» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10521 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700692 នាក់

សម្ដេច​ធិបតី ហ៊ុន​ម៉ា​ណែ​ត​៖ពីនេះ​ពី​នោះ​ពេល​ជួប​កម្មករ ជាង​១​ម៉ឺន​៨​ពាន់​នាក់ មកពី​បណ្តា​រោងចក្រ ក្នុង​ខេត្តកណ្តាល​

​ខេត្តកណ្តាល​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ថ្លែង​ប្រសាសន៍​សំខាន់ៗ នាឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ ១៨,១៩០​នាក់ មកពី​បណ្តា​រោងចក្រ សហគ្រាស ចំនួន​២៩ ដែលមាន​មូលដ្ឋាន​ក្នុងស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ដែល មាន​ដូចខាងក្រោម​៖a manet kdal 

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖ ការចុះ​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​កម្មករ និយោជិត គឺ​ដើម្បី​ស្វែង យល់​ពី​សុខទុក្ខ​របស់​កម្មករ និយោជិត និង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ឱ្យចំ​ទិសដៅ និង​ជាក់ស្ដែង​និយម​។​​សម្ដេច​ធិបតី ថ្លែង​បញ្ជាក់ថា «​ខ្ញុំ​ឃើញ​មានការ​លើកឡើង​មួយចំនួន​ថា នាយករដ្ឋមន្ត្រី ២​ខែ​នេះ ឃើញ តែ​និយាយ​សុទ្ធ​! ហ្អា​កក​ម្រឹត​នយោបាយ ត្រូវតែ​និយាយ​ដាក់ចេញ​នូវ​គោលនយោបាយ បើ​មិន​ឲ្យ​យើង​ប្រាប់​ប្រជាពលរដ្ឋ ម្ចាស់​ប្រទេស​ថា រដ្ឋាភិបាល​ត្រូវធ្វើ​អី​ជូន​ឲ្យ​បងប្អូន​ត្រូវធ្វើ​ម៉េច​»​។ -​សម្តេច​ធិបតី ថ្លែងថា មាន​អ្នក​អង្គុយ​រិះគន់ ដល់ សម្តេច​ថា មិនបាន​ធ្វើ​អ្វី​សោះ ក្នុង រយៈពេល​ពីរ​ខែ មកនេះ គិតតែ​ពី​ដើរ​និយាយ ដូច្នេះ​សម្តេច បាន​ឆ្លើយ​ទៅ​ពួក​ទាំងនោះ​វិញ​ថា ការ ដើរ​និយាយ​របស់​សម្តេច​នេះ គឺជា​ការផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ច្បាស់លាស់ របស់ រាជរដ្ឋាភិបាល​បន្ទាប់​មក​គឺ​អនុវត្ត​ជាក់ស្តែង​តែម្តង ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ មិន​ចេះតែ​នឹកឃើញ និង ឆក់កណ្ដៀត តាម​អារម្មណ៍ ដូច​អ្នក​អង្គុយ​រិះគន់​នោះទេ​។​

​សម្ដេច​បន្តថា ការងារ​អ្វីមួយ ត្រូវ​ធ្វើតាម​ជំហាន តាម​កម្រិត ដែល​ត្រូវ​រៀបចំ​ផែនការ និង​រៀបចំ គោលនយោបាយ​ជាដើម ដោយ​មិនមែន​ចេះតែធ្វើ​នោះទេ​។​សម្ដេច​ធិបតី ថ្លែងថា ការយល់​យោគ​គ្នា​នាំឱ្យ​ខ្មែរ​ខ្លាំង នយោបាយ​ឈ្នះ ឈ្នះ អនុវត្តបាន​ជោគជ័យ គឺ​ដោយសារ​ការយល់​យោគ​នេះ​ឯង​។​-​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែ​នាំទៅ​អ្នកនយោបាយ​ចាស់វស្សា​នៅក្រៅ​ប្រទេស​មួយរូប​ដែល​បន្ត​រក​វិធី​រិះគន់​លើ​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​របស់​សម្ដេច ដោយ​គ្រាន់តែ​យក​សំអាង​ពី​អ្នកសារព័ត៌មាន​បរទេស​មួយរូប​ដែល​ទៅសុំ​និក្ខេបបទ​របស់​សម្ដេច​មិនបាន​នោះ គឺជា​ការមិនយល់​ពីអ្វី​ដែលជា​ការសិក្សា​ថ្នាក់បណ្ឌិត​របស់​សម្ដេច​នោះទេ​។ សម្ដេច​ធិបតី​បាន​បញ្ជាក់ដែរថា និក្ខេបបទ​បណ្ឌិត​ដែល​សម្ដេច​បាន​សរសេរ​កាលពី​ជាង ២០​ឆ្នាំមុន​នោះ គឺ​ផ្ដោតលើ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ស្រាវជ្រាវ​ពីបទ​ពិសោធន៍​របស់​ប្រទេស​នានា​ជិត ១០០ ប្រទេស គឺ​ត្រូវ​នឹង​បរិបទ​សង្គម​បច្ចុប្បន្ន និង​ត្រូវ​គ្រប់​ប្រទេស​កំពុង​អភិវឌ្ឍ​។​


