម​រដូវ​កាល ក្នុង​តំបន់​ដែលមាន​ផ្ទៃក្រឡា​ប្រវែង ១៨០ គីឡូម៉ែត្រ នៃ​ទន្លេមេគង្គ​កម្ពុជា​។​”

​លោក សេង ទៀក បាន​បន្ថែមទៀតថា “​អង្គការ WWF បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ គឺ គណៈកម្មការ​គ្រប់គ្រង អភិរក្ស អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេមេគង្គ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​រដ្ឋបាលខេត្ត​ក្រចេះ និង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ដើម្បី​គាំទ្រ​ដល់​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ថនិកសត្វ​ទឹកសាប​ជិត​ផុត​ពូជ​បំផុត​មួយ​ប្រភេទ​នេះ និង​ក្នុងការ​អនុវត្ត​នូវ​ប្រសាសន៍​ណែនាំ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី​។​”សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​ក្រចេះ និង​អភិបាលខេត្ត​ស្ទឹងត្រែង ត្រូវ​យកចិត្តទុកដាក់​អភិរក្ស​តំបន់​ផ្សោត​ទន្លេមេគង្គ ដោយ​ដាក់​ពោង​កំណត់​ការពារ​មិន​ឲ្យ​មាន​អ្នក​ចូល​រំខាន ឬ​ហៅថា តំបន់​ស្នូល​អចិន្ត្រៃយ៍​។

​សម្តេច «​ប៉ុន្មាន​ថ្ងៃមុន​នេះ​ឃើញថា មាន​សត្វ​ផ្សោត​ទើបតែ​ស្លាប់ »​។ «​ខ្ញុំ​សូម​ដាស់តឿន​ឲ្យ​យកចិត្តទុកដាក់ ហើយ​តំបន់​ផ្សោត​នេះ ជា​តំបន់​អភិរក្ស ដោយ​គ្មាន​ការលើកលែង​ទេ »​។ សម្តេច​បន្តថា «​យើង​អាច​លើកលែង​ខ្លះ​នៅ​តំបន់​ទន្លេសាប ដោយសារតែ​ប្រជាជន​រស់នៅ​ទីនោះ​យូរហើយ យើង​ឆ្វៀល​ដី​កាត់​ដីជូ​ន​ពួកគាត់ ក៏ប៉ុន្តែ សម្រាប់​ទន្លេមេគង្គ​ដែល​សម្បូរ​ទៅដោយ​សត្វ​ផ្សោត និង​ត្រី​មួយចំនួន​ដែល​ជិត​ផុត​ពូជ​នោះ ជាពិសេស​គឺ​ផ្សោត ត្រូវ​រៀបរយ​ឱ្យបាន​ល្អ »​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចៅហ្វាយខេត្ត តាម​ដង​ទន្លេមេគង្គ ធានា​មិន​ឲ្យ​មានការ​រំខាន​ដល់​សត្វ​ផ្សោត​នោះ ដូច្នេះ​ត្រូវ​រៀបចំ​តាម​អ្នកបច្ចេកទេស​។ សម្តេច​ក៏បានផ្តល់​អនុ​សាសន៍​ថា ត្រូវមាន​តំបន់​ស្នូល​អចិន្ត្រៃយ៍ ដោយ​ត្រូវ​កំណត់ ឬ​ដាក់​ពោង​ការពារ​មិន​ឲ្យ​មាន​អ្នក​ចូល​រំខាន ជាពិសេស​អ្នកនេសាទ​។សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ ជួយ​ចូលរួម​ថែរក្សា​តំបន់​ផ្សោត ដោយ​កុំ​នេសាទ​ខុសច្បាប់​ផងដែរ​។​ទន្ទឹម​និង​ការដាក់ចេញ​វិធានការណ៍​អភិរក្ស​ត្រី​ផ្សោត​​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស «​អញ្ជើញ​ប្រជាជន​ចិន​មក​កម្ពុជា​»​ឡើងវិញ​បន្ទាប់ពី​ប្រទេស​នេះ​បើក​ព្រំដែន​វិញ ដោយ​សម្ដេច​សង្ឃឹមថានឹង​ជួយ​ឱ្យ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ងើបឡើង​កាន់តែខ្លាំង​។​

​សម្ដេច​តេ​ជោ​ថា​៖ «​អ្នក (​ប្រទេស​ផ្សេង​) តឹងតែង​ជាង​មួយ​ចិន​ក៏​តឹងតែង​ចុះ តែ​កម្ពុជា​ស្វាគមន៍ ព្រោះ​វា​ផ្ដល់ឱ្យមាន​អត្ថប្រយោជន៍​ដល់​កម្ពុជា​។ បើ​ទេសចរណ៍​ចិន​បើក​ជើងយន្តហោះ​រាប់សិប​ជើង​ក្នុង​មួយថ្ងៃ និង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​រើ​ជាមួយនឹង​កសិកម្ម ឧស្សាហកម្ម​»​។​​ក្នុង​ឆ្នាំ​២០១៩ មុន​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​បានទទួល​អ្នកទេសចរ​ណ៍​សរុប​ជាង ៦​លាន​នាក់ ភាគច្រើន​គឺ​អ្នកទេសចរ​ជនជាតិ​ចិន​។​
​សម្ដេច​មានប្រសាសន៍ថា​, ក្នុង​ឆ្នាំ​កន្លងទៅនេះ បើតាម​ការបញ្ជាក់​ពី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជាង 2 លាន​នាក់ ដែល​សម្ដេច​សង្ឃឹមថា​ក្នុង​ឆ្នាំ 2023 នេះ កម្ពុជា​និង​អាច​ទទួលភ្ញៀវ​ទេសចរ​ណ៍​ពី 4 លាន​ទៅ 5 លាន​នាក់​។ ពេលនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​ងើប​ឡើងវិញ​។ សូម្បីតែ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ សកល គឺមាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជាង 2 លាន​នាក់ ដែល​ពួកគាត់​បាន​ទៅ​កំសាន្ត​នៅ​តំបន់​នានា ។ ការសប្បាយរីករាយ គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា ក៏​អាស្រ័យ​ដោយសារ ប្រទេស​យើង​មាន​សន្តិភាព ៕a fish psot a fish psot2 a fish psot3