
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9499 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699670 នាក់
ប្រទេសថៃ៖មនុស្សម្នាក់ត្រូវបានស្លាប់ និង៧នាក់បាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះកប៉ាល់ដឹកប្រេង មួយនៅកំពង់ផែមួយក្នុងសង្កាត់ Muang នៃខេត្ត Samut Songkhram ប្រទេសថៃកាលពីថ្ងៃអង្គារ៍ទី១៧មរា។ ហេតុការណ៍ផ្ទុះនេះដែលត្រូវបានគេរាយការណ៍ថាបានកើតឡើងក្នុងអំឡុងពេលការងារជួសជុលនៅលើនាវាដឹកប្រេង។
ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ខណៈដែលនាវាដឹកប្រេងកំពុងចតនៅកំពង់ផែសម្រាប់ថែទាំក្នុងសង្កាត់ Laem Yai មាត់ទន្លេ Mae Klong។ អភិបាលខេត្ត សាមុទសុងក្រាម(Samut Songkhram លោក សំនុកប្រុមកែវ(Somnuk Promkiew) បាននិយាយថា កប៉ាល់ដឹកប្រេងនេះ ផ្ទុកដោយប្រេងឥន្ធនៈ ទាំងប្រេង និងម៉ាស៊ូត។ មន្ត្រីជំនាញ បានចុះទៅដល់កន្លែង កើតហេតុដើម្បីស្រាវជ្រាវ រក មូលហេតុនៃហេតុការណ៍នេះ ៕ ប្រភព៖ The Nation