» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7817 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697988 នាក់

អាម៉េរិក​បញ្ឈប់​ជើងហោះហើរ​យន្តហោះ​ស៊ីវិល​ទៅកាន់​ប្រទេស​វ៉ែ​ណេ​ហ្សុ​យ​អេ​ឡា​

 

​អាម៉េរិក​៖ កាលពី​ថ្ងៃទី​១៥ ខែឧសភា ក្រសួង​ចរាចរណ៍ អាមេរិក បានប្រកាស ផ្អាក​រាល់​ជើងហោះហើរ​ស៊ីវិល ទាំងអស់ ពី​អាមេរិក​ទៅកាន់​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ក្រោម​ហេតុផល​សន្តិសុខ ។a venez plane

នាយកដ្ឋាន​សន្តិសុខ​មាតុភូមិ​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែឧសភា បានប្រកាសថា ខ្លួន​បានសម្រេច​ចិត្ត​បញ្ឈប់​ជា​បន្ទាប់​ជើងហោះហើរ​ដឹក​អ្នកដំណើរ និង​ដឹកទំនិញ រវាង​សហរដ្ឋអាមេរិក នឹង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ពីព្រោះ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​នេះ បាន​គំរាមកំហែង​ដល់​សន្តិសុខ សុវត្ថិភាព​អ្នកដំណើរ​, គំរាមកំហែង​ដល់​យន្តហោះ និង​អាកាសយានិក ។​

​ការសម្រេចចិត្ត​នេះ នឹង​ក្លាយជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មួយ សម្រាប់​ពលរដ្ឋ​វ៉េ​ណេ​ហ្ស៊ុ​អេ​ឡា​រាប់លាន​នាក់ ដែល​ពឹង​ផ្អែកលើ​ការបរិច្ចាគ ឬ​ការផ្ញើ​ប្រាក់​ពី​សាច់ញាតិ​នៅ​បរទេស ដើម្បី​បានរស់នៅ ខណៈដែល​សេដ្ឋកិច្ច​ក្នុងប្រទេស​របស់​ពួកគេ រង​នូវ​ការបំផ្លាញ​ភាគច្រើន មិនថាតែ​វិស័យ​ឧស្សាហកម្ម ឬ​កសិកម្ម រដ្ឋាភិបាល​បាន​កាត់បន្ថយ​ការនាំ​ចូល ។ មនុស្ស​ជាច្រើន​ពឹង​ផ្អែកលើ​សេវា​ដឹកជញ្ជូន​ផ្លូវអាកាស​ពី​ទីក្រុង ម៉ៃ​អា​មី (Miami)​ដើម្បី​ទទួលបាន​ថ្នាំពេទ្យ​ដែល​ខ្វះខាត​, គ្រឿងបន្លាស់​យានយន្ត និង​ម្ហូបអាហារ​ជាដើម ។​កាលពី​ថ្ងៃទី​១៥​ឧសភា​នេះដែរ​អាជ្ញាធរ​លោក​ម៉ា​ឌូ​រ៉ូ​បានប្រកាស​ពី​ជំនួយ​ចិន​នឹង​មកដល់​ប្រទេស​វ៉េ​ណេ​ហ្សុ​យ​អេ​ឡា​ឆាប់ៗ​នេះដែរ​។​

