» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 285 នាក់

ម្សិលមិញ 8656 នាក់

សរុប 16620999 នាក់

ចិន​កៀងគរ​បណ្តា​ប្រទេស​ឲ្យ​គាំទ្រ​រដ្ឋាភិបាល​តា​លី​បង់​!

 

​អាហ្កានីស្ថាន​៖​ប្រទេស​ចិន​បាន​សន្យា​ផ្តល់ជំនួយ​ដែលមាន​តម្លៃ ៣១​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​រាប់ទាំង​ការផ្គត់ផ្គង់​ស្បៀងអាហារ និង​វ៉ាក់សាំង​កូ​វីដ​-១៩ ផងដែរ​។a afgan china4 

​លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន បានប្រកាស​ពី​ការផ្ដល់​ជំនួយ​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​នេះ នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​៨​ក​ញា្្​ដែលមាន​សម​ភាគី​មកពី​ប្រទេសជិតខាង​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយចំនួន​ដូចជា​ប៉ា​គី​ស្ថាន​, អ៊ីរ៉ង់​, តា​ហ្ស៊ី​គី​ស្ថាន​, អ៊ូ​ស​បេ​គី​ស្ថាន និង​តួ​ក​ម៉េ​នី​ស្ថាន​ចូល​រូ​ម​។

​លោក វ៉ាង បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងនេះ​សហការ​ក្នុង​ការជួយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយបាន​បន្ថែមថា ប្រទេស​ចិន​ក៏​នឹង​ផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ៣​លាន​ដូ​ស​ដល់​ប្រទេស​នេះ​ផងដែរ​។

​ក្រុង​ប៉េកាំង​ក៏បាន​បញ្ជាក់ថា​ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុម​តា​លី​បង់​។ លោក​វ៉ាង​យី​បាន​បន្ថែមថា ការបង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​ថ្មី​គឺជា «​ជំហាន​ចាំបាច់​ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ​» នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​កាសែត​Sputnik​រុស្ស៊ី ដកស្រង់​សម្តី​ចិន​អ្នកនាំពាក្យ​ក្រសួងការបរទេស​Wang Wenbin​ដែល​បាន​និយាយថា​ចិន​គោរព​ឯករាជ្យ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​អា​ហ្វ​ហ្កា​នី​ស្ថាន​។

ក្រុម​តា​លី​បង់​កាលពី​ថ្ងៃទី​៧​ខែកញ្ញា​នេះ​បានប្រកាស​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​បន្ទាប់ពី​កាន់កាប់​អា​ហ្វ​ហ្កា​នី​ស្ថាន​។ អ្នកនាំពាក្យ​តា​លី​បង់​លោក មូ​ជា​ហី​ដ​(Zabiullah Mujahid )​បាន​និយាយថា​ក្រុម​នេះ​បាន​ផ្ញើ​លិខិតអញ្ជើញ​ទៅ​តំណាង​ប្រទេស​ជាច្រើន​ដើម្បី​ចូលរួម​ក្នុង​ពិធី​ប្រកាស​រដ្ឋាភិបាល​ថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រួមមាន​ចិន​រុស្ស៊ី​ប៉ា​គី​ស្ថាន​អ៊ីរ៉ង់​កាតា​និង​តួ​ក​គី​។ ទោះយ៉ាងណា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីដើម​សប្តាហ៍​នេះ​។​លោក​Wang​បាន​បដិសេធ​មិន​បញ្ជាក់ថា​តើ​ប្រទេស​ចិន​បានទទួល​ការអញ្ជើញ​បែបនេះ​ទេ​។​

ក្រុម​អ្នកសង្កេតការណ៍​និយាយថា​ប្រទេស​ចិន​កំពុង​ព្យាយាម​ខិត​ទៅជិត​តា​លី​បង់​ព្រោះនេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់ទី​ក្រុង​ប៉េកាំង​ដោយ​ទទួលយក​ការពិត​ដែលថា​តា​លី​បង់​កំពុងកាន់​អំណាច​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ប្រទេស​ចិន​បាន​សម្តែង​ក្តី​សង្ឃឹមថា​ស្ថានការណ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អាចមាន​ស្ថិរភាព​ហើយ​វា​នឹងមិន​ក្លាយជា​កន្លែង​បង្កាត់​ពូជ​នៃ​អំពើ​ជ្រុលនិយម​រួមទាំង​ចលនា​អ៊ីស្លាម​Turkestan​ខាងកើត (ETIM) ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​ចលនា​ETIM​ម្តង​ហើយ​ម្តង​ទៀតថា​ជា​ក្រុម​មួយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​តា​លី​បង់​ដោយបាន​ប្រើប្រាស់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ធ្វើជា​មូលដ្ឋាន​ដើម្បី​បណ្តុះបណ្តាល​កងកម្លាំង​ដើម្បី​ធ្វើការ​វាយប្រហារ​នៅ​ស៊ីន​ជាំ​ង​ប្រទេស​ចិន​។​

