» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9648 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699819 នាក់

ដក​មេ​ចារកម្ម​និង​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​ន​ម្នាក់​រឿង​ឃុ​ប​ឃឹ​ត​ជាមួយ​រុស្ស៊ី​

​អ៊ុយ​ក្រែ​ន​៖ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​ធើ្វ​ការស្តីបន្ទោស​ហើយ​បានសម្រេច​ដកតំណែង​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម ហើយ​និង​រដ្ឋអាជ្ញា​មួយរូប​ដោយ​ចោទប្រកាន់ថា​បាន​ចូល​ដៃ​ជាមួយនឹង​ប្រទេស​រុស្ស៊ី ។​នេះ​គឺជា​លើក​ទី ១​ហើយ សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​សំខាន់ៗ​ត្រូវបាន​ដកតំណែង​ចាប់​តាំង​ការផ្ទុះ​សង្គ្រាម​ជាមួយនឹង​រុស្ស៊ី​នោះមក​។​a army  jautic 

​គេហទំព័រ​ផ្លូវការ​របស់លោក​ប្រធានាធិបតី Zelenskiy បាន​បញ្ជាក់ថា អ្នក​ដែល​ត្រូវ​ដកតំណែង​ទាំងនោះ​រួមមាន​លោក​អ៊ី​វ៉ាន់ បា​កា​ណូ​វ​( Ivan Bakanov) ដែលជា​ប្រធាន​ភ្នាក់ងារ​សន្ដិសុខ​ជាតិ SBU របស់​អ៊ុយ​ក្រែ​ន ហើយ​និង​លោកស្រី​លោកស្រី​អ៊ី​រី​ណា វេ​នេ​ឌី​ក​តូ​វ៉ា​( Iryna Venediktova )​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ផងដែរ​។​តាម​ការបញ្ជាក់​របស់​លោក​ប្រធានាធិបតី Zelenskiy បាន​បកស្រាយ​ឱ្យដឹងថា ក្រុមមន្ត្រី​ថ្នាក់ក្រោម​របស់​ស្ថាប័ន​ទាំងពីរ​ខាងលើនេះ​បាន​លួច​បង្ហើប​ប្រាប់​រូបលោក​ឱ្យដឹង អំពី​ការពាក់ព័ន្ធ​សហការ​ចូល​ដៃ​ជាមួយនឹង​សត្រូវ ដែល​វា​គឺជា​រឿង​ដ៏​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ ហើយ​និង​បង្ក​ឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ស្ថាប័នរដ្ឋ​ដទៃទៀត​ដែល​កំពុង​ខិតខំ​ព្យាយាម​បំពេញការងារ​របស់ខ្លួន​ដើម្បី​បុព្វហេតុ​ជាតិ​នៅក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ​។​

​លោក Zelenskiy ក៏បាន​បន្ដ​ឱ្យដឹងទៀតថា មាន​ករណី​បទចោទប្រកាន់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ក្បត់ជាតិ​សរុប ៦៥១​ករណី​ត្រូវបាន​គេ​រកឃើញ ហើយ​ក្នុងនោះ​រួមមាន​ទាំង​មន្ត្រី​ថា្នក់​ក្រោម​ដែលជា​បណ្ដាញ​របស់លោក Ivan Bakanov ហើយ​និង​លោកស្រី Iryna Venediktova ចំនួន ៦០​រូប​ដែល​ត្រូវបាន​គេ​ដឹងថា​កំពុង​ចូលរួម​ធើ្វ​ការងារ​ជាមួយនឹង​សត្រូវ​នៅក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ទាហាន​រុស្ស៊ី​។​លោក​ហ្សេ​ឡេ​ន​ស្គី​បាន​ថ្លែងថា រដ្ឋអំណាច​កំពុង​ស៊ើបអង្កេត​លើ​ករណី​ជាប់​សង្ស័យ​ក្បត់ និង​ធ្វើការ​ឲ្យ​ប្រយោជន៍​រុស្ស៊ី​ជាង ៦៥០​ករណី​របស់​អ្នកទទួលខុសត្រូវ​ក្នុងស្រុក ក្នុងនោះ មាន ៦០​ករណី​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​កម្លាំង​ទ័ព​រុស្ស៊ី និង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​អ្នកគាំទ្រ​រុស្ស៊ី​។

