» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5073 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695244 នាក់

អ្នក​ចង់ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​អូស្ត្រាលី​ប្រ​យ​ត្ន័​ចាញ់បោក​ព្រោះ​មិនទាន់​ចេញ​សាច់​ ​ការ​អី​ទេ​!

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៣០ សីហា​នេះ បានឱ្យដឹងថា ថ្មីៗ​នេះ រដ្ឋាភិបាល​អូស្ត្រាលី បានប្រកាស់​អំពី​ការបង្កើត​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី (Australian Agriculture Visa) ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វះខាត​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​អូស្ត្រាលី​។​ទោះបី​មិនទាន់​ចេញ​ជា​សាច់​ការ​អ្វី​ក៏ដោយ​ក៏​ក្រសួង​ការងារ​បាន​ព្រមាន​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី (Australia)​។a australy worker1

ការព្រមាន​នេះ ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ចរចា ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី​នៅឡើយ ដើម្បីឱ្យ​អូស្ត្រាលី​ទទួលយក​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​នេះ​ក្រោម​ទិដ្ឋាការ​ប្រភេទ​«​កសិកម្ម​អូស្ត្រាលី​» (Australian Agriculture Visa)​។​ ចាប់ពី ឆ្នាំ​២០១៧​មក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​អូស្ត្រាលី ទាំង​កម្រិត​រដ្ឋ និង​រដ្ឋាភិបាល​សហព័ន្ធ ដោយ​ក្រសួង បាន​ផ្ញើជូន​រដ្ឋមន្ត្រីក្រសួង​មុខរបរ ក្រសួង​កិច្ចការនារី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជួយ នាយករដ្ឋមន្ត្រី​លើ​វិស័យ​សេវាសាធារណៈ​អូស្ត្រាលី តាមរយៈ​លិខិត​លេខ 02 I 7M.L.V.T ចុះ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ ជាពិសេស​បាន​ពិភាក្សា​ការងារ​នេះ​ជាមួយ​ស្ថាន​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​សមាគម​កសិកម្ម និង​សហគ្រាស ធុន​តូច​អូស្ត្រាលី​ជា​បន្តបន្ទាប់​ផងដែរ​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បញ្ជាក់ថា ក្នុងដំណាក់កាល​ដែលរ​ដ្ឋា​ភិ​បាល​អូស្ត្រាលី​ពុំទាន់​សម្រេច​ថា​នឹង​ផ្តល់​ទិដ្ឋាការ​នេះ ជូន​កម្ពុជា​នៅឡើយ សូម​សាធារណជន មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​រាល់​ការផ្សព្វផ្សាយ​អំពី​ការជ្រើសរើស និង​បញ្ជូន ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី ដោយ​ទីភ្នាក់ងារ​ជ្រើសរើស ឬ​អង្គភាព​ណាមួយ​។​​ក្រសួង​សូម​បញ្ជាក់ជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា អនុក្រឹត្យ​លេខ​១៩០ ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១១ ស្តីពី​ការគ្រប់គ្រង​លើ​ការបញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​បរទេស​តាមរយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន បានកំណត់ ថា “​ពលករ សំដៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ ដែល​ស្ថិតនៅ​គ្រប់​ដំណាក់កាល​ទេសន្តរប្រវេសន៍​ការងារ ចាប់ពី​ពេល​ចុះកិច្ចសន្យា​សេវា​រក​ការងារ​ឱ្យធ្វើ​ជាមួយ​ទីភ្នាក់ងារ​ជ្រើសរើស រហូតដល់​ពេលធ្វើ​មាតុភូមិនិវត្តន៍​។ ទន្ទឹម នឹង​នេះ ក៏​រាប់បញ្ចូល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ដែល​ទៅធ្វើ​កម្មសិក្សា​ផង និង​ធ្វើ​ការងារ​ផង​នៅ​បរទេស ហើយ​មាន កិច្ចសន្យា​ត្រឹមត្រូវ ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​" អនុក្រឹត្យ​ក៏បាន ចែងថា “​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ក្រសួង​មាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង​លើ​ការបញ្ជូន​ពលករ​ខ្មែរ​ទៅ ធ្វើការ​នៅ​បរទេស ដោយ​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​។​”

​សូម​បញ្ជាក់ដែរថា​កន្ល​ង​ទៅ ពលករ​ចំណាកស្រុក​ខ្មែរ មិនតិច​នាក់​ទេ​បាន​ចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន​ឯកជន​ដែល​ប្រកាស​ជ្រើសរើស​ពលករ​ឱ្យទៅ​ធ្វើការ​នៅ​បរទេស ដូចជា​នៅ​ប្រទេស​ថៃ​(Thailand) ម៉ាឡេស៊ី (Malaysia) កូរ៉េខាងត្បូង (Korea) ចិន (China) ជប៉ុន (Japan) ឬ អារ៉ាប់​រួម (United Arab Emirates) ជាដើម ជា​ថ្នូរ​នឹង​ការ​សន្យាថា នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់ ឬ​ជីវភាព​ធូរធារ​។ ក៏ប៉ុន្តែ ពួកគេ​ទាំងនោះ​ជា​ញឹកញាប់​ទទួលរង​នូវ​ការខាតបង់​ប្រាក់កាស ពេលវេលា និង​ខ្លះ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សុខភាព និង​ជីវិត​ទៀតផង ដោយសារ​ធ្វើការ​ខុសច្បាប់​គ្មាន​លិខិតស្នាម​នៅ​ប្រទេស​គេ អំពើ​ជួញដូរ​មនុស្ស ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ឬ​អំពើ​ទាសភាព​សម័យ​ទំនើប​ជាដើម​។a australy worker a australy worker2 


​