» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8848 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699019 នាក់

ក្រុង​សៀមរាប​នឹងមាន​ជីវិត​ជីវ៉ា​ឡើងវិញ​នៅ​ចុងឆ្នាំ​២០២១!


ខេត្តសៀមរាប​៖ ខេត្តសៀមរាប ត្រូវបាន​គេ​រំពឹងថា​នឹង​វិល​ត្រលប់​មកវិញ​នូវ​ការសប្បាយរីករាយ​ឡើង​វី​ញ​តាមរយៈ​ការរៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ (Angkor International Festival of the Arts) ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ ។​a art angor 

​អ្នករៀបចំ​មហោស្រព​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. និង​មាន​កិច្ចសហការ​ផ្នែក​សិល្បៈ​បច្ចេកទេស និង​រដ្ឋបាល​ជាមួយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​អបអរសាទរ​ការដាក់​ខេត្តសៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន ២០២១-២០២២​។​

​លោក Aaron Carpene អគ្គនាយក និង​ជានា​យក​ផ្នែក​សិល្បៈ​នៃ​មហោស្រព​សិល្បៈ​អន្តជាតិ​អង្គរ បាន​ថ្លែងថា ជាមួយនឹង​ការដែល​កម្ពុជា​ក្លាយជា​ប្រធាន​អាស៊ាន និង​ការបើកចំហរ​ប្រទេស​ឡើងវិញ គឺជា​ការផ្តល់ជូន​ដ៏​សាក​សម​មួយ​ដល់​មរតក​វប្បធម៌ និង​ទិដ្ឋភាព​សិល្បៈ​ក្នុងស្រុក​របស់​កម្ពុ​ជានា ពេល​មួយ​ដែល​កម្ពុ​ជាមាន​សិល្បៈ និង​វប្បធម៌​ជាច្រើន​ទៀត​ដែល​ត្រូវ​ផ្តល់ជូន​។​

​នៅ​ថ្ងៃទី​១០ ខែធ្នូ​ខាងមុខនេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ពិធី​បើកសម្ពោធ​មួយ​នៅ​រាជធានី​ភ្នំពេញ ជាមួយ​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​អាស៊ាន ឥស្សរជន និង​អាជ្ញាធរ​នានា​។ អ្នករៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ នឹង​រៀបចំ​ពិធី​បើកសម្ពោធ​មួយទៀត​នៅ​ទីក្រុង​សៀមរាប សម្រាប់​ការចាប់ផ្តើម​ព្រឹត្តិការណ៍​មហោស្រព​នេះ នៅ​ថ្ងៃ​ជាមួយគ្នា​ផងដែរ​។​

​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ឆ្នាំ​២០២១ នឹងមាន​ការសម្តែង​សិល្បៈ ដោយមាន​ការចូលរួម​ពី​សិល្បៈករ សិល្បៈការ​នី​ជាច្រើន​ដូចជា តន្ត្រីករ អ្នក​គូរគំនូរ អ្នកនិពន្ធ និង​អ្នករបាំ​ជាដើម​។ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​កវី​តារា​កម្ពុជា​គឺ​លោក យ៉េ​ង ឈាង​លី និង​អ្នកនិពន្ធ​ដ៏​ល្បីឈ្មោះ​គឺ​លោកស្រី Elisabeth Becker (​តាមរយៈ Zoom) សម្រាប់​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Writer&Readers Festival Hub ហើយក៏​នឹង​មានការ​បង្ហោះ​ខ្លែង​ប្រពៃណីជាតិ​នៅមុខ​ប្រាសាទ​អង្គរ ល្ខោន​ស្រមោល ការសម្ដែង​ការប្រកួត ក្បាច់គុន​ល្បុក្កតោ ចាប៉ីដងវែង និង​របាំ​អប្សរា​ផងដែរ​។​

​អង្គការ UNESCO គណៈប្រតិភូ​របស់​សហ​ភាព​អឺរ៉ុប ការិយាល័យ​កិច្ចសហប្រតិបត្តិការ​ស្វី​ស មជ្ឈមណ្ឌល​ខេមរៈ​សិក្សា និង​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ ជា​អ្នក​ឧបត្ថម្ភ​ធំ និង​ជា​អ្នកគាំទ្រ​ដ៏​សំខាន់​ដល់​មហោស្រព​នេះ​។ អ្នករៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ឆ្នាំ​២០២១ កំពុង​បើកទទួល​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន​។​​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ពិភាក្សា​អំពី​ឱកាស​ឧបត្ថម្ភ​អាចទាក់ទង​បាន​តាមរយៈ​អ៊ីមែល info@aifa-cambodia.com ៕a art angor1 
​