» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6021 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696192 នាក់

នាយករដ្ឋមន្ត្រី​កម្ពុជាសម្តេច​ធិបតី​អបអរ​បុណ្យ​រ៉ា​ម៉ា​ដាន់​ប្រធានាធិបតី​តួ​គី​រិះគន់​

​ភ្នំពេញ​៖​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ តាងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ខ្ញុំ និង​ភរិយា សូម​អបអរសាទរ និង​សូម​ជូន​នូវ​ពរជ័យ សិរី​សួស្ដី សុភមង្គល ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម នៅក្នុង និង ក្រៅប្រទេស​កម្ពុជា​​។ ខ្ញុំ និង​ភរិយា សូម​អបអរសាទរ និង​សូម​ជូន​នូវ​ពរជ័យ សិរី​សួស្ដី សុភមង្គល ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម នៅក្នុង និង ក្រៅប្រទេស​កម្ពុជា រួមទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក ដែល​នឹង​ចូល​បួស​ខែ​រ៉​ម៉ា​ឌន ខែ​ពិសិដ្ឋ​ក្នុង​សាសនា​ឥស្លាម ដែល​នៅ​ប្រទេស​កម្ពុជា យើង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​រ៉​ម៉ា​ឌន ឆ្នាំ ១៤៤៥ មូ​ហាំ​ម៉ាត់​សករាជ ត្រូវ​នឹង​ថ្ងៃ ៣​កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១២ ខែមីនា ឆ្នាំ​២០២៤​។​a manet islam1 

​សម្តេច​ធិបតី​បាន​ថ្លែងតាមរយៈសារថា​៖​ខ្ញុំ​សូម​ផ្ញើជូន​នូវ​ក្តី​នឹករឭក និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​បន្ត​ថែរក្សា​សុខសន្តិភាព សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់ខ្ញុំ​, របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អតីត​នាយករដ្ឋមន្ត្រី និង របស់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​តរៀងមក រួម​ជាមួយនឹង​ប្រជាជន​កម្ពុជា​។​​សម្តេច​ធិបតី​បាន​ឲ្យ​ដឹងថា​៖​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៤​ខាងមុខនេះ រាជរដ្ឋាភិបាល នឹង​រៀបចំ​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា លើក​ទី​៨ នៅ​រាជធានី​ភ្នំពេញ ដែល​នឹងមាន​អ្នកចូលរួម​ជា​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិប្រមាណ ៦ ២០០​នាក់ ។​ឆ្នាំនេះ​ក៏មាន​មិត្តភក្ដិ​បរទេស​នឹង​មក​ចូល​រួមទាំង​នៅក្នុង និង​ក្រៅប្រទេស​ប្រមាណ​ជាង ៤០០​នាក់ មកពី ៣៩ ជាតិ​សាសន៍ ជាពិសេស​មាន​តំណាង​ឯកឧត្ដម​អគ្គលេខាធិកា​រ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម (OIC), ឯកឧត្ដម Wan Muhamadnoor Matha ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ និង អតីត​-​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​បណ្ដា​ប្រទេសជិតខាង​មក​ចូលរួម​ជាច្រើន​ផងដែរ ។​

សូមបញ្ជាក់ថា៖សមាជិក​នៃ​គណៈកម្មាធិការ​ពិនិត្យ​ដំណើរ​គោចរ​របស់​ព្រះ​ចន្ទ​ដើម្បី​ប្រកាស​អំពី​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​តម​អាហារ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​ថា ខែ​ពិសិដ្ឋ​នៃ​ពិធីបុណ្យ​តម​អាហារ ឬ​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នា​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​សង្កេតឃើញ​អំពី​ដំណើរ​គោចរ​របស់​ព្រះ​ចន្ទ​ដែល​បញ្ជាក់​អំពី​ការមកដល់​នៃ​ពិធីបុណ្យ​តម​អាហារ​នៅក្នុង​សាសនា​ឥស្លាម​សម្រាប់​ប្រជាជន​មូស្លីម ១.៨ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ។

