» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10815 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981851 នាក់

ចិន​ឈានមុខ​ក្នុង​ផលិត​វ៉ាក់សាំង​ប្រឆាំង កូ​វីដ​១៩


​ចិន​៖ ប្រទេស​ចិន បានប្រកាសថា ខ្លួន​បានទទួល​ជោគជ័យ​ទាំងស្រុង​ក្នុងការ​ធ្វើតេស្ត​លើ វ៉ាក់សាំង COVID-19​។​នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​រ៉​យ​ទឺ​រ​( Reuters) នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​a covichina 

​រ៉​យ​ទឺ​រ បាន​ដកស្រង់​ពាក្យសម្តី​លោក​វ៉ាង​ហ្សី​ហ្កា​ង​( Wang Zhigang )​រដ្ឋមន្ត្រី​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​ចិន ថា​ប្រទេស​នេះ​នឹងធ្វើ​ឲ្យ​វាក់​សាំង​នេះ​ទៅជា​ផលិតផល​សាធារណៈ ដែល​អាច​ប្រើប្រាស់​បាន​នៅ​ទូទាំង ពិភព លោក មិនមែន​សម្រាប់​ចិន​តែឯង​ឡើយ​។​​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​ការចេញផ្សាយ​នូវ​សៀវភៅ​ស​របស់​ប្រទេស​ចិន ពាក់ព័ន្ធ​ជំងឺ​រាតត្បាត​ជាស​កល COVID-19 លោក​វ៉ាង​ហ្សី​ហ្កា​ង​( Wang Zhigang )​បាន​និយាយថា ប្រទេស​លោក​នឹង​ប្រឹង​បង្កើន​កិច្ចសហប្រតិបត្តិការ អន្តរជាតិ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ប្រសិនបើ​ចិន​ទទួលជោគជ័យ ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង COVID-19 ហើយ​ប្រទេស​ចិន​នឹង ធ្វើ​ឲ្យ​វា​ទៅជា​វ៉ាក់សាំង​សាធារណៈ សម្រាប់​បម្រើ​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ​ទាំងមូល​។​

​គួរ​ជម្រាប​ថា បច្ចុប្បន្ន​ប្រទេស​ជាច្រើន​កំពុងតែ​ប្រឹងប្រែង​ស្រាវជ្រាវ និង​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់ COVID-19 ដោយ​ការធ្វើ​តេស្ត មួយចំនួន បាន​ឈានដល់​ការសាកល្បង​លើ​មនុស្ស​ហើយ​។ ក្រុម​អ្នកជំនាញ​សង្ឃឹមថា នឹង​អាចមាន​វ៉ាក់សាំង COVID-19 ជា​ផ្លូវការ នៅ​អំឡុង​ឆ្នាំក្រោយ​៕a co in1