» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1246 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767312 នាក់

អាល្លឺម៉ង់​៖​កម្ពុជា​នៅតែ​មានឱកាស​ទទួលបាន​ការបន្ត​ការអនុគ្រោះ​ពន្ធ​EBA​បើ​ដូរ​ជំហរ​!?

 

​ប្រទេស​អាល្លឺម៉ង់​៖ នៅក្នុង​សំណេរ​ជាង​ពីរ​បន្ទាត់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ស​សេ​រថា​៖ កម្ពុជា​នៅតែ​មានឱកាស​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ហៅ​កាត់​ថា​EBA​ដើម្បី​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដដែល​។ នោះ​ប្រសិនបើ​កម្ពុជា​បើកចំហ​បរិយាកាស​នយោបាយ និង​សិទ្ធិ​សង្គម​ស៊ីវិល​ឡើងវិញ​។ a alemagn1 

​បើតាម​ស្ថានទូត​នេះ​ជាការ​លើកឡើង​ដោយ លោក​ណូ​បែរ​បា​ថឹ​ល​( Nobert BARTHLE )​សមាជិក​សហព័ន្ធ​អាល្លឺម៉ង់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ នៃ​ប្រទេស​អាល្លឺម៉ង់ ក្នុងជំនួប​ជាមួយ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​កុម្ភៈ​ឆ​នាំ​២០១៩​។ បើតាម​ស្ថានទូត​អាល្លឺម៉ង់​បន្ថែមថា​៖ «​យើង​ត្រូវ​កសាង​ទំនុកចិត្ត​ឡើងវិញ​និង​ស្វែងរក​ដំណោះស្រាយ​»​។​

​ផ្ទុយ​ពី​ទូត​អាល្លឺម៉ង់ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ហ៊ុន សែន វិញ ពុំមាន​ឃើញ​លើកឡើង​ពី​បញ្ហា​EBA​នេះ​ទេ​នៅក្នុង​ជំនួប​ជាមួយ​លោក លោក​ណូ​បែរ​បា​ថឹ​ល​( Nobert BARTHLE )​សមាជិក​សហព័ន្ធ​អាល្លឺម៉ង់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ នៃ​ប្រទេស​អាល្លឺម៉ង់​នោះ​។ ប៉ុន្តែ​បានបញ្ជាក់​សារជាថ្មី​ថា អាល្លឺម៉ង់​នៅ​គាំទ្រ និង​បន្ត​សហការ​ជាមួយ​កម្ពុជា ក្នុង​ការជួយ​ដល់​វិស័យ​កសិកម្ម អគ្គិសនី​ការប្រើប្រាស់​ផ្ទាំង​សូ​ឡា ប្រព័ន្ធ​ស្រោចស្រព​ទឹក និង​ជំរុញ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ជាមួយ​កាសែត​ថា​លោក​មិន​បានដឹង​អ្វីដែល​អាល្លឺម៉ង់​លើកឡើង​នោះទេ ប៉ុន្តែ​លោក​បញ្ជាក់ថា កម្ពុជា​នៅតែ​រក្សា​ដូច​មុន​ដដែល​។ 

​សូមបញ្ជាក់ថា អាល្លឺម៉ង់ គឺជា​សមាជិក​សំខាន់​មួយ​របស់​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ​២០១៩ បានប្រកាស​អំពី​ការចាប់ផ្ដើម​នីតិវិធីរ​បស់​ខ្លួន​ឈានទៅ​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​ពី​កម្ពុជា​ឬ​ហៅ​កាត់​ថា​EBA​។​

​ដោយឡែក សមាជិកសភា​អាមេរិក​ពីររូប គឺ លោក Alan Lowenthal និង លោក Steve Chabot កាលពី​ថ្ងៃ​អង្គារ ក៏បាន​ដាក់​សេចក្តីស្នើច្បាប់​របស់ខ្លួន​ដោយ​ជំរុញ​ឲ្យ លោក ដូ​ណា​ល់ ត្រាំ ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ដោយ​អះអាងថា កម្ពុជា​មានការ​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​៕a alemagn a aleumanh