» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5162 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695333 នាក់

រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដឹកជញ្ជូន​បង្ហើប​រឿង​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ​តែ​មិន​ប្រាប់​ទីតាំង​!?

 


​ភ្នំពេញ​៖​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ បាន​ថ្លែង​បង្ហើប​ឲ្យ​ដឹងថា រាជធានី​ភ្នំពេញ​នឹងមាន​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ តែ​មិនទាន់​ប្រាប់​ទីតាំង​និង​ពេលវេលា​សាងសង់​ឡើយ​។​a sun chan1 

​ពេល​ចុះ​ត្រួតពិនិត្យ​ស្ពាន​ជ្រោយចង្វារ​ទី​១ (​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​) ដើម្បី​ត្រៀម​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​៣​មេសា​ខាងមុខនេះ លោក ស៊ុន ចាន់ថុល ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖ «​សម្តេច​បានស្នើ​សុំឱ្យ​មិត្ត​កូរ៉េ​ជួយ​សាងសង់​ស្ពាន​មួយ​ដែរ​នៅ​ភ្នំពេញ ដោយសារ​មាន​ស្ពាន​ចិន ស្ពាន​ជប៉ុន ប៉ុន្តែ​មិនទាន់​ឃើញ​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​ភ្នំពេញ​។

អ៊ីចឹង​! យើង​ត្រៀម បន្តិចទៀត ក្រែងលោ​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​»​។​​ទាក់ទង​រឿង​ជំនួយ​សង់ស្ពាន់​ផ្លូវ​នេះ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បន្ថែមថា បើ​មាន​ប្រទេស​ណា​ផ្សេងទៀត ចង់​ជួយ​សាងសង់​ស្ពាន​នៅ​កម្ពុជា​ដែរនោះ គឺ​រាជរដ្ឋាភិបាល​ស្វាគមន៍​ទាំងអស់ ដោយ​ពុំមាន​ការរើសអើង​ឡើយ ឱ្យតែ​គោរព​អធិបតេយ្យភាព​កម្ពុជា​។​

​សូម​រំលឹកថា​កាលពី​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅនេះ​លោក ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ លោក មួន ចេ​អ៊ី​ន បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ នៅ​កម្ពុជា​ដែល​ក្នុងនោះ​បានផ្តល់​ថវិការ​៧០០​លាន​ដុល្លារ​សម្រាប់​ជួយ​កិច្ចអភិវឌ្ឍន៍​រយះពេល​៣​ឆ្នាំ ។ នៅមុន​ដំណើរ​ទស្សនកិច្ច​នេះ មានការ​រំពឹងថា ភាគី​ទាំង​២​កម្ពុជា​កូ​រ៉ែ នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ភ្ជាប់​ពី ពី​តំបន់​ជ្រោយចង្វារ ទៅកាន់​តំបន់​ស្វាយជ្រំ​អ​រី​យ៍​ក្សត្រ​។ ប៉ុន្តែ​ភាគី​ទាំង​២ មិនបាន​ចុះ​កិច្ចព្រមព្រៀង​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការសាងសង់​ស្ពាន​នេះឡើយ​។​

​គម្រោង​សាងសង់​ស្ពាន​ជ្រោយចង្វា​-​ស្វាយជ្រុំ​នេះ កន្លងមកត្រូវបាន​ភាគី​ចិន សិក្សា​ចប់​ម្តង​រួចហើយ ប៉ុន្តែ​បច្ចុប្បន្ន​គម្រោង​នេះ គឺ​ស្ថិតក្រោម​ការសិក្សា​គម្រោង​របស់​ភាគី​កូរ៉េ​វិញ​ម្តង​៕a sun chan4 
​