
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11798 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701969 នាក់
លោកកុយ ប៊ុនថា កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥២ នៅភូមិទ្រា.សរ ឃុំខ្នារ,សរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ឪពុកឈ្មោះ ហែម បូ និងម្តាយ អ៊ុំ សៀក ។ មានបងប្អូនបង្កើតចំនួន៦នាក់ (ប្រុស២នាក់) ។ ប្រពន្ធឈ្មោះ យឹម គឹមអូន និងមានចំនួន២នាក់ ប្រុស១នាក់ និងស្រី១នាក់។
កាលវ័យកុមារ រៀននៅសាលាបឋមសិក្សាទ្រាសរ ឃុំខ្នារសរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លុះដល់វ័យ១៦ឆ្នាំ បានបន្តការសិក្សានៅវិទ្យាល័យស្រីសន្ធរ ស្ថិតនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ចុងឆ្នាំ១៩៧០ យុវជន កុយ ប៊ុនថា បានសម្រេចចិត្តចូលជាកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា។ ឆ្នាំ១៩៧៨ បានរត់គេចខ្លួនទៅប្រទេសវៀតណាម និងបានចូលរួមជាមួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ។
ក្រោយជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោកទទួលបានមុខដំណែងដូចខាងក្រោម៖-ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១ មេបញ្ជាការកងវរសេនាតូចលេខ១៨។
-ឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២ ប្រធានយោធាខេត្តបាត់ដំបង។-ឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៣ ប្រធានកងពលធំលេខ១៩៦ និងជាអនុលេខាបក្សខេត្តបាត់ដំបង។
-ឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៥ លេខាបក្សខេត្តបាត់ដំបង។
-ឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៦ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនបដិវត្តកម្ពុជា។-ឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៧ ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនបដិវត្តកម្ពុជាជំនួសលោកស៉ើយកែវ។-ឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៨៨ រដ្ឋមន្រ្តីក្រសួងការពារជាតិជំនួសលោកប៊ូថងដែលដកឲ្យទៅកាន់ប្រធានគណឃោសនាអប់រំមជ្ឈឹម។
(មានសេចក្តីរាយការណ៍ថាលោកកុយប៊ុនថាត្រូវបានប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីហ៊ុនសែនកាលនុះដកចេញពីរដ្ឋមន្ត្រីក្រសួងការពារជាតិដោយសារតែលោកប្រកាន់ធម៍តឹងមិនព្រមបើកឲ្យមានការចរចារជាមួយក្រុមចំរុះត្រីភាគិដឹកនាំដោយសម្តេចសីហនុ។ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីសមមិត្តហ៊ុនសែនបានយកលោកទៀបាញ់ពីអនុរដ្ឋមន្ត្រីក្រសួងសារធារណៈការនិងគមនាគមន៍ឲ្យមកធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិវិញ)។
-ឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩០ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចវិញ។-ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩២ ប្រធានប្រចាំការរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា(ពេលកម្ពុជាមានកិច្វព្រមព្រៀងសន្តិភាពទីក្រុងប៉ារិស)-ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៥ ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម។
លោកកុយ ប៊ុនថា បានទទួលមរណភាព កាលពីវេលាម៉ោង១១:៣៥នាទីព្រឹក ថ្ងៃអង្គារ ១០ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
លោកកុយប៊ុនថាត្រីវបានគេនិយាយថាជាមនុស្សស្អាតស្អំពេលលោកធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិពេលលោកចុះមូលដ្ឋានដោយវេចបាយតាមមិនឲ្យគេទទួលលោកទេ។ដោយសារភាពមិនចេះបត់បែនតាមកាល;ទេស:លោកកុយប៊ុនថាក៏មិនសូវសម្បូរទ្រព្យធនដូចមន្ត្រីផ្សេងៗដែលគេចេះរកក្រៅដែរ។ពេលទទួលមរណៈភាពក៏មិនសូវមានអ្នកធំណាទៅគោរពសពដែរសូម្បីតែពេលបូជាបើទោះបីជាលោកធ្លាប់ជារដ្ឋមន្ត្រីជំនាន់រដ្ឋកម្ពុជាក៏ដោយ៕(ដកស្រង់ពីហ្វេសប៊ុកលោកឈឹមសេរីភួន)