» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7260 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697431 នាក់

អាជ្ញាធរ​ឥណ្ឌា​សម្រុកចូល​៖​ការិយាល័យ​របស់​ទូរ​ទស្សន៍​អង់គ្លេស BBC​បន្ទាប់ពី​ផ្សាយ​រឿងអាស្រូវ​នាយករដ្ឋមន្ត្រី​

 

​ប្រទេស​ឥណ្ឌា​៖​ការិយាល័យ​របស់​ទូរ​ទស្សន៍​អង់គ្លេស BBC ជាប់​ក្នុង​សំណាញ់​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ពន្ធដារ​ឥណ្ឌា​។ នៅ​ថ្ងៃ​អង្គារ​ទី ១៤​កុម្ភៈ មន្ត្រី​ពន្ធដារ​ឥណ្ឌា​បាន​ចុះទៅ​ឆែកឆេរ ការិយាល័យ​របស់​ទូរ​ទស្សន៍​BBC នៅក្នុង​ទីក្រុង​ញូ​វ​ដេលី និង​ទីក្រុង​ប៊ុ​ម​បៃ​។ ការចុះ​ឆែកឆេរ ធ្វើឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ ដែល​ទូរទស្សន៍​អង់គ្លេស​បញ្ចាំង​ផ្សាយ ភាពយន្ត​ឯកសារ​ដែល​និយាយ​ពី​តួនាទី​របស់លោក​នាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី នៅក្នុង​ជម្លោះសាសនា​ដ៏​ហិង្សា នៅ ឆ្នាំ ២០០២ ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោច ១០០០​នាក់​។a bbc india1

​នៅក្នុង​សេចក្តីថ្លែងការណ៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​BBC បាន​និយាយថា អាជ្ញាធរ​ពន្ធដារ​ឥណ្ឌា​បាន​ចូល​ឆែកឆេរ និង​បិទ​ខ្ទប់​ការចេញចូល ក្នុង​ការិយាល័យ​និពន្ធ​របស់ BBC នៅ​ទីក្រុង​ញូ​វ​ដេលី និង​ក្រុង​ប៊ុ​ម​បៃ កាលពី​ថ្ងៃ អង្គារ​។ នៅពេល​ក្រុម​ទូរទស្សន៍​ត្រូវ​រើ​កន្លែង​ផ្សាយ បណ្តោះអាសន្ន ទៅ​នៅ​អគារ​ជិតខាង BBC អះអាង​សហការ​ពេញទំហឹង​ជាមួយ​អាជ្ញាធរ​ឥណ្ឌា ដោយ​សង្ឃឹមថា ការស៊ើបអង្កេត​នឹង​អាច​បិទ​បញ្ចប់ ក្នុងពេល​ដ៏​ឆាប់​។​​បុគ្គលិក​ម្នាក់​របស់ BBC​បាន​និយាយប្រាប់​អ្នកកាសែត​ថា មន្ត្រី​ឥណ្ឌា​បាន​រឹបអូស​យក​ទូរស័ព្ទ​ទាំងអស់ និង​បាន​បញ្ជា​ហាម​មិន​ឲ្យ​គេ​ចាក​ចេញពី​ទីស្នាក់ការ​របស់ BBC​។​

​មន្ត្រី​ពន្ធដារ​ឥណ្ឌា​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារ​អង់គ្លេស Reuters ថា រដ្ឋាភិបាល​កំពុងបើក​ដំណើរការ​ស៊ើបអង្កេត នៅក្នុង​ការិយាល័យ BBC​។​​ក្រសួងការបរទេស​អង់គ្លេស​ប្រកាសថា ក្រសួង​តាមដាន​ជាប់​ជានិច្ច​ករណី​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ឥណ្ឌា នៅក្នុង​ការិយាល័យ​និពន្ធ​របស់ BBC នៅ​ទីក្រុង​ញូ​វ​ដេលី និង​ប៊ុ​ម​បៃ​។ គណបក្សប្រឆាំង​ឥណ្ឌា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ចេញមុខ​ថ្កោលទោស សកម្ម​ភាពចុះ​ឆែកឆេរ​ការិយាល័យ​រប​ស់ BBC នៅ​ឥណ្ឌា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​Reuters​។​

