» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8123 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698294 នាក់

ពន្ធដា​៩​ខែ​ប្រមូល​មិនទាន់​គ្រប់​​តាម​ផែនការ​ជញ្ជីងពាណិជ្ជកម្ម​មាន​ឱនភាព​តែ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ថា​សេដ្ឋកិច្ចកម្ពុជា​កើន​?

 

​ភ្នំពេញ​៖ សរុប​រយៈពេល ៩​ខែ ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ជាក់ស្ដែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ មាន​ចំនួន​ប្រមាណ​ជា ២៨០៦,៣៧​លាន​ដុល្លារ គឺ​បាន​ស្មើនឹង ៧៨,៥៧% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។ តែបើគិត​ត្រឹម​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ នេះ គឺ​សម្រេចបាន​ប្រមាណ​ជា ៣០៦០,៩៥​លាន​ដុល្លារ ស្មើនឹង ៨៥,៧០% នៃ​ផែនការ​ប្រចាំឆ្នាំ ២០២៣​។a kong vibol tax 

​នេះ​ជាការ​លើកឡើង​របស់លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកញ្ញា និង​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ នា​សាលប្រជុំ​សាលា​ជាតិ​ពន្ធដារ ក្រោម​វត្តមាន របស់លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២៣ កម្ពុជា​បាន និង​កំពុង​អនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា (DTA) ជាមួយ​រដ្ឋបាល​សារពើពន្ធ​ចំនួន ៩ រួមមាន ថៃ​, សិង្ហ​បុរី​, ព្រុយ​ណេ​, ចិន​, វៀតណាម​, តំបន់​រដ្ឋបាល ពិសេស​ហុងកុង​, ម៉ាឡេស៊ី​, ឥណ្ឌូណេស៊ី និង​កូរ៉េខាងត្បូង ខណៈ DTA កម្ពុជា​-​ម៉ា​កាវ ដែល​បាន​ចូល​ជា​ធរមាន និង​មាន​ប្រសិទ្ធភាព​អនុវត្ត ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៤ ហើយ DTA កម្ពុជា​-​តួ​ក​គី បានបញ្ចប់​នីតិវិធី​ផ្ទៃក្នុង ដើម្បី​ដាក់ឱ្យ​កិច្ចព្រមព្រៀង​ទាំងពីរ​ចូល​ជា​ធរមាន​។ សម្រាប់​រយៈពេល​៩​ខែ ឆ្នាំ​២០២៣ មាន​សហគ្រាស​ចំនួន ៣៤៧ បានស្នើ​សុំ​និង​ទទួលបាន​អត្ថប្រយោជន៍ ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​។

​ក្រៅពី​ជម្រុញ​ឲ្យ​មានការ​ពង្រឹង និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្ដល់សេវា​អ្នក​ជាប់ពន្ធ ការដាក់ចេញ​នូវ​អាទិភាព​ការងារ​និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន ក៏ដូចជា សាធារណជន​ទូទៅ ការលើកកម្ពស់​ការយ​ល់​ដឹង​និង​ការអប់រំ​អំពី​ពន្ធដារ ការពង្រឹង​ការបំពេញ​ការងារ​ដោយ​ផ្អែកលើ​និយាម​នីតិវិធី​ប្រតិបត្តិ​ការងារ (SOP) លើ​គ្រប់​ប្រភេទ​ការងារ​និង​ប្រភេទ​ពន្ធ ព្រមទាំង​ដាក់ចេញ​នូវ​អនុសាសន៍​គន្លឹះ​មួយចំនួនទៀត សម្រាប់​ការងារ​កែទម្រង់​ជា​លក្ខណៈ​ប្រព័ន្ធ​​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គាំទ្រ​លើ​ការដាក់ចេញ​នូវ​ចក្ខុវិស័យ​នៃ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​រដ្ឋបាល​សារពើពន្ធ (Tax Digital Transformation) ដើម្បី​កែប្រែ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ទៅជា​រដ្ឋបាល​សារពើពន្ធ​ជំនាន់ ៣.០ (Tax Administration 3.0) ស្របទៅតាម​បរិការណ៍​វិ​វត្ត​នៃ​រដ្ឋបាល​សារពើពន្ធ​ក្នុង​សកលលោក​។​

