» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8002 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698173 នាក់

រថយន្ត​ឡិច​ស៊ិ​ស​៣០០​ដឹក​ជ្រូក​ក្លាស្សេ ១១០​ក្បាល​លោត​ឆ​ត្រ័ នាំចូល​គយ​ចាប់​ដុតចោល​

​ខេត្តបាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២៤ នៅ​ភូមិសាស្ត្រ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង មន្ត្រី​នៃ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៤ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់​ត្រួតពិនិត្យ​រថយន្ត​ម៉ាក LEXUS ១​គ្រឿង​ដែល កំពុង​ដឹកជញ្ជូន​ជ្រូក​ក្លាស្សេ​ចំនួន ១១០​ក្បាល ទម្ងន់​ប្រមាណ ៨៨០​គីឡូក្រាម ដែល​ធ្វើដំណើរ​ចេញពី​តំបន់​ព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ពុំមាន​ឯកសារ​បែបបទ​នាំចូល​។​នេះ​បើតាម​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​a pic car2 

​បន្ទាប់មក នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៤ មន្ត្រី​គយ​និង​រដ្ឋាករ​ក៏បាន​ស្នើ​កិច្ចសហការ​ពី​មន្ត្រី​នៃ​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តបាត់ដំបង (​ក​.​ប​.​ប​) ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រកសា​រ​ធាតុគីមី និង​គុណភាព​។ ជា​លទ្ធផល ជ្រូក​ក្លាសេ​ទាំងអស់ ខូចគុណភាព វេច​ខ្ចប់​គ្មាន​អនាម័យ និង​ដឹកជញ្ជូន​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​។ ចុ​ក្រោយ​សមត្ថកិច្ច​ចម្រុះ​បាន​សុំ​ការអនុញ្ញាត​ពី លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​ដោយ​មិន​ស្តាយស្រណោះ​ឬ​ទុក​ខ្លះ​សម្រាប់​ខ្វៃ​ក្លែម​សា​បៀ​ឡើយ ។​

តាម​ការកត់សម្គាល់​ឡាន​មួយគ្រឿង​នេះ​ជា​ឈ្មួញ​តូចតាច​លោត​ឆ​ត្រ័​រត់​មិន​រួច​ទេ​តែបើ​ឈ្មួញ​ធំ​ដឹក​តាម​កុង​តឺ​ណឺ​បែប​មិន​អី​ទេ​មើលទៅ​។​គេ​ក៏មិនដឹងថា​ករណី​យ៍​ចឹ​ង​ម្ចាស់​ឡាន​ត្រូវ​ចំណាយ​ប៉ុន្មាន​ថែម​ពីលើ​ជ្រូក​ទៀត​ទេ​ដើម្បី​បាន​រួចខ្លួន​និង​បាន​ឡាន​មកវិញ​នោះ​?​។​a pic car a pic car1 a pic car3 

​