» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 55 នាក់

ម្សិលមិញ 7143 នាក់

សរុប 19260008 នាក់

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយឧបត្ថម្ភ​កុមារ​បងប្អូន​២​នាក់​នៅ​ខេត្តសៀមរាប ដែល​អាចនិយាយបាន​ច្រើន​ភាសា !

 

​ភ្នំពេញ​៖ កុមារា​២​នាក់​បងប្អូន​ឈ្មោះ​ធុច សាលី​ក អាយុ​១៤​ឆ្នាំ និង​កុមារា ធុច ទិ​ត្យា អាយុ​១១​ឆ្នាំ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​រមនីយ៍ដ្ឋាន​អង្គរ​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អ្នកលេង​បណ្តាញ​សង្គម​ដោយសារ អាចនិយាយបាន​ច្រើន​ភាសា​នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទទួលបាន​កា​ជួយ​ឧ​ត្ថ​ម្ភ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នូវ​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​រស់នៅ និង​បន្ត​ការសិក្សា​រហូតដល់​ចប់​ចុង​ចប់​ដើម ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​ពូកែ​របស់​សង្គមជាតិ​។ a boy sr2 

​តាមរយៈ លោកស្រី​ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ ដែល​ប្រគល់​អំណោយ​នាពេលនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​កោតសរសើរ​ដល់​ទេពកោសល្យ​ពូកែ​ចងចាំ​ភាសា​របស់​ចៅៗ​ទាំ​២​នាក់ និង​ផ្តាំ​ផ្ញើឱ្យ​យកចិត្តទុកដាក់​បន្ត​ការសិក្សា​រៀនសូត្រ​ឱ្យ​ចេះ​ច្បាស់លាស់​ទាំង​ការនិយាយ និង​ការសរសេរ លើ​ភាសា​ខ្មែរ និង​ភាសាបរទេស​។
​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ផ្តាំផ្ញើ​ថ្លែងអំណរគុណ​ដល់​ឪពុក​ដែល​ប្រកបរ​បរជា​ជាងគំនូរ និង​ម្តាយ​ជា​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ ដែល​បាន​អប់រំ​ប្រៀនប្រដៅ បណ្តុះបណ្តាល​កូនៗ ឱ្យបាន​រៀនសូត្រ​គ្រប់គ្នា​។

​បន្ថែម​ពីនេះ សូម​ថ្លែងអំណរគុណ​ដល់ ឧកញ៉ា ឌួង ឆាយ ដែល​នឹង​ជួយឧបត្ថម្ភ​ដល់​ការរៀនសូត្រ​របស់​កុមារ​រហូតដល់​ចប់​មហាវិទ្យាល័យ ក៏ដូចជា​សប្បុរសជន​ទាំងអស់​ដែល​ជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់​ដើម្បី​លើកទឹកចិត្ត និង​ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​កុមារ​ទាំងពីរ​នាក់​នេះ​ផងដែរ​។

​ទន្ទឹមនឹងនេះ កុមារា​ទាំងពីរ​នាក់​បងប្អូន បាន​សម្តែង​ក្តីរំភើប​រីករាយ​ឥតឧបមា​ដោយ​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាង​កក់ក្តៅ ពី​លោកយាយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយ​ចៅៗ​សូម​ប្តេជ្ញា​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យបាន​ពូកែ​ចាប់យក​ជំនាញ​ច្បាស់លាស់ ធ្វើជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​។​មានការ​កត់សម្គាល់​ដែរ​ថា​កុមារ​ទាំងពី​នាក់​បងប្អូន​នេះ​ត្រុ​វ​បាន​គេ​ស្គាល់​ដោយសារ បាន​ភ្ញៀវទេសច​រណ៍បរ​ទេ​រស​ជួយ​ឡង់សេ​តាម​ហ្វេ​ប៊ុ​ក​តែប៉ុណ្ណោះ​បើ​ពឹង​មន្ត្រី​ខ្មែរ​ប្រហែល​កុមារ​ទាំងពី​គ្មាន​វាសនា​បានការ​ជួយ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​នោះទេ​។​a boy sr1