» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8068 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698239 នាក់

លោក​គី​ស៊ី​ដា​ឡើងជា​នាយករដ្ឋមន្ត្រី​ថ្មី​ជប៉ុន​សម្រាប់ការប៉ឆ្នោតសកលចុងឆ្នាំ


​ប្រទេស​ជប៉ុន​៖ លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នៅ​ថ្ងៃ​ចន្ទ​ទី​៣​តុលា​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន​ជា​ផ្លូវការ​ជំនួស លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា (Yoshihide Suga) ដែល​បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​កាន់តំណែង​បានតែ​មួយឆ្នាំ​ប៉ុណ្ណោះ​។a japon prim 

​លោក គី​ស៊ី​ដា អាយុ ៦៤​ឆ្នាំ បាន​ជាប់ឆ្នោត​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម ដែល​កំពុង​កាន់អំណាច​នៅក្នុង​ប្រទេស​ជប៉ុន​កាលពី​សប្តាហ៍​មុន​។ សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​ក្រោម​ការដឹកនាំ​របស់ លោក គី​ស៊ី​ដា នឹង​បាន​ត្រូវ​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​។


​​តួនាទី​ជា​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម លោក​ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នឹង​ប្រឈមមុខ​នឹង​បញ្ហាលំបាក​ជាច្រើន​រួមទាំង​ការស្ដារ​សេដ្ឋកិច្ច​ជប៉ុន​ឡើងវិញ​ក្រោយ​ការឆ្លង​រាតត្បាត​របស់​វីរុស​កូ​វីដ​-១៩ និង​ការគំរាមកំហែង​ពី​ប្រទេស​កូរ៉េខាងជើង​សម្រាប់​ការបោះឆ្នោត​ខាងមុខ​។

​ជា​អ្នក​ពូកែ​សម្របសម្រួល លោក​គី​ស្ហ៊ី​ដា​បាន​ធានា​អះអាង​នៅ​ថ្ងៃ​ចន្ទ​ទី​៤​តុលា​នេះ អំពី​ឆន្ទៈ​មុះ​មុត​ក្នុងការ​ដឹកនាំ​ជប៉ុន​ជំនះ​ឧបសគ្គ​ទាំងឡាយ និង​បាន​បង្កើត​រដ្ឋាភិបាល​ដែលមាន​សមាសភាព​២១​រូប និង​ដែលមាន​លក្ខណៈ​បង្រួបបង្រួម​ខ្លាំង ដោយ​បន្ត​ពី​រដ្ឋាភិបាល​ទើប​លាលែង​តំណែង​ផង និង​មាន​បូក​បញ្ចូល​ក្រុម​ដ៏​មាន​ឥទ្ធិពល​ម្ខាង​ទៀត​របស់​បក្ស​ទៀត​។ ដោយសារតែ​ការគាំទ្រ​របស់​ចរន្ត​ធំ​ទាំងពីរ​ក្នុង​ជួរ​បក្ស​ទើប​លោក​អាច​ទទួលបាន​ជោគជ័យ​ខ្លាំង​នៅថ្ងៃនេះ​។​

​លោក ស្ហុ​នី​ហ្ស៊ី ស៊ុយ​ហ្ស៊ុ​គី Shunichi Suzuki អាយុ​៦៨​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​របស់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ តា​រ៉ូ អាសូ និង​ត្រូវជា​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​ទសវត្សរ៍​១៩៨០ ជា​រដ្ឋមន្ត្រី​ក្ស​រួ​ហិរញ្ញវត្ថុ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ការពារជាតិ ត្រូវបាន​រក្សាទុក​ដដែល​។ តួនាទី​ដ៏​សំខាន់ ជា​អគ្គលេខាធិការ​រដ្ឋាភិបាល ត្រូវបាន​ប្រគល់​ទៅឱ្យ​លោក ហ៊ី​រ៉ូ​កា​ហ្ស៊ុ ម៉ា​ស៊ូ​ណូ Hirokazu Matsuno ដែលជា​អតីតរដ្ឋមន្ត្រី​និង​មនុស្ស​របស់លោក​ស្ហ៊ី​ន​ហ្សូ អា​បេ​។​

​ដើម្បី​បញ្ជាក់​អំពី​ការព្រួយបារម្ភ​នឹង​ការលូតលាស់​របស់​ចិន​ផ្នែក​បច្ចេកវិទ្យា រដ្ឋាភិបាល​លោក​ហ្វ៊ូមី​ញ៉ូ គី​ស្ហ៊ី​ដា បាន​បង្កើត​ក្រសួង​ថ្មី​មួយ ទទួលបន្ទុក “​សន្តិសុខ​សេដ្ឋកិច្ច​”​។ មាន​ឥស្សរជន​ថ្មី​បី​រូប​បាន​កាន់តំណែង​ដឹកនាំ​ក្រសួង​ជា​លើកទីមួយ និង​មាន​ស្ត្រី​បី​រូប នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក គី​ស្ហ៊ី​ដា​។​


​គេ​ក៏​សង្ឃឹម​ផងដែរ​ថា លោក លោក គី​ស៊ី​ដា នឹង​ជួយ​ឱ្យ​គណបក្ស​របស់គាត់​ទទួលបាន​ប្រជាប្រិយភាព​ឡើងវិញ​បន្ទាប់ពី​គណបក្ស​នេះ​គាំទ្រ​ឲ្យ​មានការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​។


​លោក គី​ស៊ី​ដា ឥឡូវនេះ នឹង​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ចូលរួម​ក្នុងការ​បោះឆ្នោត​សកល​ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា​ខាងមុខ​។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា លោក គី​ស៊ី​ដា ត្រូវបាន​គេ​រំពឹងថា​នឹង​ស្នើសុំ​ឲ្យ​រៀបចំ​ការបោះឆ្នោត​មុន​កាលកំណត់ គឺ​នៅ​ថ្ងៃទី​៣១ ខែតុលា​៕a japon prim1 
​