​ក្រៅពី​ការប្រមូល​ពន្ធ បើតាម​ក្រសួងពាណិជ្ជកម្ម​វិញ​បាន​ឲ្យ​ដឹងថា​៖​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​បណ្ដា​ប្រទេស​សមាជិក RCEP (Regional Comprehensive Economic Partnership) បាន​ទឹកប្រាក់ ៥ ៨១៣​លាន​ដុល្លារ កើនឡើង​២៣%​។​ចំណែក​បណ្តា​ប្រទេស​សមាជិក RCEP នាំចូល​មកកាន់​កម្ពុជា​វិញ​មាន​ទឹកប្រាក់ ១៦ ០០០​លាន​ដុល្លារ ថយចុះ​ចំនួន​១៧% ។​បើ​ប្រៀបធៀប​កម្ពុជា​នៅតែមាន​ឱនភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​បើ​ប្រៀបធៀប​ការនាំចេញ​នាំចូល​។​ជាងនេះទៀត​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ RCEP ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ មាន​ទឹកប្រាក់​ចំនួន ២១ ៨១៣​លាន​ដុល្លារ ថយចុះ​៩​ភាគរយ​។​

​កិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីតំបន់( RCEP )បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ ដោយ​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម ទំនិញ សេវាកម្ម និង​វិនិយោគ កាន់តែ​ធំ​ជាង​មុន ជាពិសេស​ផ្តល់​ទីផ្សារ​បន្ថែម​លើ​មុខទំនិញ​ថ្មី ចំនួន​រាប់រយ​មុខ​បន្ថែមទៀត សម្រាប់​ការនាំ​ចេញពី​កម្ពុជា​។​RCEP មានការ​ចូលរួម​ប្រទេស​ចំនួន​១៥ រួមមាន​៖ ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ និង​ដៃគូ​ពាណិជ្ជកម្ម​សេរី ចំនួន​៥​ទៀត មាន​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង​ណូ​វែ​ល​ហ្សេ​ឡង់​ដែល​សរុប​មាន​ប្រជាជន​ប្រមាណ ២ ២០០​លាន​នាក់ ឬ ៣០​ភាគរយ នៃ​ប្រជាជន​ពិភពលោក និង មាន​ទំហំ​ពាណិជ្ជកម្ម ២៨​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​។​

ទោះបីកម្ពុជាមានឱនភាពជ្្ជីងពាណិជ្ចកម្មក្តីតែ​សម្រាប់​កំណើនសេដ្ឋកិច្ច​អង្គការ មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​បន្ត​ងើបឡើង ក្នុង​អត្រា ៥,៣% ខ្ពស់ជាង​ឆ្នាំ​២០២២​ជាមួយនឹង​អត្រា​អតិផរណា​បន្ត​មាន​កម្រិត​ទាប​ប្រមាណ ២,៣% ហើយ​ប្រព័ន្ធ​ធនាគារ​បន្ត​មាន​ស្ថិរភាព​ជាមួយ​កំណើន​ឥណទាន​ទាប​ជាង​ឆ្នាំមុន​។​ការវាយតម្លៃ​របស់​លោក Davide Furceri ប្រធាន​បេសកកម្ម​សម្រាប់​កម្ពុជា នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ក្រោយពី​បាន​បំពេញបេសកកម្ម​ពិគ្រោះ​យោបល់​មាត្រា​ទី IV (Article IV Consultation) ប្រចាំឆ្នាំ​២០២៣ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨-៣១ ខែតុលា ឆ្នាំ​២០២៣​ពេល​ជួប​ជាមួយលោកស្រី​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ។​

​ក្រុម​បេសកកម្ម​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​បន្ត​ងើបឡើង ក្នុង​អត្រា ៥,៣% ខ្ពស់ជាង​ឆ្នាំ​២០២២​ជាមួយនឹង​អត្រា​អតិផរណា​បន្ត​មាន​កម្រិត​ទាប​ប្រមាណ ២,៣% ហើយ​ប្រព័ន្ធ​ធនាគារ​បន្ត​មាន​ស្ថិរភាព​ជាមួយ​កំណើន​ឥណទាន​ទាប​ជាង​ឆ្នាំមុន​។ ចំណែក​ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងមាន​កំណើន ៦​ភាគរយ​។សម្រាប់ ការព្យាករណ៍​របស់ IMF នាពេលនេះ សម្រាប់​សេដ្ឋកិច្ចកម្ពុជា គឺមាន​ម្រិ​ត​ទាប​ជាង ការព្យាករណ៍​របស់ខ្លួន កាលពី​ខែមេសា ដែលថា នឹងមាន​កំណើន ៥,៨​ភាគរយ ក្នុង​ឆ្នាំ ២០២៣ និង ៦,២​ភាគរយ ក្នុង ឆ្នាំ ២០២៤​។a kong vibol tax3 a kong vibol tax4 


​