» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11657 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701828 នាក់

ទូត​ខ្មែរ​នៅ​អាមេរិក​ទទួល​វត្ថុ​បុរាណ​២៧​ពី​រដ្ឋអាជ្ញា​អាមេរិក​


​អាមេរិក​៖​សហរដ្ឋអាមេរិក ប្រគល់​វត្ថុ​បុ​រណ មាន​រូប​បដិមា​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​សម័យអង្គរ​សំខាន់ៗ ចំនួន​២៧​រូប ឲ្យ​មក​កម្ពុជា​វិញ​។​
​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ទូត​កម្ពុ​ជា ប្រចាំ​អាមេរិក នៅ​ថ្ងៃទី​៩ មិថុនា​។a chum usa

លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក និង​លោក Cyrus vance Jr. រដ្ឋអាជ្ញា នៃ​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ញូវយ៉ក បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​រដ្ឋអាជ្ញា​នៃ​សង្កាត់​ញូវយ៉ក ស្តីពី​ការផ្ទេរសិទ្ធិ​គ្រប់គ្រង​វត្ថុ​បុរាណ​របស់​កម្ពុជា ដែល​ត្រូវបាន​ជួញដូរ​ចំនួន​២៧​រូប ពី​ការិយាល័យ​រដ្ឋអាជ្ញា​មក​កម្ពុជា​។ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ញូវយ៉ក កាលពី​ថ្ងៃទី​៩ មិថុនា​។​

​ក្នុងចំណោម​វត្ថុ​បុរាណ​ចំនួន​២៧ ត្រូវបាន​រកឃើញ​មកវិញ ដោយ​ការិយាល័យ​រដ្ឋអាជ្ញា និង​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក រួមមាន​រូប​បដិមា​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​សម័យអង្គរ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ព្រះពុទ្ធ​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ រូប​ព្រះ​ឥសូរ និង​ព្រះ​នាង​ប្រាជ្ញា​បារ​មិ​តា​ធ្វើ​ពី​ថ្មភក់​។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​សម្របសម្រួល និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​។​

​លោកស្រី​ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៍​ថ្លែង​ទៅកាន់​ពិធី​ចុះហត្ថលេខា​តាមរយៈ​វិ​ដេ​អូ​បានចាត់ទុក​ការទទួលបាន​ត្រឡប់មកវិញ​នៃ​វត្ថុ​បុរាណ​ទាំងនេះ បាន​សរ​បញ្ជាក់ ពី​ចំណងមិត្តភាព​ដ៏​ល្អ និង​ប្រកបដោយ​ផ្លែផ្កា នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក្នុង​ការចូល​រួមការ​ពារ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​។​a chum usa1 a chum usa2 a chum usa3 

​