​ដោយឡែក​សម្រាប់​ការផ្អាក​ការហោះហើរ​យន្តហោះ​ស៊ីវិល​នេះ​ក្រុម​អ្នកឯកទេស​វិភាគ​បាន​លើកឡើងថា ជាស​ញ្ញា អាក្រក់​មួយ​សម្រាប់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​អាច​ប្រើប្រាស់ កម្លាំង​វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ .​។​ពេលនេះ​មេបក្ស​ប្រឆាំង​លោក Guaido កំពុង​ពិចារណា​ស្នើសុំ​អន្តរ​គម​ន៍​យោធា​ពី​សហរដ្ឋអាមេរិក ខណៈ​បេសកជន​ពិសេស ម្នាក់​របស់លោក​គ្រោង​នឹង​ជួប​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​បញ្ច​កោណ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយនេះ​នៅ​ទីក្រុង អូ​ស្លូ (Oslo) ប្រទេស​ន័​រ​វែ​ស ។​ព្រោះ​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច កាលពី​ថ្ងៃទី​៣០​មេសា​ឆ្នាំ​២០១៩​មក​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា បាន​ចាត់វិធានការ​តឹងតែង​បំផុត កម្ចាត់​ក្រុមប្រឆាំង នៅក្នុង​ប្រទេស​របស់លោក ដោយបាន​កាត់ទោស​ដាក់​ពន្ធនាគារ​ជាច្រើនរូប ក៏ដូចជា​ដក​អភិ​ឯកសិទ្ធិ តំណាងរាស្ត្រ​ក្រុមប្រឆាំង​ជាច្រើនរូប​ផងដែរ ។​

នៅពេល​នេះដែរ​សភាធម្មនុញ្ញ​របស់​ប្រធានាធិបតី លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ បាន​ដក​អភ័យឯកសិទ្ធិសភា​ពី​សមាជិក​សភាជាតិ​នៃ​គណបក្សប្រឆាំង​៥​នាក់​បន្ថែមទៀត ដើម្បី​បើកផ្លូវ​កាត់ទោស​អ្នក​ទាំងនេះ​ពីបទ​ក្បត់ជាតិ និង​បះបោរ បង្ក​ភាពចលាចល​ក្នុងប្រទេស​។​​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា តំណាងរាស្ត្រ​សំខាន់ៗ​របស់​បក្សប្រឆាំង​ដែល​បាន​ដកហូត​អភ័យឯកសិទ្ធិ​នោះ រួមមាន លោក Juan Andres Mejia, លោក Sergio Vergara, លោក Freddy Superlano, លោក Carlos Paparoni និង លោក Miguel Pizarro​ដោយ​ចោទថា​អ្នក​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​ធ្វើ​រដ្ឋប្រហារ មិនបាន​សម្រេច​នៅក្នុង​ប្រទេស​នេះ​។​សមាជិកសភា​គណបក្ស​ប្រឆាំង លោក Stalin Gonzalez រួមជាមួយ​ទីប្រឹក្សានយោបាយ លោក Gerardo Blyde និង លោក Fernando Martinez ក៏បាន​ទៅ​ប្រទេស​ន័​រ​វែ​ស​ផងដែរ ។

មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដែលចូលរួម​ក្នុងការ​សម្របសម្រួល​ជម្លោះ​នយោបាយ​នេះ ក្នុងនោះ​មាន​មន្ត្រី ជំនួយការ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព កូ​ឡុំ​ប៊ី​ឆ្នាំ​២០១៦ រវាង​រដ្ឋាភិបាល និង ពួក​ឧទ្ទាម FARC ផងដែរ​។​មេដឹកនាំ​ប្រឆាំង លោក​ជួន កាយ​ដូ (Juan Guaido) បានប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន ហើយ​ហៅ​ការបោះឆ្នោត​ជ្រើសរើស​លោក​ម៉ា​ឌូ​រ៉ូ ជាថ្មី​ក្នុង​ឆ្នាំ​២០១៨​នោះ​ថា ជា​ការលួចបន្លំ ។ ប្រទេស​ជាង​៥០ ជុំវិញ​ពិភពលោក​បានទទួល​ស្គាល់ លោក កាយ​ដូ ថា ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ប្រទេស​នេះ ទោះបីជា​លោក មិន​ត្រួតត្រា​យោធា ឬ​មុខងារ​ជា​មូលដ្ឋាន​នៃ​អភិបាលកិច្ច ក៏ដោយ ។​a venez plane1 

 

​