​អ្នកនាំពាក្យ​របស់​គណ​បក្ស​កាន់អំណាច​BJP របស់លោក​នាយករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី​បាន​និយាយប្រាប់​អ្នកកាសែត កាលពី​ថ្ងៃ​អង្គា​រថា ការងារ​របស់​មន្ត្រី​ពន្ធដារ នៅ​ការិយាល័យ BBC​ធ្វើឡើង​ទៅតាម​ច្បាប់ និង​ថា ទូរទស្សន៍ BBC​បាន​ផ្សព្វផ្សាយ​ការឃោសនា​ប្រឆាំង​ឥណ្ឌា​។ សកម្ម​ភាពចុះ​ឆែកឆេរ​ការិយាល័យ BBC នៅ​ឥណ្ឌា ធ្វើឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ដែល រដ្ឋាភិបាល​រិះគន់​ទូរទស្សន៍​អង់គ្លេស ដែល​បាន​ចាក់ផ្សាយ​ភាពយន្ត​ឯកសារ និយាយ​ពី​តួនាទី​របស់លោក​នាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី នៅក្នុង​រលក​ហិង្សា ឆ្នាំ ២០០២​ដែល​បានសម្លាប់​មនុស្ស យ៉ាងតិច ១​ពាន់​នាក់​។​

​ភាពយន្ត​ឯកសារ​របស់ BBC ដែល​ចែកជា​២​វគ្គ ដកស្រង់​ខ្លឹមសារ ក្នុង​ឯកសារ​សម្ងាត់​របស់​ក្រសួងការបរទេស​អង់គ្លេស ដែលថា លោក​ណារិន​ដ្រា ម៉ូ​ឌី ដែល​នៅ​ធ្វើជា​ប្រមុខ​ដឹកនាំ​រដ្ឋ Gujarat នៅ​ឆ្នាំ​២០០២ បាន​បញ្ជា​ឲ្យ​ប៉ូលិស​បិទ​ភ្នែក មិន​អន្តរាគមន៍​ក្នុង​ជម្លោះ​ដ៏​ហិង្សា ដែល​បង្កឡើង​ដោយ​ក្រុម​សាសនា​ហិណ្ឌូ ទៅលើ​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម ដែលមាន​ចំនួន​ភាគតិច​នៅ​ឥណ្ឌា​។ របាយការណ៍​របស់​ក្រសួងការបរទេស​អង់គ្លេស នា​សម័យ​នោះ បានចេញ​សេចក្តី​សន្និដ្ឋានថា ពិត​ជាមាន​យុទ្ធនាការ​បោសសម្អាត​ជាតិ​ពិ​ន្ធុ និង ការបើក​ឲ្យ​មាន​បរិយាកាស​និ​ទណ្ឌ​ភាព ពី​សំណាក់​មេដឹកនាំ​រដ្ឋ Gurajat ដែល​គ្មាន​អ្នកណា​ក្រៅពី លោក​ណារិន​ដ្រា ម៉ូ​ឌី ដែល​ត្រូវតែ​ជា​អ្នកទទួលខុសត្រូវ​ដោយផ្ទាល់​លើ​អំពើហិង្សា​សម្លាប់​មនុស្ស​។​

​ដឹកនាំ​រដ្ឋ​Gujarat ពី​ឆ្នាំ ២០០១ រហូតដល់​ក្លាយជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ឆ្នាំ ២០១៤ លោក​ណារិន​ដ្រា ម៉ូ​ឌី​ធ្លាប់​ត្រូវ​អាមេរិក​ហាម​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក មួយរយៈ ដោយសារ​អំពើហិង្សា នៅ​Gujarat​។​
​នៅ​ឆ្នាំ ២០១៩ គណៈកម្មការ​ស៊ើបអង្កេត​ឥណ្ឌា​ធ្លាប់​វាយតម្លៃថា គេ​រក​មិនឃើញ​ភស្តុតាង​ដែល​បញ្ជាក់ថា អំពើហិង្សា​ដែល​សម្លាប់​ភាគច្រើន​អ្នក​កាន់សាសនា​អ៊ីស្លាម ត្រូវបាន​ជំរុញ​លើកទឹកចិត្ត​ដោយ​ថ្នាក់ដឹកនាំ​រដ្ឋ​។ តុលាការ​កំពូល​ឥណ្ឌា​ផ្ទាល់ ធ្លាប់បាន​សម្រេច នៅ​ឆ្នាំ ២០១២​ថា លោក​ណារិន​ដ្រា ម៉ូ​ឌី គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា នៅ​រដ្ឋ​Gujarat៕​អត្ថបទ​វិទ្យុ​បារាំង​a bbc india 

​