» ពីរ​ថ្ងៃ​ឆេះ​បី​កន្លែង​បំផ្លាញ​លុយ​ខ្ទង់លាន​ដុល្លារ​អាមេរិក​ » ចាប់បាន​ហើយ​ចោរឆក់​កាបូប​គូ​ដណ្ដឹង​របស់លោក Christ ដែលជា Vlogger ល្បី​ជួយ​ផ្សាយ​ពី​សក្ដានុពល​កម្ពុជា » កុំ​ចេះតែ​ហ៊ាន​អា​រឿង​ស​សេរ​ប្រៀបធៀប​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន​នោះ​? » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញា​ការពារ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ឈើកាច់​បាភ្នំ មិនឱ្យ​មានការ​បំផ្លាញ​ឡើយ​ » ប្រមុខ​ណា​តូ​ស​សើរ​ត្រាំ​រឿង​ចរចារ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​តែ​មិន​ចង់​ឲ្យ​និយាយ​រឿង​យក​ហ្គ្រី​ន​ឡែ​ន​! » ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ​កែលម្អ​ទីតាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ភ្នំ​ខ្នង​ផ្សារ » ពលរដ្ឋ ហ្គ្រី​ន​ឡែ​ន សម្រេចចិត្តថា​មិនទាន់​ចង់បាន​ឯករាជ្យ​ពី​ដា​ណឺ​ម៉ាក​បន្ទាប់ពី​លោក​ដូ​ណា​ល់​ត្រាំ​មានបំណង​ចង់​ទិញយក​ » ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន​ឲ្យ បន្ត​ប្រកាន់​«​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ​ស្អាត​ជាប្រចាំ​» លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន » កម្ពុជា​នឹង​បាន​ហូប​គ្រឿងក្នុង​និង​សាច់​បង្កក​នាំចូល​វិញ​ហើយ​! » ជិត​១​ខែ​ទើប​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកបើក​ឡាន​បុក​អ្នកជិះ​កង់​ហាត់ប្រាណ​បាន​ » នគរបាល​កំពុង​ស្វែងរក​ជនជាតិ​ចិន​៤​នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា​លើ​បុគ្គលិក​ខ្មែរ ៣​នាក់ ក្នុង​កាស៊ីណូ Gold City » ចរចាណៅអារ៉ាប៊ីសាអ៊ូឌីតអ៊ុយក្រែនព្រមឈប់បាញ់៣០ថ្ងៃតាមសំណើរអាមរិកតែមិនដឹងថាថារុស្ស៊ីព្រមឬអត់? » កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​នៅ​បាត់ដំបង មាន​តម្រូវ​ការទិញ​គោ​ពី​កសិករ​ក្នុង​ចំនួន​១០,០០០ ទៅ​១,៥០០០​ក្បាល ជា​រៀងរាល់ឆ្នាំ » អតីត​ប្រធានាធិបតី​ហ្វីលីពីន​ឌុយ​តឺ​តេ​ត្រូវបាន​ចាប់ខ្លួន​តាម​ដិ​ការ ករណី​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន » រដ្ឋមន្ត្រី​បរិ​ស្ថា​សារភាពថា​មន្ត្រី​គាត់​ធ្វើឱ្យ​ខូចការ​ណ៍​ដោយសារ​ការងារ​យឺត ករណី​ចាប់បាន​រោងចក្រ​បង្ហូរទឹក​កខ្វក់​ចូល​ស្ទឹង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2479 នាក់

ម្សិលមិញ 1961 នាក់

សរុប 16234836 នាក់

ទូត​អាមេរិក​ណែនាំ​ប្រធាន​ជំនួយ​អភិ​វ​ឌ្ឈ​ន៍​ថ្មី​អាមេរិក​ថ្មី​ជូន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា​

​ភ្នំពេញ​៖​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​វេលា​ម៉ោង នា​ព្រឹក​ថ្ងៃ ទី​១៣ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​។a veng us

