» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10881 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701052 នាក់

បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​សាមគ្គី​ជាតិខ្មែរ​និង​ភ្លើងទៀន​រលត់​ត្រឹម​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​

​ភ្នំពេញ​៖ ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា​បានប្រកាស​គាំទ្រ​ការសម្រេចចិត្ត​របស់​គ​ណ​កម្ម​ធិ​កា​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​បដិសេធ​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន​និង​គណបក្ស​សាមគ្គី​ជាតិខ្មែរ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ជាតិ​សម្រាប់​អាណត្តិ​ទី​៧​។ អង្គប្រជុំ​ក្រោម​លោក​កិ​ត្ត​នីតិកោសល​បណ្ឌិត អឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​ថា ពាក្យបណ្តឹង​របស់​តំណាង​គណបក្ស​ភ្លើងទៀន ជា​បណ្តឹង​ទាក់ទង​ស្មារតី​នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​ក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា គ​.​ជ​.​ប មាន​សមត្ថកិច្ច ក្នុងការ​បដិសេធ មិន​ទទួល​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន​។ ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេច​បិទផ្លូវ​តវ៉ា​។​ចប់​!។a candle constistuang

​លោក​បណ្ឌិត ព្រហ្ម វិចិត្រ​អក្ខរា អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ធ​ម្មុ​ញ្ញា​បាន​បញ្ជាក់ថា «​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ពុំ​អាច​ចូលរួម​នៅក្នុង​ការបោះឆ្នោត​បានទេ​។ ខ្ញុំ​សូម​បញ្ជាក់ជូន​ថា បើ​និយាយ​ពី​នីតិរដ្ឋ និង​ច្បាប់ នោះ​ហើយ​ជាគោលការណ៍​សេរី ត្រឹមត្រូវ និង​តម្លាភាព ពីព្រោះ​នីតិរដ្ឋ ពុំ​អាច​ឃ្លាតឆ្ងាយ​ពី គោលការណ៍​សេរី ត្រឹមត្រូវ និង​តម្លាភាព បានទេ​។ អញ្ចឹង​ក្នុងនាម​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ យើង​មិន​អាចធ្វើ​អ្វីដែល​ខុសពី​សមត្ថកិច្ច ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ប្រគល់​ភាពរ​កិច្ច​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង​ដោះស្រាយ​វិវាទ​នានា ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​»​។​

 

​សូមជម្រាបថា នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើក​កិច្ចប្រជុំពេញអង្គ ក្រោម​អធិបតីភាព លោក​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​៖១.​បណ្ដឹង​របស់​គណបក្ស​ភ្លើងទៀន​ប្តឹងតវ៉ា​នឹង​សេចក្ដីសម្រេច ចុះ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៣ របស់​គណៈ​ក​ម្មា​ធិ ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្ដឹង​សុំឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សម្រេច​ពី​លទ្ធ ភាព​ស្តីពី​ការចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ បោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ នីតិកាល​ទី​៧ ។

២.​បណ្ដឹង​របស់​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​ប្ដឹង​សុំឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ សម្រេច​ពី​លទ្ធភាព​ស្តីពី​ការចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ បោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​.​។​ការសម្រេច​របស់​ក្រុមប្រឹក្សា​ធ​ម្មុ​ញ្ញា​បានធ្វើ​ឲ្យ​គណបក្សនយោបាយ​ចំនួន​១៨ ផ្សេង​ទៀ​ដែល​ត្រូវបាន គ​.​ជ​.​ប សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ សម្រាប់​ការជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ រីកថ្លើម​ព្រោះ​គេ​ស​ង្ខឹ​ម​ថា​ក្រៅពី​គណបក្ស​ប្រជាជន​ចេញ​កម្លាំង​ផ្សេងៗ​នឹង​មក​គាំទ្រ​គេ​វិញ​។​

​ទាក់ទង​ទៅនឹង​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ខាងលើនេះ លោក គីម​សួរ ភី​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​បាន​ប្រាប់​វិទ្យុ​បារាំង​RFI ថា​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ធ្វើ​ឲ្យ​ការប្រឹងប្រែង​គោរព​ច្បាប់​របស់​គណបក្ស​ភ្លើងទៀន​ទៅជា​អត់​ប្រយោជន៍​។ លោ​កថា​គណបក្ស​ភ្លើងទៀន​មិនទាន់​បញ្ជាក់​បានទេ​ថា នឹងត្រូវ​ធ្វើយ៉ាងណា​ជា​បន្ត ដោយ​រង់ចាំ​ការប្រជុំ​សម្រេច​ពី​ថ្នាក់ដឹកនាំ​គណបក្ស​។a candle con1 a candle cons 


​