» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7828 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697999 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​និង​លោក ប្រធានាធិបតី​ចិន​អរគុណ​គ្នា​ទៅវិញទៅមក​!?


​ប្រទេស​ចិន​៖​នៅ​ល្ងាច​ថ្ងៃទី​០៥ កុម្ភៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​មេដឹកនាំ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​សាធារណៈមតិ​ជាតិ​និង​អន្តរជាតិ​ដោយសា​ហ៊ាន​ទៅ​ទស្សនកិច្ច​ស្រុក​ចិន​ពេល​ត្រូវ​ប្រទេស​ផ្សេៗ​គេចចេញ​នោះបាន ជួបពិភាក្សា​ជាមួយ លោក​ស៊ី​ជិ​ង​ពីង​( Xi Jinping) ប្រធានាធិបតី​ចិន នៅ​ទីក្រុង​ប៉េកាំង ។a china huna 

លោក ប្រធានាធិបតី បាន​ជម្រាប​សម្ដេច​ថា ឯកឧត្ដម ពិតជា​រីករាយ​ក្នុង​ការជួប​សម្តេច​ជាថ្មី​ម្តងទៀត​នៅ​ទីក្រុង​ប៉េកាំង​។ ឯកឧត្តម បន្តថា ប្រជាពលរដ្ឋ​ចិន ក៏ដូចជា​រដ្ឋាភិបាល​ចិន កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​មេរោគ «​កូ​រ៉ូ​ណា​»​នេះ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​និស្សិត​កម្ពុជា​កំពុង​រស់នៅក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​ចិន​កំពុង​យកចិត្តទុកដាក់​។​

​លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រ​ប្រទេស​ចិន ហើយ​កម្ពុជា បាន​ចូលរួម រួមសុខ រួមទុក្ខ​ជាមួយ​ប្រទេស​ចិន លោក​ពិតជា​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​កម្ពុជា​។ លោក​ប្រ​ធានា​ថិ​ប​តី​ចិន​បាន​គូស​បញ្ជាក់ដែរថា ចាប់ពី​ឆ្នាំ​កន្លងទៅនេះ ទំនាក់ទំនង​កម្ពុជា និង​ចិន ចាប់ផ្តើម​ក្នុង​ទំព័រ​សករាជ​ថ្មី ដោយបាន​អនុវត្ត​នូវ​នយោបាយ​ជោគវាសនា​រួមគ្នា ហើយ​អាចដាក់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​កម្រិត​ថ្មី​មួយទៀត​ចាប់ពីពេលនេះ​តទៅ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឆ្លើយតប​ថា សម្តេច​ពិតជា​អរគុណ​លោក​ប្រធានាធិបតី ដែល​បានទទួល​សម្តេច​ក្នុងពេល​វេលា​ដ៏​ខ្លី ហើយ​សម្តេច​បាន​គូសបញ្ជាក់ថា គោលបំណង​នៃ​ការធ្វើដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​ចិន​មាន​៣​ចំណុច​៖

​ទី​១. បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយរ​ដ្ឋា​ភិ​បាល​ចិន ក៏ដូចជា​ប្រជាពលរដ្ឋ​ចិន​នៅក្នុង​គ្រា​លំបាក​នេះ​។​ទី​២. ដើម្បី​ពង្រឹង​នូវ​ស្មារតី និង​ជំនឿ​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​រស់នៅ និង​សិក្សា​នៅ​ប្រទេស​ចិន ឱ្យ​បន្ត​ស្នាក់នៅ​ប្រទេស​ចិន​ទៀត តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ចិន ។​ទី​៣. បញ្ជូន​សារ​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា ជំងឺ​របស់​ពលរដ្ឋ​កម្ពុជា មិនមែន​ជំងឺ​បង្កឡើង​ដោយ​មេរោគ «​កូ​រ៉ូ​ណា​» នោះទេ គឺ​ជំងឺ​ភ័យខ្លាច ហើយ​មកដល់ពេលនេះ​មិនទាន់​ពលរដ្ឋ​កម្ពុជា​ណា​ម្នា​ក់កើត​ជំងឺ​នេះ​ទេ​។

​សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ដែរថា ប្រទេស​ខ្លះ​ហាក់បីដូចជា​ធ្វើសង្គ្រាម​ចិត្តសាស្ត្រ​ធ្វើឱ្យមាន​ការភ័យខ្លាច​ដ​ល់​ប្រជាពលរដ្ឋ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា មុននេះ​សម្តេច​បាន​ចាប់ដៃ លោក លី ខឺ​ឈាង បើទោះបីជា​លោក ទើប​ត្រឡប់​មកពី​ទីក្រុង​វូ​ហាន​ថ្មីៗ​ក៏ដោយ​។ សម្តេច​តេ​ជោ គូសបញ្ជាក់ថា សម្តេច​មិន​ពាក់​ម៉ាស់​ទេ បើ​ពាក់​ម៉ាស់​មិនបាច់​មក​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ទេ​។ សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ទៀតថា ទោះបី​មិត្ត​ចិន​បាន​ត្រៀម​ម៉ាស់​សម្រាប់​ស​ម្តេចក៏ដោយ ក៏​សម្តេច​មិន​ពាក់​ដែរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា កាលពី​ឆ្នាំទៅ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ​ជោគវាសនា​រួមគ្នា​។ សម្តេច​តេ​ជោ បាន​បន្ថែមថា មិនមាន​នរណា​អាច​បំបែកបំបាក់​មិត្តភាព​រវាង​ចិន និង​កម្ពុជា​ឡើយ​។ វត្តមាន​របស់​សម្តេច​នៅ​ប្រទេស​ចិន​នាពេលនេះ គឺ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ប្រទេស​ចិន ហើយ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ទៅ​ឯកឧត្តម​ប្រធានាធិបតី​ចិន​ថា នៅ​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​នឹង​ថយចុះ​បន្តិច ដោយសារ​ការប្រែប្រួល​នៃ​សភាពការណ៍​នានា​លើ​ពិភពលោក​។ សម្តេច​តេ​ជោ បានស្នើ​រដ្ឋាភិបាល​ចិន បន្ត​គាំទ្រ​ដល់​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​រោងចក្រ​រប​ស់​ចិន​នៅ​កម្ពុជា ឱ្យ​បន្ត​ដំណើរការ ដោយ​កម្ពុជា​នឹង​កែលំអរ​បរិយាកាស​នានា ដើម្បី​ធានា​ដល់​ដំណើរការ​រោងចក្រ​ទាំងនេះ​។​​សម្តេច​តេ​ជោ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​ឱ្យមាន​ការទាក់ទាញ​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា​បន្ថែមទៀត​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ឯកឧត្តម​ប្រធានាធិបតី​ចិន ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​នៅក្នុង​ប្រទេស​ចិន​។ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​សម្តេច​តេ​ជោ បាន​ស្នើឱ្យ​បង្កើនល្បឿន​ចរចា​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ចិន តែង​ចាត់ទុក​កម្ពុជា​ជា​មិត្ត «​ដែកថែប​» ដូច្នេះ​គួរ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ ជារួម​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន ជាពិសេស​ទាក់ទង​ការវិនិយោគ និង​ពាណិជ្ជកម្ម កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន និង​មាន​ល្បឿន​យ៉ាង​ល្អ​។ សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ដែរថា នៅ​ខែមីនា ខាងមុខនេះ សម្តេច​នឹង​សម្ពោធ​ផ្លូវ​ដែលមាន​ប្រវែង​ជាង ៣០០​គីឡូម៉ែត្រ ដែលជា​ផ្លូវ​កសាងឡើង​ក្រោម​កម្ចី​របស់​ចិន​។