​ឯកឧត្តម​រដ្ឋមន្ត្រី​តាមរយ​: ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង និង​អភិវឌ្ឍ​កម្ពុជា ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​ផងដែរ ។​ឯកឧត្តម​ថា​រាល់​គម្រោង ឬ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ USAID បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មាន ការរីកចម្រើន ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល កែប្រែ​កម្រិតជីវភាព និង​បង្កើន​បរិមាណ​ផលិត​ប្រកបដោយ​និរន្តរភាព តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​សមស្រប ទំនើប​ទាន់សម័យ ធន​នឹង​ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍ សំដៅ​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជាពិសេស​កិច្ចសហការ​បានល្អ​ប្រសើ​រ​រវាង​ក្រសួង និង​ទីភ្នាក់ងារ USAID ក្នុងការ អនុវត្ត​គម្រោង​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​។ ឯកឧត្តម​ឯកអគ្គ​រដ្ឋ ទូត​អាមេរិក​ក៏បាន​ណែនាំ​នាយក​ទីភ្នាក់ងារ​ជំនួយ​អភិ​វ​ឌ្ឈ​ន៍​អាមេរិក​( USAID )​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បំពេញការងារ សម្រាប់​វិស័យ​កសិកម្ម ដោយ​សង្ឃឹមថា​លោកស្រី​នឹង​រួមសហការ​បានល្អ​ជាមួយ​ក្រសួង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព និរន្តរភាព និង​វិបុលភាព នាពេល​អនាគត​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ផងដែរ​ថា ស្ថានទូត​នឹង​រៀបចំ​សម្ពោធ​ការិយាល័យ US Department of Agriculture ក្នុងពេល​ឆាប់ៗ​ខាងមុខ ហើយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សង្ឃឹមថានឹង​អញ្ជើញ​ឯក​រដ្ឋមន្ត្រី​ទៅ​ចូលរួម​ផងដែរ​។ ការិយាល័យ​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​តាមរ​យ​:​ការបណ្តុះ​បណ្តា​ធនធានមនុស្ស និង​ការផ្សព្វផ្សាយ​បច្ចេកទេស​ថ្មីៗ​ដែលជា​យន្តការ​គន្លឹះ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​។ ដោយឡែក​ចំពោះ​គម្រោង Harvest 2 ទាក់ទង​អនុវិស័យ​សាកវប្បកម្ម ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​ត្រជាក់ Cold Chain Logistic System ដោយ​ប្រើ​សូ​ឡា ដើម្បី​ជួយ​ដល់​វិស័យ​ដឹកជញ្ជូន​បន្លែ ផ្លែឈើ ត្រី សាច់​កម្ពុជា​ឲ្យ​កាន់ តែ​ល្អប្រសើរ ធានាបាន​គុណភាព សុវត្ថិភាព និង​តម្លៃ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថា​នឹង​រៀបចំ​កម្មវិធី​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ចុះទៅ​រួមគ្នា​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ជាក់ស្តែង​លើ​លទ្ធផល​សម្រេចបាន​រប​ស់​គម្រោង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ​គម្រោង Cold Chain Logistic System ព្រោះ​លោក​បញ្ជាក់ថា​វា​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ផលិតកម្ម​បន្លែ ផ្លែឈើ ត្រី សាច់​ឲ្យ​កាន់តែ​ល្អប្រសើរ​ជា​ជំហានៗ​ផ្អែកទៅលើ​ក​ស្តង់ដារ​ផលិត វេច​ខ្ចប់ ថែ​ក្សា​រ ដឹកជញ្ជូន និង​ដាក់តាំង​បង្ហាញ​ពិតប្រាកដ​មួយ ដែល​ត្រូវបាន​ទទួលស្គាល់​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។​​លោក​បានបញ្ជាក់​បន្ថែម​ថា នេះ​គឺជា​គម្រោង​ដែល​ក្រសួង​ចង់បាន​ដើម្បី​លើកកម្ពស់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម បង្កើន​ផលិតកម្ម និង​ធានា​គុណភាព​កសិផល សុខភាព​អ្នក​បរិភោគ និង​កំណើន​តម្លៃបន្ថែម​។​ចុងក្រោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​សុំ​ឯកអគ្គរដ្ឋទូត​ឲ្យ​ជួយ​ពិនិត្យ​លើ​ការកសាង​ធនធានមនុស្ស​ទាំង​វិស័យ​ឯកជន មន្ត្រីរាជការ និង​ប្រជាកសិករ​ក្នុង​សហគមន៍ ដើម្បី​បំពេញបន្ថែម​នូវ​សមត្ថភាព​ក្នុងការ​អនុវត្ត​បច្ចេកវិទ្យា​ថ្មីៗ សមស្រប និង​មាន ប្រសិទ្ធភាព ស្របទៅតាម​ការវិវឌ្ឍ​ន៍​រីកចម្រើន​ទាំង​សេដ្ឋកិច្ច​និង​សង្គម​ពិសេស​ស្របតាម​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​ឆ្ក​ង​កូ​វិដ​-១៩ និង​ទិសដៅ​នៃ​ការនាំចេញ​នាពេល​អនាគត​៕​ទូ​លូ​a veng us1