លោក​ហ្សេ​ឡេ​ន​ស្គី​យល់ថា ចំនួន​ឧក្រិដ្ឋកម្ម​ដ៏​ច្រើន​ប្រឆាំងនឹង​មូលដ្ឋានគ្រឹះ​នៃ​សន្តិសុខ​ជាតិ និង​ចំណងទាក់ទង​រវាង​ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន​ទទួលបន្ទុក​ការអនុវត្ត​ច្បាប់​ជាមួយនឹង​ទីភ្នាក់ងារ​ពិសេស​រុស្ស៊ី​កំពុង​បង្ក​ឲ្យ​មានការ​ចោទសួរ​ពី​ទំនួល​ខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​ដែល​ជាប់​ពាក់ព័ន្ធ​។​​ក្រឹត្យ​បញ្ចប់​តំណែង​លោក​អ៊ី​វ៉ាន់ បា​កា​ណូ​វ​ដែលជា​មិត្ត​តាំងពី​កុមារភាព លោក​ហ្សេ​ឡេ​ន​ស្គី​បាន​ស្តីបន្ទោស​លោក​បា​កា​ណូ​វ​ពី​ការខ្វះខាត​ក្នុងការ​បំពេញការងារ និង​កាតព្វកិច្ច​របស់ខ្លួន​ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​។ គួរ​បញ្ជាក់ថា លោកស្រី​អ៊ី​រី​ណា វេ​នេ​ឌី​ក​តូ​វ៉ា និង​លោក​អ៊ី​វ៉ាន់ បា​កា​ណូ​វ​ជា​មនុស្ស​ជំនិត​យូរអង្វែង និង​បានធ្វើការ​ជាមួយ​លោក​ហ្សេ​ឡេ​ន​ស្គី​តាំងពី​លោក​ឡើងកាន់តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៩៕

​សូម​បញ្ជាក់ដែរថា​ការដក​មន្ត្រី​ខាងលើ​ជួន​គ្នា​និង​មាន​ពត៍​មាន​ថា រុស្ស៊ី​ចាប់បាន​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល M142 HIMARS របស់​ប្រទេស​អ៊ុយ​ក្រែ​ន ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ព័ត៌មាន​ខាងលើ ។​​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​ថា ប្រព័ន្ធ​មី​ស៊ី​ល M142 HIMARS របស់​អ៊ុយ​ក្រែ​ន ត្រូវបាន​កម្លាំង​ទាហាន​រុស្ស៊ី និង​អ្នកជំនាញ​កំពុងតែ​ស្រាវជ្រាវ​ពី​អាថ៌កំបាំង​(​បច្ចេកវិទ្យា​)​នៅ​ខាងក្នុង​អាវុធ​ទាំងនោះ ។ នេះ​បើជា​ការណ៍​ពិត គឺជា​ព័ត៌មាន​ដ៏​អាក្រក់​សម្រាប់​ប្រទេស​លោកខាងលិច ។​

​តាម​ប្រភពព័ត៌មាន​ដំបូង​គឺ​ផ្សាយ​ចេញពី​សារព័ត៌មាន Ruskaya Vesna ហើយ​ក្រោយមកទៀត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ដូចជា Moskva, Gazeta.ru, Vzglyad និង​សារព័ត៌មាន​ជាច្រើន​បាន​ផ្សព្វផ្សាយ​ដូចៗ​គ្នា​។ ប្រព័ន្ធ​មី​ស៊ី​ល HIMARS ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ស្រាវជ្រាវ​នៃ​ក្រសួងការពារជាតិ​ដើម្បី​វិភាគ​ទៅលើ​បច្ចេកទេស​មី​ស៊ី​ល​ខាងលើ​។​​កន្លងមក​ក៏មាន​ព័ត៌មាន​ផ្សាយ​ថា កាំភ្លើង​ធំ​ប្រភេទ CAESAR ផលិត​ដោយ​ប្រទេស​បារាំង​ក៏​ត្រូវបាន​រុស្ស៊ី​ចាប់​និង​រឹបអូស​យក​។ ប៉ុន្តែ​ក្រោយមក​មាន​ព័ត៌មាន​ផ្សាយ​ថា នេះ​ជា​ព័ត៌មាន​ក្លែងក្លាយ​ទៅវិញ​។​​ប្រទេស​លោកខាងលិច បារម្ភ​ខ្លាច​បច្ចេកវិទ្យា​អាវុធ​ទំនើបៗ​របស់ខ្លួន​ធ្លាក់ចូល​ក្នុង​ដៃ​រុស្ស៊ី​។a army justica 

​