​ជា​មួយនិង​ការអំពាវនាវ​របស់​ចិន​ឲ្យុ​មានការ​គាំទ្រ​រដ្ឋាភិបាល​តា​លី​បង់ មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយថា ពលរដ្ឋ​អាមេរិក​ចំនួន​២០០​នាក់​និង​ជនបរទេស​ផ្សេងទៀត​ដែល​នៅ​សេសសល់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​គ្រោង​នឹង​ចាក​ចេញពី​ទីនោះ​តាម​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​កា​ប៊ុល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​កញ្ញា​នេះ បន្ទាប់ពី​រដ្ឋាភិបាល​តា​លី​បង់​ថ្មី​បាន​យល់ព្រម​ឲ្យ​ជម្លៀស​ពួកគេ​។​​ជើងហោះហើរ​នោះ​នឹង​ស្ថិត​ក្នុងចំណោម​ជើងហោះហើរ​អន្តរជាតិ​ដំបូង​គេ​ដែល​បានចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​ចាប់តាំងពី​ក្រុម​តា​លី​បង់​ដណ្តើមបាន​រដ្ឋធានី​នេះ​កាលពី​ពាក់កណ្តាល​ខែសីហា​មក​ដោយ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​នៅក្នុង​ការជម្លៀស​ជនបរទេស​និង​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​១២៤,០០០​នាក់​។​​មន្ត្រី​អាមេរិក​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​បាន​រាយការណ៍​ថា ក្រុម​តា​លី​បង់​ត្រូវ​បានដាក់​គំនាប​ឲ្យ​អនុញ្ញាត​ឲ្យ​ធ្វើការ​ជម្លៀស​នោះ​ដោយ​តំណាង​ពិសេស​របស់​អាមេរិក​គឺ​លោក ហ្សា​ល់​មេ ខា​លី​ល​ហ្សា​ដ (Zalmay Khalilzad) ។​

​បន្ទាប់ពី​ក្រុម​តា​លី​បង់​ប្រកាស​បង្កើត​រដ្ឋាភិបាល​ថ្មី​, ក្រុម​អ្នក​រិះគន់​បាន​អំពាវនាវ​ឲ្យ​ពួកគេ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​ដែល​ប្រឈម​នឹង​ការដួលរលំ​ក្នុង​គ្រា​ដែលមាន​ការខ្វះខាត​ស្បៀងអាហារ និង​ជំនួយ​បរទេស​កំពុង​ត្រូវបាន​កាត់ផ្តាច់​ដោយសារ​ប្រទេស​នានា​ព្យាយាម​ធ្វើ​ឲ្យ​ក្រុម​តា​លី​បង់​ឯកោ​ពី​ពិភព​ខាងក្រៅ​។​

