» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1916 នាក់

ម្សិលមិញ 6712 នាក់

សរុប 20269307 នាក់

តេ​ជោ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​កា​រណូត​និង​រថភ្លើង​ហ្វ្រី​រហូត​ដាច់​ឆ្នាំ​២០១៨


​ភ្នំពេញៈ​ជាមួយនិង​វត្តមាន​ជា​សាធារណៈ​ក្រោយពី​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅក្នុង​ពិធី ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រកាស​ផ្តល់​កាដូ​ចំនួន​ពីរ​សម្រាប់​ប្រជាពលរដ្ឋ​។​a boat2 

គឺ​ទី​១ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​នាវា​ដឹកជញ្ជូន​ថ្មី​នេះ​ដោយ​ឥតគិតថ្លៃ​ពី​ខណ្ឌ​ប្ញ​ស្សី​កែវ ទៅកាន់​ក្រុង​តាខ្មៅ​។ ទី​២ ជិះ​រថភ្លើង​ពី​ខេត្តបន្ទាយមានជ័យ មកកាន់​រាជធានី​ភ្នំពេញ​ហ្វ្រី រហូតដល់​ដំណាច់ឆ្នាំ​២០១៨ ។​

​សូម​បញ្ជាក់ដែរថា​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្រោម​អំណាច​លោក​ស៊ុនចាន់ថុល បានដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ប្រតិបត្តិ​ការដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​នាវា​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿង (២​គ្រឿង​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជួល​ពី​ក្រុមហ៊ុន Royal Express Boat) ដែល​នាវា​នីមួយៗ​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន ៥៤-៦០​នាក់ មាន​ល្បឿន​មធ្យម ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។​គិត​រយៈពេល​ពី ចំណត​នាវា​ដើមទី (​ឬ​ស្សី​កែវ​) និង​ចំណត​នាវា​ចុង​ទី (​តាខ្មៅ​) ដែល​រយៈពេល ជាង ១​ម៉ោង​ប៉ុណ្ណោះ​គឺ​លឿន​ជាង​ពេលធ្វើ​ដំណើរ​តាម​ផ្លូវគោក​ប្រមាណ​២​ដង​។ សេវាកម្ម​បើក​បំរើ​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ម៉ោង ៥៖៣០​ព្រឹក រហូតដល់​ម៉ោង ៦៖៣០​ល្ងាច គិត​ចាប់​ពីថ្ងៃ​ដាក់​ដំណើរការ​បណ្តោះអាសន្ន​ម​ក​នោះ​៕a boat a boat1