» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7364 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697535 នាក់

ប្រតិបត្តិការចាប់លោកម៉ាឌូរ៉ស្លាប់៨០នាក់ភាគច្រើនអង្គរក្ស័ចិនប្រតិកម្មថាមិនទទួលយកអាមេរិកជាប៉ូលិសអន្តរជាតិទេ!

 

ប្រទេសវេណេហ្សុយអេឡា៖ចំនួនអ្នកស្លាប់ក្នុងប្រតិបត្តិការយោធា​ផ្លេកបន្ទោរប្រើពេល៩០នាទីនិងយន្តហោះ១៥០គ្រឿងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍​​សប្ដាហ៍​មុន បានកើនឡើងដល់​៨០​នាក់ហើយ ។តាមការចុះផ្សាយរបស់កាសែត The New York Times កាលពីថ្ងៃអាទិត្យ​ទី​៤​ខែ​មករា​ឆ្នាំ​២០២៦បានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់វ៉េណេស៊ុយអេឡាម្នាក់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងទៀត ខណៈដែលប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងបន្តធ្វើឡើង។a china pakis2

រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino López បាន​ប្រាប់​ថា ភាគច្រើននៃកងសន្តិសុខវរជនការពារលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការឆ្មក់ចូល ដែលបានផ្ដោតគោលដៅលើវិមានប្រធានាធិបតី និងទីបញ្ជាការយោធា។

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា ប្រតិបត្តិការនេះ ដែលមានការចូលរួមពីយន្តហោះជាង១៥០​គ្រឿង និងអង្គភាពប្រតិបត្តិការពិសេស បានទទួលជោគជ័យក្នុងការចាប់ខ្លួនលោក​ម៉ាឌូរ៉ូ និងភរិយា លោកស្រី Cilia Flores។ ប្តីប្រពន្ធទាំងពីរត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់ទីក្រុងញូវយ៉ក ហើយបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង Metropolitan ក្នុងសង្កាត់ Brooklyn។ ពួកគេប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មភេរវកម្មគ្រឿងញៀន ការជួញដូរគ្រឿងញៀន និងការចោទថាបានសហការជាមួយអង្គការភេរវករ។ យ៉ាង​ណា​មិញ លោកម៉ាឌូរ៉ូ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ ដោយចាត់ទុកថាវាជាការប្រឌិតឡើងដើម្បីយកលេសធ្វើ «រដ្ឋប្រហារ»។

នៅក្នុងសន្និសីទសារព័ត៌មាននៅរមណីយដ្ឋាន Mar-a-Lago លោកប្រធានាធិបតី ត្រាំ បានប្រកាសថា អាមេរិកនឹង«គ្រប់គ្រង»វ៉េណេស៊ុយអេឡា ជាបណ្តោះអាសន្ន ក្នុង​ការ​ធានាឲ្យមានការផ្ទេរអំណាចដោយ «សុវត្ថិភាព ត្រឹមត្រូវ និងសមហេតុផល»។អាមេរិកត្រូវបានរាយការណ៍ថាបានចាត់តាំងក្រុមការងារមួយ រួមមានរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ដើម្បីត្រួតពិនិត្យការអន្តរកាលនេះ។ ទោះបីជាការចាប់ខ្លួននេះត្រូវបានអបអរសាទរដោយសហគមន៍ជនជាតិវ៉េណេស៊ុយអេឡានៅរដ្ឋផ្លរីដាក៏ដោយ ប៉ុន្តែវាបានរងការថ្កោលទោសយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួននៅអាមេរិកឡាទីន ដោយចាត់ទុកសកម្មភាពនេះថាជា «គំរូដ៏គ្រោះថ្នាក់» និងជាការរំលោភលើច្បាប់អន្តរជាតិ។

រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង មិនអាចទទួលយកបានឡើយ ចំពោះការដែលប្រទេសណាមួយ ដើរតួនាទីជា ប៉ូលិសឬចៅក្រមរបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ។

ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦បានដកស្រង់មកផ្សាយថា:«យើងមិនដែលជឿថា ប្រទេសណាមួយអាចដើរតួនាទីជា ប៉ូលិសរបស់ពិភពលោក ហើយយើងក៏មិនអាចទទួលយកដែរ ចំពោះការដែលប្រទេសណាមួយ អាចអះអាងតាំងខ្លួនជា ចៅក្រមរបស់ពិភពលោក» លោក Wang បានថ្លែងយ៉ាងដូច្នេះប្រាប់ទៅកាន់ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Ishaq Dar អំឡុងកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ដោយលោក Wang សំដៅដល់ស្ថានការណ៍វិវត្តន៍ភ្លាមៗក្នុងប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែមិនបានលើកឡើងឈ្មោះសហរដ្ឋអាមេរិកចំៗនោះទេ។ ប្រមុខការទូតចិន បានសង្កត់ធ្ងន់ថា «អធិបតេយ្យនិងសន្តិសុខរបស់ប្រទេសទាំងអស់ គួរតែត្រូវបានការពារយ៉ាងពេញលេញ នៅក្រោមច្បាប់អន្តរជាតិ»។

នៅទីក្រុងការ៉ាកាសប្រទេសវេណេហ្សុយអេឡា អនុប្រធានាធិបតី លោកស្រី Delcy Rodríguez បានឡើងកាន់តំណែងដឹកនាំប្រទេសជាបណ្តោះអាសន្ន បានទាមទារឲ្យមានការដោះលែង​លោក​ម៉ាឌូរ៉ូ និង​ភរិយា​ជាបន្ទាន់ និងអំពាវនាវ​ឲ្យ​មានការងើបឡើងប្រឆាំងនឹងអ្វីដែលលោកស្រីហៅថាជា «ការឈ្លានពានរបស់ចក្រពត្តិនិយម»។តែនេះគ្រាន់តែជាវោហារសព្ទនយោបាយតែប៉ុណ្ណោះ!។a china pakis1 a pakis china a trum maco