» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9798 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699969 នាក់

ចិន​ជួយវៀតណាម​៨​ពាន់​លាន​ដុល្លា​រសម្រាប់កសា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប្រវែង៣៩១គីឡូម៉ែត្រ

 

​ប្រ​ទេ​វៀតណាម​៖​សមាជិកសភា​វៀតណាម​បានអនុម័ត​ស្ទើរ​ជា​ឯកច្ឆ័ន្ទ នៅ​ថ្ងៃ​ពុធ​ទី​១៩​កុម្ភៈ​២០២៥ នូវ​គម្រោង​ច្បាប់​អនុញ្ញាតឱ្យ​ស្ថាបនា​ខ្សែ​រថភ្លើង​ថ្មី ភ្ជាប់​ពី​វៀតណាម​ទៅ​ខេត្ត​យូ​ណាន​របស់​ចិន ដើម្បី​ពង្រឹង​ចំណង​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​គ្នា​ទាំងពីរ​ផង និង​ដើម្បី​សម្រួល​វិស័យ​ពាណិជ្ជកម្ម​ផង​។​a vn railwai 

​ផ្លូវ​រថភ្លើង​នេះ​មាន​ប្រវែង​៣៩០​គីឡូម៉ែត្រ ផ្លូវដែក​ថ្មី​នឹង​ត​ភ្ជាប់​ក្រុង​កំពង់ផែ​វៀតណាម Hai Phong ទៅ​ខេត្ត​Lao Cai​ដែល​ស្ថិតនៅ​តំបន់ភ្នំ​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​យូ​ណាន​របស់​ចិន ដោយ​ឆ្លងកាត់​ក្រុង​ហាណូយ និង​តំបន់​ដែលមាន​រោងចក្រ​របស់​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ដូចជា Samsung Foxconn Pegatron ឬ​ក្រុមហ៊ុន​យក្ស​អេឡិចត្រូនិក​ជាច្រើន​ផ្សេងទៀត​តាំងនៅ​។ ក្រុមហ៊ុន​ទាំងអស់​ច្រើនតែ​រំពឹង​ខ្លាំង​លើ​ការ​នាំចូល​គ្រឿង​ផ្គុំ​មកពី​ចិន​។​វា​ត្រូវបាន​រចនា​ឡើង​សម្រាប់​ល្បឿន ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ពី Lao Cai ទៅ​ភាគខាងត្បូង Hai Phong និង​ល្បឿន ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឆ្លងកាត់​ទីក្រុង​ហាណូយ និង ល្បឿន ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ផ្នែក​ផ្សេងទៀត​។​បច្ចុប្បន្ន​វៀតណាម​មាន​ផ្លូវដែក​ដែល​រត់​បាន​៥០​គីឡូម៉ែត្រ​ក្នុង​ម៉ោង​ប៉ុណ្ណោះ​។​


​ត្រូវ​ចាប់ដំណើរការ​នៅ​ឆ្នាំ​២០៣០ គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ថ្មី មានតម្លៃ​ដល់​ទៅ​ជាង​៨​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​ហិរញ្ញវត្ថុ​របស់​ចិន​ដែល​មួយ​ភាគ​ក្នុង​ទម្រង់​ជា​ប្រាក់កម្ចី ព្រោះ​ផែនការ​នេះ​ក៏​ស្ថិតក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​។​​បើតាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​វៀត​ណា​ម ខ្សែ​រថភ្លើង​ថ្មី នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ វៀតណាម​និង​ចិន ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ឱ្យ​កាន់តែ​ស្វាហាប់​។ បណ្តាញ​ផ្លូវដែក​ថ្មី​នឹង​សម្រួល​ចរន្ត​ផ្គត់ផ្គង់​អន្តរជាតិ​ឱ្យបាន​ប្រសើរឡើង ដោយ​លែង​សូវ​រំពឹង​លើ​ការដឹកជញ្ជូន​តាម​ឡាន​ដែល​យឺត​ហើយ​ថ្លៃ​ខ្លាំង​។

​ផ្លូវដែក​ឆ្ពោះទៅ​ប្រទេស​ចិន​មួយ​ខ្សែ​ទៀត ដែល​សភា​វៀតណាម​មិនទាន់​អនុម័ត នឹងត្រូវ ត​ភ្ជាប់​ពី​ក្រុង​ហាណូយ​ទៅ​ខេត្ត Lang Son ជាប់​តំបន់​Guangxi របស់​ចិន ដោយ​ឆ្លងកាត់​តំបន់​រោងចក្រ​ឧស្សាហកម្ម​បរទេស​ដ៏​ធំ​មួយទៀត​នៅ​វៀតណាម​។ វៀតណាម​ក៏មាន​ផែនការ​សាងសង់​ខ្សែ​រថភ្លើង​ល្បឿន​លឿន​មួយទៀត ពី​ហាណូយ​ទៅ​ហូជីមិញ ដែលមាន​តម្លៃ​ប្រមាណ​៦៧​ពាន់​លាន​ដុល្លារ​អាមេរិក និង​ដែល​អាច​កាត់បន្ថយ​រយៈ​ពេលធ្វើ​ដំណើរ​ពី​៣០​ម៉ោង​មក​នៅត្រឹម​៥​ម៉ោង​។​
​គួរ​បញ្ជាក់ថា ការអនុម័ត​របស់​ស​ភា​វៀតណាម បានធ្វើ​ឡើង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ បន្ទាប់ពី​ប្រទេសជិតខាង​ទាំងពីរ​នេះ សន្យា​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ស៉ី​ជម្រៅ អំឡុងពេល​ប្រធានាធិបតី​ចិន លោក ស៉ី ជីន​ពីង ធ្វើដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម និង​នៅ​ខណៈដែល​ទីក្រុង​ប៉េកាំង ស្វែងរក​ការប្រឆាំង​នឹង​ការកើនឡើង​ឥទ្ធិពល របស់​សហរដ្ឋអាមេរិក ជាមួយ​ទីក្រុង​ហាណូយ​។​​យោងតាម​សារព័ត៌មាន VN Express ចេញផ្សាយ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ បានឱ្យដឹងថា តម្លៃ​ក្នុង​មួយ​គីឡូម៉ែត្រ គឺ​ស្រដៀង​គ្នា​នឹង​គម្រោង​ផ្សេងទៀត ក្នុង​តំបន់ ដូចជា​ផ្លូវ​រថភ្លើង​វៀងចន្ទន៍​-​បូ​តេន ក្នុងប្រទេស​ឡាវ ដែល​ចំណាយ​អស់ ១៦,៧៧ លាន​ដុល្លារ​។​​យោងតាម​សំណើ ដែល​បានអនុម័ត​កាលពី​ព្រឹក​ថ្ងៃ​ពុធ ខ្សែ​រថភ្លើង​នេះ​នឹង​រត់​ចម្ងាយ ៣៩១ គីឡូម៉ែត្រ​ពី​ចំណុច​ឆ្លងកាត់​ព្រំដែន​ក្នុង​ខេត្ត Lao Cai ទៅកាន់​ទីក្រុង​កំពង់ផែ Hai Phong ។ វា​ក៏​នឹង​រួមបញ្ចូល​ផងដែរ នូវ​ខ្សែ​សាខា​ចម្ងាយ ២៧,៩ គីឡូម៉ែត្រ​។​a vn railwai1 a vn railwai2 a vn railwai3