​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ច្បាប់​វិញ សម្តេច​បាន​គូស​បញ្ជាក់ដែរថា កន្លងមកនេះ គឺ​កម្ពុជា​បាន​បិទ​ជា​ស្ថាពរ​នូវ​ល្បែងភ្នាល់​តាម​អន​ឡាញ ក្នុង​គោលដៅ​ពង្រឹង​សន្តិសុខ លុបបំបាត់​ឧក្រិដ្ឋកម្ម​មួយចំនួន​នៅ​កម្ពុជា ហើយក៏​អាចជួយ​ដល់​ប្រទេស​ចិន​ផងដែរ​។ ជាថ្មី​ម្តងទៀត​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​លោក​ប្រធានាធិបតី​ចិន និង​ប្រជាពលរដ្ឋ​ចិន ដែល​តែងតែ​គាំទ្រ​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា កម្ពុជា គឺជា​មិត្ត​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​ចិន ហើយនឹង​បន្ត​ជោគវាសនា​តែមួយ​ជាមួយគ្នា​។​

​លោក ប្រធានាធិបតី​ចិន បាន​ថ្លែង​ឲ្យ​ដឹង​ពី​ស្ថានភាព​និង​ការខិតខំ​របស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​ការ​រា​ត្បា​ត​ជម្ងឺ​បង្កដោយ​វិ​រុស​កូ​រ៉ូ​ណា​ដោយ​គូសបញ្ជាក់ថា​៖​រដ្ឋាភិបាល​ចិន មាន​ជំនឿ​លើ​សមត្ថភាព​ក្នុងការ​ដោះស្រាយ និង​កម្ចាត់​ជំងឺ​នេះ​។ ​ឯកឧត្តម​ប្រធានាធិបតី បាន​ថ្លែងថា លោក​ពិតជា​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានបង្ហាញ​នូវ​ការគាំទ្រ​ដ៏​ខ្លាំង​ចំពោះ​ប្រទេស​ចិន​។ មានន័យថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​ការ​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ប្រទេស​ចិន​។ មិនតែប៉ុណ្ណោះ​សម្តេច​តេ​ជោ និង​រដ្ឋាភិបាល​កម្ពុជា បន្ត​គាំទ្រ និង​ជឿទុកចិត្ត​ប្រទេស​ចិន​។ ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា មាន​និស្សិត​កម្ពុជា​កំពុង​នៅក្នុង​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​ចិន នឹង​យកចិត្តទុកដាក់​លើ​ពលរដ្ឋ និង​និស្សិត​ចិន ដូចជា​ប្រជាពលរដ្ឋ និង​កូនចៅ​របស់​ប្រជាពលរដ្ឋ​ចិន​។

​លោក​ប្រធានាធិបតី បាន​ផ្ញើ​នូវ​ការ​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិ នរោត្តម មុនិនាថ សីហនុ ដែល​បាន​សព្វ​ព្រះ​ហឫទ័យ​រំលែក​ទុក្ខលំបាក​ជាមួយ​រដ្ឋាភិបាល​ចិន​និង​ព្រះរាជ​ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន និង​៥​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​ការលំបាក​របស់​ចិន​។ លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន អាច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ពេលណា​ក៏បាន ហើយ​លោក​ប្រធានាធិបតី អាច​ជួប​សម្តេច​តេ​ជោ​ច្រើនដង និង​ញឹកញាប់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​

​រដ្ឋាភិបាល​ចិន​នឹង​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ចិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា និង​នាំចូល​ផលិតផល​ពី​កម្ពុជា​ចូល​ប្រទេស​ចិន​។ លោក​ប្រធានាធិបតី​ស្នើ​កម្ពុជា ធ្វើឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​ល្អប្រសើរ ដែល​គាំទ្រ​ដល់​ការវិនិយោគ និង​ធ្វើ​ធុរកិច្ច​។ លោក​ប្រធានាធិបតី ស្នើឱ្យ​ពិនិត្យមើល​តើ​អ្នកវិនិយោគ​ចិន​ប្រឈម​អ្វីខ្លះ ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​រក​វិធាន​ការជួយ​ដល់​អ្នកវិនិយោគ​ទាំងនោះ​។​a china huna1 

​