-សម្ដេច​ធិបតី ថា​៖ រាជរដ្ឋាភិបាល​បានកំណត់​គោលដៅ​ឆ្នាំ​២០៥០ កម្ពុជា​ក្លាយជា​ប្រទេស​រីកចម្រើន​។ គោលដៅ​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ជាតិ និង​ប្រជាជន​កម្ពុជា ដែលជា​អ្នកកំណត់​ជោគវាសនា​ប្រទេស​។​
​សម្ដេច​ធិបតី ថ្លែងថា ប្រទេសជាតិ​ប្រៀប​ដូច​ភោជនីយដ្ឋាន ឬ​ហាង​មួយ​ដែរ ជោគជ័យ ត្រូវមាន​អតិថិជន​ច្រើន មាន​ចំណូល​ច្រើន និង​ពង្រីក​សាខា​ទៅកាន់​តំបន់​ផ្សេងៗ ដើម្បី​ជោគជ័យ​ទាំងនេះ គឺ​ត្រូវមាន​សុខ​សុវត្ថិភាព មាន​ផាសុខភាព ការធ្វើដំណើរ​ងាយស្រួល បរិស្ថាន​រស់នៅ និង​ការបំពេញ​ការងារ​ស្រួល ព្រមទាំង​មាន​ភាព​រួសរាយ​រាក់ទាក់ មាន​សុខ​ភាពល្អ មាន​ជំនាញ​វិជ្ជាជីវៈ មាន​សមត្ថភាព​គ្រប់គ្រាន់​បំពេញ​គ្រប់​តម្រូវការ​។​
-

សម្តេច​ធិបតី ថ្លែងថា នឹង​អញ្ជើញ​ប្រកាស​ដាក់ឱ្យ​ដំណើរការ​គោលនយោបាយ​នៃ កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ រួមទាំង​កម្មករ​-​កម្មការិនី​។​
-​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​កី​ក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស​ចំនួន​ប្រមាណ ១.៥ លាន​នាក់ គឺ​បាន​ផ្ដោត​សំខាន់​លើ​ការបណ្ដុះបណ្ដាល​លើ​វិស័យ​សំខាន់ៗ​ចំនួន ១០ ក្នុងនោះ​មានមុខ​ជំនាញ​ចំនួន ៣៨ មុខជំនាញ​។ កម្មវិធី​គ្រោង​នឹង​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខ​។
-

សម្តេច​ធិបតី ថ្លែងថា គោលនយោបាយ របស់ រាជរដ្ឋាភិបាល​គឺ​បាន​ដាក់ចេញ​ច្បាស់លាស់ ដើម្បី​ផលប្រយោជន៍ របស់ ប្រជាជន និង ប្រទេសជាតិ​ទាំងមូល មិន​ចេះតែ​នឹកឃើញ និង ឆក់កណ្ដៀត ដូច​អ្នក​អង្គុយចាំ​រិះគន់​នោះទេ​។ -​សម្តេច​ធិបតី ថ្លែងថា ប្រជាពលរដ្ឋ​គឺជា​ជោគវាសនា​របស់​ប្រទេស ដូច្នេះ​រាជរដ្ឋាភិបាល​គ្មានអ្វី​ក្រៅពី​ធ្វើ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​រីក ចម្រើន និង​មានបាន​កាន់តែច្រើន​នោះទេ ខណៈ​រយៈពេល​ពីរ​ខែ ដែល​សម្តេច​ធ្វើ ជា​នាយករដ្ឋមន្ត្រី​នេះ គឺ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​ជា​ប្រទីព​ដឹកនាំ ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត នេះហើយ​គឺជា កម្រិត នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល ត្រូវ​ដាក់ចេញ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែ​នាំឱ្យ​ពិនិត្យ​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​ដល់​យុវជន​ចំនួន ១,៥ លាន​នាក់​នាពេលខាងមុខ គឺ​ត្រូវ​ផ្ដោតលើ​ការអនុវត្ត​ឱ្យ​ច្រើនជាង​ទ្រឹស្ដី និង​ចៀសវាង​សិស្ស អវត្តមាន​ច្រើន ដើម្បី​ចៀសឱ្យផុត​ការចេញ​សញ្ញាបត្រ​សេះ​ហោះ​ដល់​សិស្ស​។​​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គោលដៅ​របស់​រាជរដ្ឋាភិបាល​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ គឺ​រៀន​ចប់ ចេះ មានការ​ងារ​ធ្វើ​។​
-