​រដ្ឋាភិបាល​ថ្មី​របស់​ក្រុម​តា​លី​បង់ នឹង​ដឹកនាំ​ដោយ​ម៉ី​ហា​ម៉េ​ដ​ហាសាន​អា​ឃូ​ន​( Mohammad Hassan Akhund) អតីត​មនុស្ស​ស្និទ្ធ​នឹង​ស្ថាបនិក​ក្រុម​តា​លី​បង់​មូ​ឡា​អូ​ម៉ា​( Mollah Omar)​។ យោងតាម​លោក Bill Roggio និពន្ធ​នាយក​កាសែត Long War Journal គឺ​ឈ្មោះ Mohammad Hassan Akhund នេះហើយ ដែលជា​អ្នកបញ្ជា​ឲ្យ​ក្រុម​តា​លី​បង់ កម្ទេច​ព្រះពុទ្ធ​បដិមា​ដ៏​ធំ នៅ​Bamiyan កាលពី​ឆ្នាំ​២០០១​។​​ក្នុងចំណោម​សមាសភាព ដែល​ក្រុម​តា​លី​បង់​បានប្រកាស រដ្ឋាភិបាល​ថ្មី​នេះ​គ្មាន​មនុស្ស​ស្រី​សូម្បីតែ​ម្នាក់ ហើយ​ភាគច្រើន​គឺ​សុទ្ធតែជា​មនុស្ស មកពី​ក្រុម​ជនជាតិ​ប៉ា​ឆ​ទូ​ន​។ ជាងនេះទៀត ក្នុងចំណោម​រដ្ឋមន្ត្រីរ​បស់​ក្រុម​តា​លី​បង់ គឺមាន​មួយចំនួន ស្ថិតនៅក្នុង​បញ្ជីរ​ខ្មៅ​របស់​អង្គការសហប្រជាជាតិ និង​ខ្លះទៀត​ធ្លាប់​ជាប់ឃុំ​នៅ​មន្ទីរឃំឃាំង Guantanamo របស់​អាមេរិក​ថែម​ទៀតផង​។ សមាជិក​ខ្លះ​នៃ​បណ្តាញ Haqqani ដែល​ស្និទ​នឹង​ក្រុម អាល់​កៃ​ដា ហើយ​ដែល​អាមេរិក ចាត់ទុកថា​ជា​ក្រុម​ភេ​វ​កម្ម​នោះ ក៏មាន​ឈ្មោះ​ដឹកនាំ​ក្រសួង ក្នុង​រដ្ឋាភិបាល​ថ្មី របស់​ក្រុម​តា​លី​បង់​ដែរ​។​សូមបញ្ជាក់ថា​ក្នុង​ជំនាន់​របប​តា​លី​បង់​ចាស់​មនា​ប្រទេស​៣​ប៉ុណ្ណោះ​ដែល​ទទួលស្គាល​រួមមាន​ប្រទេស​ប៉ា​គិ​ស្ថាន​អារ៉ាប៊ីសាអ៊ូឌីត​និង​អារ៉ាប់​អេ​មី​រ៉េត​។​

​សហភាព​អឺរ៉ុប បាន​ប្រតិកម្ម​ថា រដ្ឋាភិបាល​របស់​ក្រុម​តា​លី​បង់ ពុំមាន​លក្ខណៈ​បង្រួម​បង្រួម​ជាតិ និង​តំណាង​ពី​គ្រប់​មជ្ឈដ្ឋាន​សង្គម​អា​ហ្វ​ហ្កា​នី​ស្ថាន​នោះទេ​។ នេះ​ស​បង្ហាញ​ឲ្យ​ឃើញថា ក្រុម​តា​លី​បង់ មិនបាន​គោរព​លក្ខខណ្ឌ មួយ​ក្នុងចំណោម​លក្ខខណ្ឌ​ធំៗ​ទាំង​៥ ដើម្បី​អាច​ទទួលបាន​ការទទួល​ស្គាល់​ផ្នែក​ការទូត ពី​សំណាក់​អឺរ៉ុប​។ ដោយឡែក លោក​លោក អង់​តូ​នី ប្លី​ង​កិន ប្រមុខ​ការបរទេស​អា​មេ​រិ​ក បានលើកឡើង ពី​អវត្តមាន​ស្ត្រី នៅក្នុង​រដ្ឋាភិបាល​តា​លី​បង់ ព្រមទាំង​បង្ហាញ​ការបារម្ភ​ដែល​ឃើញ រដ្ឋមន្ត្រី​ខ្លះ​របស់​ក្រុម​តា​លី​បង់ គឺជា​មនុស្ស​ធ្លាប់​ចូលរួម​ក្នុង​បណ្តាញភេរវកម្ម​។ នៅ​ថ្ងៃ​ពុធ​ទី​៨​កញ្ញា លោក​ប្រមុខ​ការបរទេស​អាមេរិក បានចាប់ផ្តើម​និយាយ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប ដើម្បី​កំណត់​គោលជំហរ​រួមមួយ ដែល​ត្រូវ​ប្រកាន់ ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​ក្រុម​តា​លី​បង់​។​a afgan china a afgan china2 a afgan china5 a afgan china6 a afgan girl