​ពេលវេលា​នៃ​ពិធីបុណ្យ​តម​អាហារ ឬ​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន អាច​ប្រែប្រួល​នៅតាម​ប្រទេស​ផ្សេងៗ​គ្នា អាស្រ័យ​លើ​ការមើលឃើញ​អំពី​ដំណើរ​គោចរ​របស់​ព្រះ​ចន្ទ ដែលជា​ដំណើរ​ចាប់ផ្តើម​នៃ​ខែ​ពិសិដ្ឋ​នៅក្នុង​ប្រតិទិន​ចន្ទគតិ​របស់​សាសនា​ឥស្លាម​។ ក្នុងអំឡុង​ខែ​រ៉ា​ម៉ា​ដាន អ្នក​កាន់សាសនា​ឥស្លាម​តម​អាហារ និង​ទឹក​តាំងពី​ព្រលឹម​ដល់​ព្រលប់​។ ឥស្លាម​សាសនិក​ញ៉ាំ សូ​ហ៊ូ (Suhur) ជា​អាហារ​មុនពេល​ព្រឹក​ព្រលឹម មុនពេល​ញ៉ាំ​អ៊ី​ហ្វ​តា (Iftar) ដែលជា​អាហារ​សម្រាប់​ពេល​ល្ងាច ។ រ៉ា​ម៉ា​ដាន គឺជា​ពិធីបុណ្យ​នៅក្នុង​ខែ​ទី ៩ នៃ​ប្រតិទិន​ឥស្លាម​។ ខែ​ដ៏​ពិសិដ្ឋ​នេះ ពាក់ព័ន្ធ​នឹង​ការ​តម​អាហារ​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​រយៈពេល​មួយខែ​។ អំឡុង​ពិធីបុណ្យ​នេះ ឥស្លាម​សាសនិក​តែងតែ​ញ៉ាំ​អាហារសម្រន់​មុន​ថ្ងៃ​រះ និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​ក្រោយ​ថ្ងៃ​លិច ។​

​ទាក់ទង​និង​ទិវា​បុណ្យ​រ៉ា​ម៉ា​ដាន ប្រធានាធិបតី​តួ​ក​គី លោក Tayyip Erdogan បាន​និយាយថា បណ្តា​ប្រទេស​កាន់សាសនា​ឥស្លាម​ធំៗ ធ្វើ​ការមិន​គ្រប់គ្រាន់​ទេ ដើម្បី​បញ្ឈប់​ការសម្លាប់​អាយុជីវិត​ជន​ស៉ី​វិល​ប៉ា​ឡេ​ស្ទី​ន ពី​សំណាក់​កងទ័ព​អ៉ី​ស្រា​អែល​នៅ​តំបន់​ហ្គា​ហ្សា ខណៈដែល​សង្គ្រាម​ឈានចូល​ដល់ ខែ​ទី ៦​ហើយ​។ សារព័ត៌មាន​រុ​ស្ស៉ី RT នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែមីនា ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹងថា​៖​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​មួយ នៅ​ទីក្រុង​អ៉ី​ស្តង់​ប៊ុល លោក Erdogan បញ្ជាក់ថា «​យើងទាំងអស់គ្នា​ជា​សាក្សី​រួម ដើម្បីឱ្យ​សេចក្តីថ្លែងការណ៍ ជា​សាកល ស្តីពី​សិទ្ធិមនុស្ស​លេចចេញ​ជា​រូបរាង​ឡើង ដោយ​លើកឡើង​អំពី​សិទ្ធិ​រស់នៅ​សម្រាប់​កុមារ ស្ត្រី និង​ជន​ស៉ី​វិល​ស្លូតត្រង់​ប៉ា​ឡេ​ស្ទី​ន​»​។ លោក Erdogan បាន​បន្ថែមថា «​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា បង្ហាញ​ឱ្យ​យើង​ឃើញថា ពិភព​ឥស្លាម​នៅតែមាន​ចំណុច​ខ្វះខាត​ខ្លាំង ជាពិសេស​ទាក់ទង​នឹង​ការរួបរួម​គ្នា នៅពេល​ព្យាយាម​ដាក់​សម្ពាធ​លើ​អ៉ី​ស្រា​អែល ឱ្យ​បញ្ចប់សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​»​។​a manet islam2 a manet islama 


​