» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5718 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065173 នាក់

តុលាកា​រុស្ស៊ី​កាត់​ទោ​សកម្មជន​ប្រឆាំង​ពូ​ទីន​ដ៏​ល្បីឈ្មោះ​ដាក់គុក​៩​ឆ្នាំ​!

 

​ប្រទេស​រុស្ស៊ី​៖​លោក​អា​ឡិច​សី ណា​វ៉ាល់​នី សកម្មជន​ប្រឆាំង​ដ៏​ល្បីឈ្មោះ​នៅ​រុស្ស៊ី ដែល​ជាប់ឃុំ តាំងតែ​ពី​ខែមករា ឆ្នាំ​២០២១​មក​នោះ ទើបតែ​ត្រូវបាន​តុលាការ​រុស្ស៊ី កាត់ទោស​កាលពី​ថ្ងៃ​អង្គារ ទី​២២​មីនា ឲ្យ​ជាប់ពន្ធនាគារ​៩​ឆ្នាំ​។ ការសម្រេច​ទោស ដែល​លោក​អា​ឡិច​សី ណា​វ៉ាល់​នី ចាត់ទុកថា​ជា​ឆន្ទៈ​នយោបាយ​របស់​លោកពូ​ទីន ដែល​ចង់​បំបិទមាត់​ចលនា​ប្រឆាំង​រិះគន់​។a navaly russy3 

គួរ​បញ្ជាក់ថា ទន្ទឹមគ្នា រដ្ឋាភិបាល​រុស្ស៊ី ក៏​ទើបតែ​បានចេញ​ច្បាប់​ថ្មី​មួយ ផ្តន្ទាទោស​យ៉ាង​ធ្ងន់ រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយណា ដែល​រិះគន់​ការងារ​របស់​ស្ថាប័នរដ្ឋ​រុស្ស៊ី​។​អង្គ​សវនាការ រៀបចំ​នៅក្នុង​មន្ទីរឃុំឃាំង​ផ្ទាល់​តែម្តង លោកស្រី​ចៅ​ក្រុម​រុស្ស៊ី បានប្រកាស​ផ្ទ​ន្ទា​ទោស លោក​អា​ឡិច​សី ណា​វ៉ាល់​នី ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៩​ឆ្នាំ ពីបទ ឆបោក និង​បទល្មើស ប្រមាថមើលងាយ​ចៅក្រម​។ បទ​ឆបោក គឺ​តុលាការ​រុស្ស៊ី បាន​លើកឡើងថា លោក​អា​ឡិច​សី ណា​វ៉ាល់​នី បាន​កឹ​ប​កេង​ប្រាក់​របស់​អង្គការ​លោក ជាច្រើន​លាន​រូ​ប្ល ដែល​បានមកពី​អំណោយ​សប្បុរសជន​។ ចំណែក​បទល្មើស ប្រមាថមើលងាយ​ចៅក្រម គឺពាក់ព័ន្ធ និង​សវនាការ​កាត់ទោស​កាល​ពី​ឆ្នាំ​២០២១ ដែល​លោក​បានបង្ហាញ​អាកប្បកិរិយា​មិន​គោរព​ចៅក្រម​។​

ក្នុង​សវនាការ​នៅ​ថ្ងៃទី​២២​មីនា អាជ្ញាធរ​រុស្ស៊ី​បានអនុញ្ញាត​ឲ្យ​អ្នកកាសែត​ជាង​១០០​នាក់​ចូលទៅ​ស្តាប់​ការប្រកាស​សាលក្រម​។ អ្នកយកព័ត៌មាន​បារាំង AFP ដែលមាន​វត្តមាន បាន​លើកឡើងថា គេ​ឃើញ​រូបលោក​អា​ឡិច​សី ណា​វ៉ាល់​នី ក្នុង​សំលៀកបំពាក់​អ្នកទោស មាន​រូបរាង​ចុះ​ស្គម​ច្រើន អមដំណើរ​ដោយ​មេធាវី​របស់លោក​។ ក្រោយ​ចប់​សវនាការ មេធាវី​របស់​អា​ឡិច​សី ណា​វ៉ាល់​នី ត្រូវបាន​នគរបាល​ឃាត់ខ្លួន​មួយសន្ទុះ​ធំ នឹង​បាន​បណ្តេញ​ឲ្យ​ចេញ​ឆ្ងាយ កុំ​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នកកាសែត នៅខាងមុខ​មន្ទីរឃុំឃាំង​។​

