» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11743 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701914 នាក់

ចិន​សហការ​ជាមួយ​ថៃ​កសាង​រថភ្លើង​ល្បឿន​លឿន​បន្ទាប់ពី​ឡាវ​និង​ឥណ្ឌូណេស៊ី​

​ប្រទេស​ថៃ​៖​គម្រោង​រថភ្លើង​ល្បឿន​លឿន​ដំបូង​របស់​ប្រទេស​ថៃឡង់​ដ៍ ស្ថិតនៅក្រោម​កិច្ចសហប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ (BRI) ជាមួយ​ប្រទេស​ចិន បាន​សម្រួលការ​ធ្វើដំណើ​រ​របស់​ប្រជាជន​យ៉ាងច្រើន ដោយ​បង្កើន​ការតភ្ជាប់​ក្នុង​តំបន់ និង​ជំរុញ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​។​រថភ្លើង​ល្បឿន​លឿន​នេះ មាន​រហ័ស​នាម​ថា អ៊ុ​ល​ត្រា​មែន “Ultraman” ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ល្បឿន​រហូតដល់ ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ត​ភ្ជាប់​ទៅកាន់​គោលដៅ​ឆ្ងាយៗ រួមមាន ខេត្ត​ឈៀង​ម៉ៃ ភាគ​ខាងជើង ខេត្ត​ណង​ខៃ ភាគ​ឦសាន និង​ស្រុក​ស៊ូ​ណាយ​កូ​ឡុ​ក ក្នុង​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ភាគខាងត្បូង ។a train thai1 


​តាម​អ្នកជំនាញ​ក្នុងស្រុក បាន​បញ្ជាក់ថា ប្រតិបត្តិការ​រថភ្លើង​ល្បឿន​លឿន​ចិន​-​ថៃ​ឡើង​ដ៍ នឹងមិន​ត្រឹមតែ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រឹង​ការតភ្ជាប់​ក្នុង​តំបន់​ជំរុញ​ដល់​ការទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​តំបន់​ផ្សេងៗ​គ្នា ។​សូមបញ្ជាក់ថា​សម្រាប់​ផ្លូវដែក​ល្បឿន​លឿន​ដែលជា​វិនិយោគ​របស់​ចិន​ទី​១​ក្នុងប្រទេស​អាស៊ីអាគ្នេយ៍ ត្រូវបាន​ដា​កើ​ឲ្យ​ប្រើប្រាស់​ភ្ជាប់​ពី​ឡាវ ទៅ ចិន រួចរាល់​ហើយ កាលពីពេល​ថ្មីៗ​នេះ​។ រថភ្លើង​នេះ ជា​ប្រភេទ​រថភ្លើង​ប្រើ​ថាមពល​អគ្គិសនី ហើយ​ត្រូវបាន​រចនា និង​ផលិត​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​។ និយាយ​ទៅដល់​ល្បឿន​របស់​វា​វិញ អាច​រត់​បាន​រហូតដល់​ទៅ ១៦០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។

រថភ្លើង​ល្បឿន​លឿន​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា "​ឡាន​ឆាង​" តំណាងឱ្យ​ទន្លេ ឡាន​ឆាង​-​មេគង្គ ដែល​បាន​ហូរ​កាត់​ប្រទេស​ទាំង​២ ចិន និង​ឡាវ​។​នៅ​ផ្នែក​ខាងក្នុង មាន​កន្លែង​លក់​ភេសជ្ជៈ និង​អាហារសម្រន់ រួមទាំង​កន្លែង​ផ្តល់ព័ត៌មាន​ជា ៣​ភាសា អង់គ្លេស ចិន និង ឡាវ​។ រថភ្លើ់ង​នេះ អាច​ផ្ទុក​អ្នកដំណើរ​បាន​ចំនួន ៧២០​នាក់​។​ក្រៅពី​ប្រ​ទេ​សោះ​ឡាវ​ថ្មីៗ​នេះដែរ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មួយកន្លែង ដែលមាន​តម្លៃ​ប្រមាណ​៧​ពាន់​៣០០​លាន​ដុល្លារ​អាមេរិក ដែល​ត​ភ្ជាប់​ពី​រដ្ឋធានី​ហ្សា​ការ​តា​របស់​ឥណ្ឌូណេស៊ី​ទៅកាន់​ទីក្រុង Bandung នៃ​ខេត្ត​West Java របស់​ប្រទេស ដែលជា​គម្រោង​មួយ ដែល​ត្រូវបាន​ផ្តល់​ថវិកា​សាងសង់​ដោយ​ប្រទេស​ចិន និង​មាន​បញ្ហា​ជាច្រើន​កើតឡើង​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែលមាន​ប្រវែង​១៤២​គីឡូម៉ែត្រ​នេះ ដែលជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​របស់​ប្រធានាធិបតី និង​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​នោះ បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​តាំងពី​បញ្ហា​ផ្គត់ផ្គង់​សម្ភារៈ ការពន្យារពេល​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​តម្លៃ​សាងសង់ឡើង​ខ្ពស់​ជាដើម​។​ការបើក​ដំណើរការ​ប្រើប្រាស់​រថភ្លើង​ល្បឿន​លឿន ដែលមាន​ឈ្មោះថា «Whoosh» បន្ទាប់ពី​បាន​ពន្យា​ដាក់ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១៩​មកម្ល៉េះ​។​លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​និយាយថា ល្បឿន​ប្រតិបត្តិការ​អតិបរមា​របស់​រថភ្លើង​អាច​ឡើងដល់​៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ហៅ​វា​ថា «​ទំនើបកម្ម​នៃ​ការដឹកជញ្ជូន​ដ៏​ធំ​របស់​យើង​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​» ។​សម្ព័ន្ធ​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី និង​ចិន​បាន​សាងសង់​ផ្លូវ​រថភ្លើង​នេះ​៕a train thai l a train thai l1 a train thai 

 

​