» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7314 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986005 នាក់

អាមេរិក​ផ្តល់​ជំ​នួ​យោធា​មានតម្លៃ​៨​រយ​លាន​ដុល្លារ​ចូ​បៃ​ដឹ​ន​ហៅ​លោកពូ​ទីន​ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​!

​អ៊ុយ​ក្រែ​ន​៖​រដ្ឋបាល​បៃ​ដិ​ន​បាន​បញ្ជូន​ឱ្យ​យុទ្ធជន​អ៊ុយ​ក្រែ​ន​រួចហើយ​នូវ​ឧទ្ធម្ភាគចក្រ Mi-17 ចំនួន​៥​គ្រឿង មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ចា​វើ​លីន​(Javelin) ២.៦០០​ពាន់​ដើម និង​រថយន្ត​ហាំ​វី​( Humvees)៧០ គ្រឿង រួម​ជាមួយនឹង​គ្រាប់កាំភ្លើង​ចំនួន ៤០ លាន​គ្រាប់ ព្រមទាំង​អាវុធ​ធុន​តូច​ខ្ទង់ពាន់ដើម​ទៀត​ក្នុងពេលអ៊ុយ​ក្រែ​ន​កំពុង​ព្យាយាម​យ៉ាង​លំបាក​ជាង៣សប្តាហ៍ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្សី​។a army us2 

នេះ​បើ​យោងតាម​បញ្ជី​ដែល​ទទួលបាន​ដោយ​វេ​ប​សាយ ដេល្លី​ម៉េ​ល​។​ថ្លែង​តាម​វិ​ដេ​អូ​ជាមួយ​សភា​អាមេរិក​កាលី​ថ្ងៃទី​១៦​មិនា​លោក​ហ្សេ​ឡិន​ស្គី​បាន​ទ​ទួ​ច​សុំ​ឲ្យ​អាមេរិក​ជួយ​បង្កើត​តំបន់​គ្មាន​ការហោះហើរ​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​តែ​លោក​ចូ​បៃ​ដិ​ន​នៅតែ​បដិសេធ​។​

​ទោះជា​យ៉ាងណា​ប្រធានាធិបតី ចូ បៃ​ដិ​ន បានបង្ហាញ​កញ្ចប់​ជំនួយ​បន្ថែមទៀត​ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ​ទី​១៦​មីនា រួមមាន​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​រថពាសដែក ដ្រូ​ន​១០០​គ្រឿងដ៏មានប្រសិទ្ធភាពដែលអាមបំផ្ទុះគោលដៅនានាបាន និង​អាវុធ​ធុន​តូច ៧.០០០ ដើម​ប៉ុន្តែ​លោក​នៅតែ​ស្ថិតក្រោម​សម្ពាធ​ក្នុង​ការជួយ​លើសពី​ជំនួយ​ទាំងនេះ រួមទាំង​ការជួយ​ប៉ូឡូញ​បញ្ជូន​យន្តហោះ​ចម្បាំង MiG-29 ឱ្យទៅ​អ៊ុយ​ក្រែ​ន​។​

​លោក​ប្រធានាធិបតី​អាមេរិក​បាន​និយាយថា “​យើង​នឹង​ផ្តល់ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​អាវុធ​ដើម្បី​ប្រយុទ្ធ​និង​ការពារ​ខ្លួន​ឆ្លងកាត់​ថ្ងៃ​ដ៏​លំបាក​ទាំងអស់​នៅខាងមុខ​”​។​
​ក្រោយមក​នៅ​ថ្ងៃ​ពុធ​ដដែលបន្ទាប់ពីរុស្ស៊ីបាញ់កាំជ្រួចកំទេចរោងល្ខោនអ៊ុយក្រែនមួយសម្លាប់មនុស្សច្រើន លោក​បៃ​ដិ​ន​បាន​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​ការឈ្លានពាន​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ដោយ​ប្រកាស​មេដឹកនាំ​រុស្ស៊ី​ថា​ជា “​ឧក្រិដ្ឋជន​សង្គ្រាម​”​ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​មានការ​ខឹងសម្បា​ប្រកាសថា​មិនអាចទទួលយកបាននឹង​ប្រកាសថានៅតែ​បន្ត​រហូត​សម្រេច​គោលបំណង​ខ្លួន​។​កន្លងមក​ប្រទេស​រុស្ស៊ី​បាន​ហាម​មិន​ឲ្យ​លោក​ចូ​បៃ​ដឹ​ន​និង​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​កាណាដា​ចូល​ប្រទេស​រុស្ស៊ី​ផងដែរ​។​

​ខណៈ​ប្រទេស​ផ្សេងទៀត​ចែកចាយ​អាវុធ​របស់​ពួកគេ​ដោយ​បើកចំហ មន្ទីរ​បញ្ច​កោណ​នៅតែ​បិទមាត់​ជិតឈឹង ដោយសារ​ខ្លាច​បញ្ចេញ​ឱ្យគេ​ដឹង​អស់ពី​សមត្ថភាព​របស់​អ៊ុយ​ក្រែ​ន​។​ប៉ុន្តែ​បញ្ជី​មួយ​ដែល​ផ្សព្វផ្សាយ​ដល់​សភា ហើយ​ក្រោយមក​ត្រូវបាន​ចេញផ្សាយ​ដោយ​សេត​វិមាន បាន​រៀបរាប់​លម្អិត​អំពី​ជំនួយ​ដែល​អាម៉េរិក​បាន​បញ្ជូន​ទៅដល់​អ៊ុយ​ក្រែ​ន​មកទល់ពេលនេះ មានដូចជា ៖– មី​ស៊ី​ល​ប្រឆាំង​យន្តហោះ Stinger ៦០០ ដើម​
– មី​ស៊ី​ល​ប្រឆាំង​រថក្រោះ Javelin ប្រមាណ ២.៦០០ ដើម​– ឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៥ គ្រឿង​– នាវា​ល្បាត ៣ គ្រឿង​
– រ៉ា​ដា​តាមដាន​ដើម្បី​ប្រឆាំង​គ្រាប់កាំភ្លើង​ធំ​និង​ប្រឆាំង​ដ្រូ​ន​ចំនួន ៤ គ្រឿង​– គ្រាប់កាំភ្លើង ៤០ លាន​គ្រាប់ បេ ២០០ ដើម កាំភ្លើង ២០០ ដើម និង កាំភ្លើងយន្ត ២០០ ដើម​– រថយន្ត Humvee ៧០ គ្រឿង​៕a army us a army us1