» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1655 នាក់

ម្សិលមិញ 5378 នាក់

សរុប 14080948 នាក់

ភាគី​កូរ៉េខាងជើង​ដូរ​កម្មវិធី​ប្រជុំ រឿង​បញ្ជូន​ធាតុ​ទា​ហ៊ាន​អាមេរិក​ពី​កូរ៉េ​ដោយ​មិន​ប្រាប់​មុន​!

 

​កូរ៉េ​៖ ក្រុមមន្ត្រី​កូរ៉េខាងជើង បាន​លក់​មុខ ប្រតិភូ​មកពី​សហរដ្ឋ​អាមេរិក ដោយ​មិន​បង្ហាញខ្លួន​នៅក្នុង​ជំនួប​ពិភាក្សា​មួយ ស្តីពី​ការប្រគល់​អ​ដិ្ឋ​ធាតុ​ទាហាន​អាមេរិក ដែល​បាន​ស្លាប់ចោល​ឆ្អឹង​នៅ​សម័យ​សង្គ្រាម​កូរ៉េ​កាលពី​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ ទៅកាន់​មាតុប្រទេស​វិញ​ដោយ​ទុក​ឲ្យ​ក្រុមមន្ត្រី​អាមេរិក​បាន​ចំណាយពេល​អង្គុយ​រង់ចាំ អស់​មួយសន្ទុះ​ធំ​ទៅហើយ នៅឯ​តំបន់​ព្រំដែន​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​។ a korea us for1 

​សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​៖​កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​លើក​ទៅធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ខាងមុខ​វិញ ប៉ុន្តែ​កាលបរិច្ឆេទ​ថ្មី​នេះ ពុំ​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​នោះឡើយ ។​​ក្រោយពី​ការហៅ​ទូរស័ព្ទ​ទៅ​សួរនាំ​ភាគី​កូរ៉េខាងជើង ក្រុមមន្ត្រី​អាមេរិក​ត្រូវបាន​ជូនដំណឹង​មកវិញ​ថា កិច្ចពិភាក្សា​ត្រូវធ្វើ​ការកែសម្រួល ដោយ​កូរ៉េខាងជើង ហាក់​ចង់​ឲ្យ​មាន​វត្តមាន​របស់​មេបញ្ជាកា​រ​យោធា​អាមេរិក​នៅឯ​តុ​ប្រជុំ​ដើម្បី​ព​ន្លឿ​ន​នីតិវិធី​នៃ​ការប្រគល់​អដ្ឋិធាតុ​ទ័ព​អាមេរិក​។​

​បញ្ហា​នៃ​ការប្រគល់​ធាតុ​ទាហាន​អាមេរិក ពី​កូរ៉េខាងជើង​ទៅ​សហរដ្ឋអាមេរិក​វិញ​នោះ គឺជា​បញ្ហា​ដ៏​អូសបន្លាយ​មួយ រវាង​ប្រទេស​ទាំងពីរ​ចាប់​តាំងតែ​ពី​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់ទៅ ដោយ​បទ​ឈប់​បាញ់ កាលពី​ឆ្នាំ ក្រសួងការពារជាតិ​អាមេរិក​បាន​ឲ្យ​ដឹងថា​មាន កងទ័ព​អាមេរិក​ជិត ៨,០០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​សមរភូមិ​នៃ​សង្គ្រាម មិនទាន់​ត្រូវបាន​ប្រគល់​មក​ប្រទេស​កំណើត​វិញ​ឡើយ​។​

​កិច្ចចរចា​អំពី​បញ្ហា​ខាងលើ​ឡើងវិញ​នេះ ជា​ចំណុច​មួយ ក្នុងចំណោម​គោលដៅ​ទាំង​ធំៗ​ទាំង​០៤ ធ្វើឡើង​ក្នុង​សេចក្តីថ្លែងការណ៍​រួម របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅឯ​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​ក្នុងប្រទេស​សិង្ហ​បុរី​រវាង​មេដឹកនាំ​ទាំងពីរ កាលពី​ថ្ងៃទី​១២ ខែមិថុនា​។​a korea us foreigner 