​ក្រោយ​ចប់​សវនាការ នៅលើ​ទំព័រ Twitter លោក​អា​ឡិច​សី ណា​វ៉ាល់​នី បាន​បង្ហោះ​សារ​មួយ​ដោយបាន​ចាត់ទុកថា វា​ជា​សវនាការ​នយោបាយ​។ លោក​អា​ឡិច​សី ណា​វ៉ាល់​នី បន្ថែមថា លោកពូ​ទីន​ខ្លាច​ការពិត ដែល​លោក​តែងតែ​និយាយ​ជា​ដរាប​មក​។ លោក​បាន​អះអាងថា ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​បំបិទមាត់ ដើម្បី​នាំយក​ការពិត​មក​ប្រាប់​ប្រជាជន​រុស្ស៊ី គឺ​នៅតែ​ជា​អាទិភាព​របស់លោក និង​ក្រុមការងារ​លោក​ជានិច្ច​។​

​គួរបញ្ជាក់​ផងដែរ​ថា លោក​អា​ឡិច​សី ណា​វ៉ាល់​នី នឹង​ត្រូវគេ​បញ្ជូន​យកទៅដាក់ នៅ​មន្ទីរឃុំឃាំង​មួយទៀត ដែលមាន​លក្ខខណ្ឌ​តឹងតែង​ខ្លាំង​ជាង​នេះ​។ ដោយឡែក មេធាវី​លោក​អា​ឡិច​សី ណា​វ៉ាល់​នី អះអាងថា​នឹង​ប្តឹង​ឡើងទៅ​សាលាឧទ្ធរណ៍ បើទោះបីជា​មានសង្ឃឹម​ឈ្នះ​តិច​ក៏ដោយ​។ លោក​អា​ឡិច​សី ណា​វ៉ាល់​នី បច្ចុប្បន្ន​មាន​អាយុ​៤៥​ឆ្នាំ គឺជា​អតីត​មេធាវី ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ចេញមុខ​រិះគន់ អំពើពុករលួយ និង​អំណាច​ផ្តាច់ការ បក្សពួកនិយម របស់​លោកពូ​ទីន​។ កាលពី​ខែសីហា ឆ្នាំ​២០២០ លោក​ត្រូវបាន​គេ​ប៉ុនប៉ង​ធ្វើឃាត ដោយ​ការដាក់​ថ្នាំ​បំពុល មុននឹង​ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី​ចាប់​ដាក់​ឃុំ ពេល​លោក​ត្រលប់​ចូល​ស្រុក​វិញ នៅ​ខែមករា ឆ្នាំ​២០២១​។​

 ក្រៅពី​ផ្តន្ទាទោស​លោក​អា​ឡិច​សី ណា​វ៉ាល់​នី តុលាការ​កំពូល​រុស្ស៊ី​បានសម្រេច​កាលពី​ថ្ងៃ​អង្គារ រំលាយ​អង្គការ​សង្គម​ស៊ី​វី​ល​ដ៏​ធំ​មួយ ឈ្មោះ Mémorial​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រុស្ស៊ី​បានចេញ​ច្បាប់​ថ្មី ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​ចំពោះ​ការផ្សព្វផ្សាយ « ព័ត៌មាន​មិន​ពិត » ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ស្ថាប័នរដ្ឋ​រុស្ស៊ី​៕a navaly russy2