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យចូល​រួម ក្នុង​កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​កី​ក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស​ចំនួន​ប្រមាណ ១.៥ លាន​នាក់ ដែល​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ដាក់ចេញ​នាពេលខាងមុខ តាមរយៈ​ការផ្ដល់​ទីតាំង​ហាត់​ការ​ផ្ទាល់ និង​ការបណ្ដុះបណ្ដាល​ជំនាញ​ដោយផ្ទាល់​នៅតាម​ក្រុមហ៊ុន ឬ​រោងចក្រ​នានា​តែម្ដង​។​
-​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ នៅលើ​ពិភពលោក​មាន​ប្រទេស​រាប់រយ ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយ​កម្ពុជា ហេតុនេះ​រាជរដ្ឋាភិបាល​ត្រូវដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា​។​

​លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួប​ព្រឹក​នេះ មានកម្ម​ការិនី​មាន​ផ្ទៃពោះ​ចូលរួម​ចំនួន ៦៥៣​នាក់​។ រោងចក្រ សហគ្រាស​ទាំង​២៩​នេះ រួមមាន​៖ រោងចក្រ​កាត់ដេរ​ចំនួន​២០, រោងចក្រ​ផលិតផល​ធ្វើដំណើរ និង​កាបូប​ចំនួន​៣, រោងចក្រ​ផលិត​ស្បែកជើង​ចំនួន​២, បោកគក់​សម្លៀកបំពាក់​ចំនួន​២, ប៉ាក់​លើ​សម្លៀកបំពាក់​ចំនួន​១, បោះពុម្ព​លើ​សម្លៀកបំពាក់​ចំនួន​១​។
​លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹងថា​បច្ចុប្បន្ន​រោងចក្រ សហគ្រាស​តាម​បណ្តា​ខេត្ត បាន​កើន​ពី​ចំនួន ៦៤​រោងចក្រ និង​មាន​កម្មករ និយោជិត​ត្រឹម​ប្រមាណ ៨​ម៉ឺន​នាក់​នៅ​ឆ្នាំ​១៩៩៧ មកដល់​ចំនួន ១៧,៧២៣​រោងចក្រ សហគ្រាស និង​មាន​កម្មករ និយោជិត​សរុប​ប្រមាណ ១.៥​លាន​នាក់ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៣​។ ក្នុងនោះ វិស័យ​វាយ​ន​ភណ្ឌ​, កាត់ដេរ​, ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប​មាន​ចំនួន ១,៣៣​រោងចក្រ សហគ្រាស និង​មាន​កម្មករ និយោជិត​សរុប​ចំនួន ៨២២,២៣៥​នាក់ ដោយបាន​ចំណូល​ប្រចាំឆ្នាំ​ប្រមាណ ២.៦​ពាន់​លាន​ដុល្លារ​។​

​ខេត្តកណ្តាល មាន​រោងចក្រ សហគ្រាស​ចំនួន​៤៧៧ និង​មាន​កម្មករ និយោជិត​កំពុង​បម្រើ​ការងារ​សរុប ១៥​ម៉ឺន ២​ពាន់​នាក់ ដែល​ផ្តល់ប្រាក់​ឈ្នួល សរុប​ជាង ៤៦៩​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ​រោងចក្រ សហគ្រាស​ក្នុង​វិស័យ​កាត់ ដេរ​មាន ចំនួន​១៦៦ ផ្តល់​ការងារ​ជូន កម្មករ និយោជិត​សរុប​ប្រមាណ ១៣​ម៉ឺន​នាក់ ផ្តល់ប្រាក់​ឈ្នួល​សរុប​ជាង ៤០៨​លាន ដុល្លារ​ក្នុង មួយឆ្នាំ​៕a manet kdal1 

​