​ថ្មីៗ​នេះ​លោក Trump ប្រកាស​ផ្សាយ​ជា​សាធារណៈ​នូវ​លិខិត​របស់លោក Kim Jong-un លើ Twitterក្រោយពីលេចនូការអាក់អន់ចិត្តពីភាគីកូរ៉ខាងជើងថាអាមេរិកបង្ខំឲ្យកូរ៉េធ្វើតែម្ខាង ។​តាម​ទីភ្នាក់ងារ​បារាំង​AFP ឲ្យ​ដឹងថា លោក Kim បាន​សរសេរ​លិខិត​មាន ៤​វគ្គ ហើយ​បង្ហាញឡើង​នូវ​ក្តីសង្ឃឹម​អំពី “​អនាគត​ថ្មី​មួយ​” និង​បរិយាយ​អំពី “​ជំនឿ​មិន​ប្រែ​ក្រឡាស់​” របស់លោក Kim ចំពោះ​លោក Trump ។​

លោក Trump សរសេរ ៖ “​ជា​សំបុត្រ​មួយ​ដ៏​អស្ចារ្យ​ពី​ប្រធាន Kim របស់​កូរ៉េខាងជើង ។ ដំណើរ​វិវត្តន៍​ធំ​មួយ ត្រូវបាន​ចាប់ផ្តើម​!” ហើយ​លោក​ក៏បាន​ចុះផ្សាយ​លិខិត​នេះ​តែម្តង ។​
​ក្នុង​សំបុត្រ​លោក Kim បាន​ពណ៌នា​សន្និសីទ​ថ្ងៃទី ១២ ខែមិថុនា នៅ​សិង្ហ​បុរី​របស់​ពួកគេ និង​សេចក្តីថ្លែងការណ៍​រួម ដែល​បាន​ចុះហត្ថលេខា​ជា “​ការចាប់ផ្តើម​ដំណើរ​ពោរពេញ​ដោយ​អត្ថន័យ​” ។​
​លោក Kim សរសេរ ៖ “​ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់ថា ភាព​ត្រៀម​ជាស្រេច​យ៉ាងខ្លាំង​ក្លា ការប្រឹងប្រែង​ស្មោះស្ម័គ្រ និង​របៀប​ដោះស្រាយ​ដ៏​ចម្លែក​របស់​ខ្លួនឯង​ខ្ញុំ​និង​ឯកឧត្តម​ប្រធានាធិបតី​ពិតជា​អស្ចារ្យ សំដៅ​បើក​ចេញ​នូវ​អនាគត​ថ្មី​រវាង​កូរ៉េខាងជើង​និង​អាមេរិក ឆាប់​នឹងមាន​ផ្លែផ្កា​” ។​

​លោក Kim សរសេរ​បន្ត ៖ “​ខ្ញុំ​វាយតម្លៃ​ខ្ពស់​កិច្ចប្រឹងប្រែង​ខ្លាំងក្លា និង​មិនធម្មតា​របស់​ឯកឧត្តម​ប្រធានាធិបតី​ដ៏​អស្ចារ្យ សំដៅ​កែសម្រួល​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​២ និង​ការអនុវត្ត​ស្មោះត្រង់​ចំពោះ​កិច្ចព្រមព្រៀង​រួម​” ។​​ទន្ទឹម​នោះ​លោក Kim ក៏​បង្ហាញ​ក្តីសង្ឃឹម​ពី​អនាគត​ថ្មី​ស្រស់ស្អាត ប៉ុន្តែ​ជំនួប​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​បែរជា​ផ្ទុយស្រឡះ​ទៅវិញ ។ ក្រុង​ព្យុងយ៉ាង បាន​ព្រមាន​ថា​អនាគត​នៃ​ដំណើរការ​សន្តិភាព នឹង​ជួប​គ្រោះថ្នាក់ ព្រោះតែ​សំណូមពរ​លើសពី​ការ​ទ្រាំទ្រ​បាន​របស់​អាមេរិក​ចំពោះ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ។​​ព្រោះថា គោលបំណង​របស់​រដ្ឋ​ការ Kim Jong-un គឺ​ចង់​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ ពុំមែន​ធ្វើ​តែ​ចំពោះ​កូរ៉េខាងជើង​ទេ ៕a kim tram8 a trum kim